កាលពីវេលាល្ងាចថ្ងៃទី ៨ វិច្ឆិកា កន្លងទៅមានកម្មវិធីសម្ពោធគំនូរជីវចល Trolls ជាផ្លូវការ នៅឯរោងភាពយន្ត Major Cineplex By Cellcard ដែលជាកម្មវិធីចាក់ បញ្ចាំងផ្លូវការ ខ្សែភាពយន្ត Trolls ដែលមានការចូលរួមពីសំណាក់ សិល្បៈករ សិល្បៈការិនីជាច្រើន ចូលរួមយ៉ាងច្រើន កុះករ ជាពិសេសមានការសម្តែងទាំងរាំ ទាំងច្រៀងចម្រៀងនៅក្នុងខ្សែភាពយន្តផងដែរ មិនត្រឹមតែប៉ុណ្ណោះ ក៏មានបងប្អូននិយមចូលចិត្តនិងទស្សនាកុន បានចូលរួមយ៉ាងច្រើនផងដែរ ។

ពិភពចម្រុះពណ៌នៅក្នុងគំនូរជីវចល Trolls ដែលធ្វើអោយទស្សនិកជនមានភាពសប្បាយទៅតាម ចម្រៀងជាពិសេសទៅទៀតនោះ នឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាអោយបានស្គាល់ពីអ្វីដែលជាសេចក្តីសុខពិតប្រាកដដែលចេញពីក្នុងចិត្តតែម្តង។ 

ភាពយន្ត Trolls របស់ផលិតកម្ម DreamWorks ជាភាពយន្តកំប្លែងព្រឺរោម ពេញដោយការផ្សងព្រេងមិនគួរអោយជឿ និងចម្រៀងដ៏អស្ចារ្យ។ សម្គាល់តាមរយៈសក់ប្លែក ចម្រុះពណ៌ និងមានវេទមន្ត ពួក Trolls ជាពួកសប្បាយរីករាយ ជាភាវៈសប្បាយជាងគេ ពេលច្រៀងចម្រៀង។ តែពិភពឥន្ធនូ និងនំរបស់ពួកគេ បានកែប្រែជារៀងរហូត ពេលមេពួកគេ Poppy (សម្តែងដោយ Anna Kendrick) ចាប់ផ្តើមបេសកកម្មសង្គ្រោះ ពិភពតែមួយដ៏ឆ្ងាយរបស់នាង ដែលនាងស្គាល់។ ធានាថាមិនខកបំណង ព្រោះមានគ្រប់ឧជារស នៃជីវិត ដែលផ្នត់គំនិតចម្បងនោះគឺ ភាពវិជ្ជមាននិងសប្បាយរីករាយ Trolls នឹងធ្វើឲ្យអស់លោកអ្នក ប្លែកអារម្មណ៍ ជាមិនខាន ដែលមានចាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបៗហើយជាប្រភេទ 2D 3D និង 4DX ថែមទៀតផង។   

ទស្សនា Trailer នៅខាងក្រោមនេះទាំងអស់គ្នា៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]