ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមហ៊ុនទូរស័ព្ទដៃ SUGAR FRANCE បានធ្វើការថ្លែងអំណរគុណ ដល់អតិថិជន ដែលបានគាំទ្រផលិតផលរបស់ខ្លួនដោយចែកជូន ដល់អតិថិជនដោយមិនគិតថ្លៃនូវសំបុត្រ វីអាយភី VIP ទស្សនាបាល់ទាត់វគ្គជម្រុះ SUZUKI CUP រវាង កម្ពុជា និងប្រទេសទីម័រខាងកើត រហូតដល់១០០កៅអី។ ហើយបានផ្តល់ជូនរង្វាន់យ៉ាងសន្ធឹកសន្ធាប់ ចំពោះអតិថិជនដែលបានធ្វើការទស្សន៍ទាយ គ្រាប់បាល់ត្រូវ នៃការប្រកួតទៀតផង។

វាជាលើកដំបូង សំរាប់ក្រុមហ៊ុនទូរស័ព្ទដៃម៉ាក SUAGAR FRANCE ដែលជាម៉ាកដ៏ល្បីរបស់បារាំងមួយនេះ បានចូលរួមគាំទ្រយ៉ាងពេញទំហឹងទៅ លើវិស័យបាល់ទាត់កម្ពុជា ហើយក្រុមហ៊ុនសន្យា នឹងផ្តល់ជូនអតិថិជន អោយបានច្រើនជាងនេះនៅលើការប្រកួត លើកក្រោយៗទៀត។

យោងតាមតំណាងក្រុមហ៊ុនប្រចាំប្រទេសកម្ពុជាលោក យិន ឌីណា បានអោយដឹងថា ក្រុមហ៊ុនទូរស័ព្ទដៃ SUGAR FRANCE ជាក្រុមហ៊ុនទូរស័ព្ទដៃថ្មីដំបូងគេដែលមានដាំត្បូងលម្អយ៉ាងប្រណិត ស្វារ៉ូស្គី ពីប្រទេសអូទ្រីសដែលល្បីបំផុតនៅសហភាពអ៊ឺរ៉ុប និងធ្វើការរចនាបែបយុវវ័យស៊ីវិល័យទំនើបទាន់សម័យ ទាំងបុរសនិងនារី ហើយក្រុមហ៊ុនមានការធានាខ្ពស់ទៅលើការបាត់បង់ត្បូងលម្អដោយមានការផ្តល់ជូនទូរស័ព្ទថ្មីវិញភ្លាម ។SUGAR FRANCE ជាស្មាតហ្វូនម៉ាកដ៏ល្បីឈ្មោះ នៅប្រទេសបារាំង គុណភាពលំដាប់កំពូលនិងលក់ដាច់បំផុត នៅជាង១០ប្រទេស នៅអឺរ៉ុប រ៉ូស៊ី ឌូបៃ ចិន តៃវ៉ាន់ ម៉ាកាវ ពិសេសនៅកម្ពុជា។

លោកបានបន្តទៀតថា ក្រុមហ៊ុន SUGAR FRANCE បានណែនាំនូវផលិតផលកំពូលស្មាតហ្វូនសមត្ថភាពមិនសមនឹងតំលៃ SUGAR F7 មកកាន់ទីផ្សារប្រទេសកម្ពុជា ។វាបានបំពាក់ដោយ RAM 4GB, មេម៉ូរី 64GB CPU 8គ្រាប់ បច្ចេកវិទ្យា សាកថ្មលឿនបំផុត តែ30នាទី បាន80% ។ SUGAR F7 អាចលេង Facebook, Wechat, Viber, Line និង What App, បានម្តងពីរ Account ក្នុងពេលតែមួយ ដែល SUGAR F7 មានតំលៃត្រឹមតែ $339 ប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]