កោះកុង៖ យុវជនម្នាក់ត្រូវសមត្ថកិច្ច នៃស្នងការនគរបាលខេត្ត បញ្ជូនខ្លួនទៅតុលាការ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងករណីបរំលោភ ប្អូនស្រីបង្កើតរាប់ភ្លេចដង ដើម្បីចាត់ការទៅ តាមនិតិវិធីច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានទទួល ពាក្យបណ្តឹងពីជនរងគ្រោះ ភ្លាមសមត្ថកិច្ចបានចុះ ធ្វើការឃាត់ខ្លួនជនសង្ស័យ កាលពីវេលាម៉ោង ២៖៣០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ សមត្ថកិច្ចបានបន្តថា ជនសង្ស័យឈ្មោះ ស៊ូ ប៊ុនថង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ​ ចំណែកជនរងគ្រោះ ជាប្អូនស្រី​ អាយុ១៨ ឆ្នាំ ជាសិស្សសាលា ។ 

បើតាមចម្លើយសារភាព ពីជនសង្ស័យថា ខ្លួននិងប្អូនស្រីបានរួមរ័ក្សគ្នា តាំងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ តែការរួមរ័ក្សរាប់មិនចាំ តែដឹងក្នុង ១ថ្ងៃ ២ឬ៣ដង ។ ហើយមុនបែកការខ្លួន បានហៅប្អូនស្រីមករួមរ័ក្សទៀត តែត្រូវប្អូនប្រកែកធ្វើឲ្យខ្លួនខឹង ក៏យកទូរស័ព្ទប្អូនបោកចោល ធ្វើឲ្យនាងខឹងរត់ មកសមត្ថកិច្ចតែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះជនសង្ស័យសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅផ្លូវច្បាប់ ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ មួយករណីផ្សេងទៀតកាលពីលើកមុន

បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ ប៉ុស្តិ៍រដ្ឋបាល​ឃុំ​ឈើទាល​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ របស់​ម្តាយ​ជន​រង​គ្រោះ​ ពាក់​ព​ន្ធ័​ករណី​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​០៤​ឆ្នាំ ​។ ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ ឃាត់ខ្លួន​ឈ្មោះ​ផ​ន ​អាត​ ​អាយុ​៣៣ឆ្នាំ​ ជនជាតិ​ខ្មែរ ​មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ឈើទាល​ ឃុំ​ឈើទាល​ ​ស្រុក​កៀនស្វាយ​ ។​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​៤ឆ្នាំ ​​រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ ម្តាយឈ្មោះ​សុខ ​ម៉ា​រី​ អាយុ​២៥​ឆ្នាំ ​ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ជិត​ផ្ទះ​ជនសង្ស័យ ​ភូមិ​-​ឃុំ​ខាងលើ​ ។​

បើ​តាម​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​ នៅ​ថ្ងៃ​ទី​៧ ​ខែវិច្ឆិកា ​រូប​គាត់​បាន​ទៅ​បំរើ​ការងារ​រោងចក្រ នៅ​រាជធានី​ភ្នំពេញ​ ដោយ​ផ្ញើកូនស្រី​ឲ្យ​ជីដូន​បង្កើត ​ឈ្មោះ​ព្រីង ​ច្រឹប ​អាយុ​46​ឆ្នាំ​ ជា​អ្នក​មើលថែរក្សា ​។

​ស្រ្តីជាម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បន្ត​ថា​ ដោយ​ជីដូនជាគ្រូបង្រៀន​ ហើយ​ជាប់រវល់​ទៅ​សាលារៀន​បង្រៀន​សិស្ស​ ក៍​ទុក​​ក្មេង​ស្រី​រង​គ្រោះ​ ​ឲ្យ​នៅផ្ទះ​ជាមួយ​មីង ​។ ​លុះ​ពេល​ជីដូន​ត្រឡប់​មក​ពី​សាលារៀន​វិញ ​ឃើញ​ចៅ​ដេក​ស្តូកស្តឹង ​ទឹកមុខ​ស្លេក​ស្លាំ​ ទន់ដៃទន់ជើង​ ខុស​ផ្លែ​ក​ពី​ធម្ម​តា ​ជីដូន​ក៍​យក​ចៅ​ទៅ​ងូតទឹក ​ស្រាប់តែ​ចៅ​ស្រែកយំ​ខ្លាំងៗហើយ​ថា ​ឈើ​ក្រហាយ​ប្រដាប់​ភេទ​ខ្លាំង​ណាស់​ ។

​ភ្លាម​នោះ​ជីដូន​ ក៍​បី​ចៅ​ទៅ​មណ្ឌល​សុខភាព​ឃុំ ​អោយជួយ​ពិនិត្យ​មើល ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា​ ក្មេង​ស្រី​រង​គ្រោះ​មាន​ស្នាម​ហើម​ក្រហម​ ដាច់​ប្រហោង​ប្រដាប់​ភេទ​ មាន​គេ​រំលោភ​ ។ ​ពេល​ឮ​គ្រូពេទ្យ​និយាយ​ដូច្នេះ​ជីដូន​ក៍​សួរ​បញ្ជាក់​ទៅ​ចៅ ​ហើយ​ក្មេង​ស្រី​រង​គ្រោះ​​ប្រាប់​ថា ​​ប៉ាប​ង​លី​ន ​(ជនសង្ស័យ ផ​ន ​អាត)​ ជា​អ្នក​ចាប់រំលោភ​ខ្ញុំ​ នៅ​ក្នុងផ្ទះ​របស់​គាត់​ ។

​ស្ត្រី​ឈ្មោះ​សុខ​ ម៉ា​រី​ បន្ត​ទៀត​ថា ​គ្រាន់តែ​ឮ​កូន​ប្រាប់​ភ្លាម ​រូប​គាត់ ​និង​ជី​ដី​ន​បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ឈើទាល​ នៅរសៀលម៉ោង២ និង៤៩នាទី នៅ​ថ្ងៃ​ទី៧ ​ខែវិច្ឆិកា​ ២០១៦។

​ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង នៅ​ថ្ងៃ​ដដែល​នោះ​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​-ឃុំ​ បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​មក​កាន់​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​សាកសួរ​ ។ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​នោះ​ទេ​ ។ ​

ទោះជា​យ៉ាងណាលោក​អនុសេនីយ៍ឯក ​វង ​សែ ​អធិការរង ​ទទួល​ផែន​ព្រហ្ម​ទ​ណ្ឌ​ស្រុក ​បាន​ឲ្យ​ដឹង​ថា ​​យោង​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នងការ​ដ្ធា​ន​នគរបាល​ខេត្ត​ ដើម្បីចាត់ការ​បន្ត​តាម​នីតិវិធី​ ៕​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]