ភ្នំពេញ៖ ពិធីការិនីដ៏ស្រស់ស្អាតកញ្ញាឌួង ហ្សូរីដា កាលពីថ្ងៃទី១០ខែវិច្ឆិកាកន្លងទៅនេះ បានធ្វើដំណើរទៅវត្តប្រាសាទជាមួយនឹងក្រុមគ្រួសារ ដើម្បីបំពេញតួនាទីជាកូនកតញ្ញូ ប្រារព្ធធ្វើពិធីបុណ្យបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធ និងប្តូរកោដ្ឋថ្មីជូនលោកឪពុក បន្ទាប់ពីមានចោរអំបុកអំបែងមកគាស់ចេតិយលួចយកកោដ្ឋទៅលក់ម្តងជាពីរដង។ ហើយបើតាមការឱ្យដឹងពីកញ្ញាឌួង ហ្សូរីដាផ្ទាល់ តាមរយៈហ្វេសប៊ុកថា នេះគឺជាលើកទីពីរហើយ ដែលមានចោរមកគាស់ចេតិយរបស់ឪពុកកញ្ញា ដើម្បីយកកោដ្ឋដាក់ធាតុរបស់គាត់យកទៅលក់ ហើយនៅពេលនេះ ក៏នៅតាមចាប់ចោរនោះមិនទាន់បាននៅឡើយទេ។

នៅលើហ្វេសប៊ុកកញ្ញាបានសរសេរដូច្នេះថា៖ « ពិធីបង្សុកូល និង ប្តូរកោដ្ឋថ្មីជូនលោកឪពុក បន្ទាប់ពីលោកចោរគាស់ចេតិយរបស់លោកជាលើកទី ២ ។ សូមផ្តាំទៅលោកចោរផង ថាក្នុងចេតិយនេះ អត់មានលុយ អត់មានរបស់មានតម្លៃអីទេ សូមមេត្តាឲ្យលោកពុកខ្ញុំរស់នៅបានស្ងប់សុខផងចុះ»

នេះហើយចោរ កោតចេះតែដាច់ចិត្តគាស់ចេតិយមនុស្សស្លាប់ទៅរួច គ្រាន់តែកោដ្ឋមួយសោះក៏មិនលើកលែងដែរ។ ម្តងនេះកញ្ញា ឌួង ហ្សូរីដា បានធ្វើកោដ្ឋថ្មីដោយមានឆ្លាក់ឈ្មោះលោកឪពុករបស់នាងផងដែរថា «លោកឪពុក ឌួង ស៊ីផល» តាមមើលម្តងនេះប្រហែលជាមិនអីទេ ព្រោះមានឈ្មោះធំៗបែបនេះ។

ទោះជាយ៉ាងណាក៏ដោយក្រោមសកម្មភាពនេះ កញ្ញា ឌួង ហ្សូរីដា ត្រូវបានមិត្តៗអ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសរសើរថា គឺជាកូនស្រីកតញ្ញូម្នាក់ និងថែមទាំងស្អាតទាំងរូបសម្បត្តិ ទាំងចរិយាសម្បត្តិ គួរឱ្យស្រលាញ់ណាស់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីដា