ភ្នំពេញ៖ ក្រុមហ៊ុន Huawei ប្រកាសនូវ កម្មវិធីប្រូម៉ូសិនយក្ស ដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក គ្រីស្តម៉ាស និងបុណ្យចូលឆ្នាំសកល ដែលនឹងខិតជិតមកដល់។

កម្មវិធីនេះ គឺជាកម្មវិធីបញ្ចុះតម្លៃពិសេសអស្ចារ្យ ដែលពុំធ្លាប់មានពីមុនមក ហើយនឹងធ្វើឡើងចាប់ពីថ្ងៃ ទី០៤ វិច្ឆិកា ២០១៦ នេះតទៅ រហូតដល់អស់ពីស្តុក។ ការផ្ដល់ជូននេះ បាននាំមកនូវភាព រំជើបរំជួលសម្រាប់ អតិថិជនទាំងអស់ ពីព្រោះពួកគេនឹងចំណេញបានយ៉ាងច្រើន ដោយមិនចាំបាច់ចំណាយ លើតម្លៃពេញដូចមុន ឡើយក្នុង អំឡុងពេល ប្រូម៉ូសិនដ៏កម្រនេះ។ កម្មវិធីប្រូម៉ូសិនយក្ស គឺបញ្ចុះតម្លៃ សម្រាប់ទូរស័ព្ទស្មាតហ្វូនចំនួន ៥ម៉ូដែល រួមមាន Huawei P9 lite តម្លៃធម្មតា $249 ចុះនៅសល់ $229 Huawei GR5 តម្លៃធម្មតា $239 ចុះនៅសល់ $199 Huawei GR5 mini តម្លៃធម្មតា $199 ចុះនៅសល់ $185 Huawei T1 7.0 តម្លៃធម្មតា $146 ចុះនៅសល់ $139(មាស) និង $99(ប្រាក់) និង Huawei Y6 ii តម្លៃធម្មតា $159 ចុះនៅសល់ $149។

អមជាមួយការបញ្ចុះតម្លៃនេះ អតិថិជនក៏នឹងទទួលបានការបន្ថែមជូនផ្សេងៗ ទៀតដែលរួមមាន នាឡិកា A1 ជើងកាមេរ៉ា Tripod ស្រោមទូរស័ព្ទ កាសBluetooth អង្គផ្ទុកទិន្នន័យ 32GB ឬ 16GB តាមប្រភេទម៉ូដែល និងបន្ទះការពារអេក្រង់ ទូរស័ព្ទជាដើម។ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃរាល់ការជាវនូវម៉ូដែលណាមួយនៃម៉ូដែលទាំង៥ ខាងលើនៅគ្រប់ហាងលក់ទូរស័ព្ទដៃ ដែលជាដៃគូរ និងហាងមានស្លាកសញ្ញាក្រុមហ៊ុន Huawei។ លោក Lujian នាយកគ្រប់គ្រង Huawei Mobile Device Department ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា “នេះជាកាដូចុងឆ្នាំ ក៏ដូចជាការជូនពរនិងថ្លែងអំណរគុណដល់អតិថិជនរបស់យើង ដែលតែងតែបន្តគាំទ្រ ផលិតផល Huawei រហូតមក។ ហើយនេះមិនមែនជាលើកទី១ទេ ដែលយើងតែងតែមានកម្មវិធីសប្បាយ រីករាយ ក៏ដូចជាការអបអរសាទរក្នុងឱកាសពិសេសណាមួយសម្រាប់អតិថិជនរបស់យើង។ 

ជាមួយនឹង ប្រូម៉ូសិនយក្សនេះ យើងជឿជាក់ថាអតិថិជន នឹងទទួលបាន អត្ថប្រយោជន៍ ជាច្រើនពី Huawei ក្នុងឱកាស រីករាយមុនដំណាច់ឆ្នាំនេះ។” ដោយតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនរបស់ខ្លួន ក្រុមហ៊ុន Huawei តែងតែបង្កើតនូវកម្មវិធីថ្មីៗ និងការផ្ដល់ជូនពិសេសៗ ជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការថែមជូននេះមានចំនួន កំណត់ អតិថិជនត្រូវរួសរាន់ជាវឲ្យបានឆាប់រហ័ស ចៀសវាងរង់ចាំរហូតដល់ទំនិញអស់ពីស្ដុក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]