(ភ្នំពេញ)៖ ករណីរំលោភសេពសន្ធវៈមួយបានកើតឡើង នៅក្នុងហាងកាត់សំលៀកបំពាក់មួយកន្លែង ដែលបុរសម្នាក់ឡើងភ្លើងកម្តៅស្នេហា បានចាប់រំលោភនារីម្នាក់ដែលជា​ អតីតសង្សារបានសម្រេច បន្ទាប់មកក៏ត្រូវបងប្អូននារីរងគ្រោះចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះកើតឡើង នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅហាងកាត់សំលៀកបំពាក់ក្នុងបន្ទប់ជាន់លើ ស្ថិតក្នុងផ្ទះលេខ៤១ ផ្លូវ៤២ ក្នុងបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា នារីរងគ្រោះដែលពោលពេញទៅរូបសម្រស់ស្រស់សោភា ត្រូវបានស្គាល់ឈ្មោះ ល.ភ អាយុ២៦ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១០៤ ផ្លូវលេខ៤៣ ក្នុងបុរីសម្បត្តិមានហេង សង្កាត់និរោទន៍ ខណ្ឌច្បារអំពៅ បានមករៀនកាត់សំលៀកបំពាក់នៅកន្លែងកើតហេតុ ចំណែកជនសង្ស័យឈ្មោះ ហ៊ុន ច័ន្ទធារ៉ា អាយុ២៤ឆ្នាំ​។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានដេកនៅក្នុងបន្ទប់ជាន់ លើស្រែកហៅនារីរងគ្រោះ យកទូរស័ព្ទទៅឲ្យខ្លួន ពេលនោះនារីរងគ្រោះបានយកទៅឲ្យដល់បន្ទប់ ភ្លាមនោះស្រាប់តែជនសង្ស័យ ក៏បានចាប់ទាញដៃ និងធ្វើសកម្មភាពរំលោភរហូតបានសម្រេច។ ក្រោយពេលធ្វើសកម្មភាពរួច នារីរងគ្រោះបានទូរស័ព្ទទៅប្រាប់បងប្អូន ពីរឿងរ៉ាវនេះ​ ហើយត្រូវបងប្អូនចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបញ្ជូនខ្លួនទៅសួរនាំ ដើម្បីស្រាវជ្រាវ និងចាត់ការបន្ដ៕

ប្រភព៖ Fresh News

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា ករណីរំលោភបែបនេះក៏ទើបតែកើតឡើងផងដែរ ដែលយុវជនម្នាក់ត្រូវសមត្ថកិច្ច នៃស្នងការនគរបាលខេត្ត បញ្ជូនខ្លួនទៅតុលាការ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងករណីបរំលោភ ប្អូនស្រីបង្កើតរាប់ភ្លេចដង ដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួល ពាក្យបណ្តឹងពីជនរងគ្រោះ ភ្លាមសមត្ថកិច្ចបានចុះ ធ្វើការឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង ២៖៣០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ សមត្ថកិច្ចបានបន្តថា ជនសង្ស័យឈ្មោះ ស៊ូ ប៊ុនថង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ​ ចំណែកជនរងគ្រោះ ជាប្អូនស្រី​ អាយុ១៨ ឆ្នាំ ជាសិស្សសាលា ។

បើតាមចម្លើយសារភាព ពីជនសង្ស័យថា ខ្លួននិងប្អូនស្រីបានរួមរ័ក្សគ្នា តាំងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ តែការរួមរ័ក្សរាប់មិនចាំ តែដឹងក្នុង ១ថ្ងៃ ២ឬ៣ដង ។ ហើយមុនបែកការខ្លួន បានហៅប្អូនស្រីមករួមរ័ក្សទៀត តែត្រូវប្អូនប្រកែកធ្វើឲ្យខ្លួនខឹង ក៏យកទូរស័ព្ទប្អូនបោកចោល ធ្វើឲ្យនាងខឹងរត់ មកសមត្ថកិច្ចតែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះជនសង្ស័យសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅផ្លូវច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]