ភ្នំពេញ៖ អ្នកនាង ពេជ្រ សោភា តារាចម្រៀងស្រីល្បីឈ្មោះប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស បច្ចុប្បន្នកំពុងមានការគាំទ្រយ៉ាងខ្លាំងពីមហាជន ជាពិសេសគឺពីសំណាក់មិត្តយុវវ័យផ្ទាល់តែម្តង ទៅលើស្នាដៃនិពន្ធបទចម្រៀងថ្មីកំពុងពេញនិយម ដែលមានចំណងជើងថា «ហ៊ុយ ហ៊ុយ»។ ក្រោយពេលបទនេះ បានចេញ Teaser ភ្លាមក៏មានអ្នកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ ល្បីពេញហ្វេសប៊ុក។

ភាពល្បីល្បាញទាំងនេះ សុទ្ធតែចេញពីការខិតខំប្រឹងប្រែងទាំងអស់ ហើយយើងក៏បានឃើញអ្នកនាងពេជ្រ សោភាបានបង្អួតនាឡិកាដៃជាច្រើនគ្រឿង សុទ្ធតែម៉ាកល្បីៗនាំចូលពីបរទេស ឆ្លើយឆ្លងគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងដៃគូចម្រៀងដ៏សាកសមរបស់ខ្លួន គឺកម្លោះសង្ហាខ្ពស់ដូចតារាបង្ហាញម៉ូតលោក ងួន ចាន់ដេវីត។

នៅក្នុង Comment ឆ្លើយឆ្លងគ្នានៅក្នុងហ្វេសប៊ុករបស់លោក ងួន ចាន់ដេវីត អ្នកនាងពេជ្រ សោភា បានផុសរូបនាឡិកាដៃស្អាតៗជាច្រើនគ្រឿងដាក់តំរៀបគ្នាយ៉ាងមានសណ្តាប់ធ្នាប់ហើយប្រាប់បញ្ជាក់ផងថា «របស់ដែលចូលចិត្ត»។ ភ្លាមៗនោះលោក ងួន ចាន់ដេវីត ក៏បានឆ្លើយតប Comment វិញផងដែរថា «សំបូរសប្បាយណាស់ តែមិនសូវហត់ចិត្ត»

អ្នកនាង ពេជ្រ សោភា បង្អួតសម្ភារៈស៊ីវីល័យណាស់តើ! ប៉ុន្តែយ៉ាងណាមិញកាលពីលើកមុនក៏មានព័ត៌មានផ្សាយតាមហ្វេសប៊ុកដែរថា អ្នកនាង ពេជ្រ សោភា ត្រូវគេលួចប្រាប់ថា ឧស្សាហ៍ស្លៀកពាក់ខោអាវជជុះពេលឡើងឆាក រហូតមានម៉ូយអាវជជុះ នៅម្តុំមុខពេទ្យរុស្ស៊ីទៀត។ ប៉ុន្តែ អ្នកនាង ពេជ្រ សោភា បែរជាឆ្លើយតបទៅវិញយ៉ាងសុភាពរាបសារ មានអត្ថន័យជ្រាលជ្រៅអង្រួនបេះដូងអ្នកគាំទ្រជាច្រើនមជ្ឈដ្ឋានដូច្នេះថា៖ "អ្នកដែលជាហ្វេនពេជ្រ សោភា ខ្មាស់គេទេ? បើពេជ្រ សោភា ពាក់អាវជជុះ និងស្បែកជើងជជុះ ឡើងម្តងៗ? បងប្អូនអ្នកលក់ជជុះទាំងអស់ ខឹងខ្ញុំទេ ពេលលឺបែបនេះ? ខោអាវជជុះមានអីមិនល្អ ពាក់ហើយឡើងហ៊ុយ ហ៊ុយ"។

តោះទៅមើល នាឡិកាដៃម៉ាកទំនើបរបស់ អ្នកនាង ពេជ្រ សោភា បន្តិចទៅមើល៍៖ 

ពេជ្រ សោភា និង ងួន ចាន់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា