កូរ៉េខាងត្បូង៖ ព័ត៌មានដែលតែងតែលេចលឺកន្លងមកថា តារាស្រីសាច់សខ្ចីនាង Sulli បានផ្លាស់ប្តូរខ្លួនឯងយ៉ាងច្រើន ស្ទើរតែមិននឹកស្មានដល់ បន្ទាប់ពីសម្រេចចិត្តដើរចេញពីក្រុម F(x)មក ឥលូវនេះនាងបានទទួលសម្តែងខ្សែភាពយន្តថ្មីមួយ មានចំណងជើងថា «Real» ដោយក្នុងនោះ នាងបានទទួលថត ឈុតរោលរាលលើគ្រែ ជាមួយតួប្រុសកំលោះសង្ហា Kim Soo Hyun ដោយមិនចាំបាច់ប្រើតួជំនួសទៀតផង ហើយដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រ ស្រឡាំងកាំងយ៉ាងខ្លាំង។

បើយោងតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី២ ខែវិច្ឆិកា កន្លងទៅនេះ នាង Sulli បានព្យាយាមថត ឈុតលើគ្រែជាលើកដំបូង ដោយខ្លួនឯង ដែលតាមពិត តារា Kpop ភាគច្រើន តែងប្រុងប្រយ័ត្នខ្លាំងបំផុត ក្នុងការសម្តែងឈុតទាំងអស់នេះ ពោលគឺបើអាចចៀសបាន គឺចៀសឲ្យឆ្ងាយតែម្តង។ ដោយ ឡែក នាង Sulli បែរជាចាប់អារម្មណ៍ចង់ថតឈុតនេះ ដោយខ្លួនឯងផ្ទាល់ទៅវិញ ។

គួរឲ្យដឹងដែរថា ឈុតលើគ្រែនេះ Sulli នឹងសម្រាតល្វែងលើ ដោយមិនពាក់អាវអ្វីទាំងអស់ និងថតឈុត លើគ្រែ ជាមួយតួប្រុស ប៉ុន្តែមកដល់ត្រង់ឈុតស្រាតមួយតួខ្លួន នឹងមានតួមកជំនួសដដែល។ ជាពិសេស ការពលីសម្តែងមួយឈុតដ៏អស្ចារ្យ របស់ Sulli បានធ្វើឲ្យផលិតករ និងអ្នករួមការងារទាំងអស់ មានការភ្ញាក់ផ្អើល និង កោតសរសើរពីទឹកចិត្តសម្តែងឲ្យអស់ពីចិត្ត របស់នាងមែនទែន ៕   

ប្រភព៖ Allkpop

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាស្រីសាច់សខ្ចីរាងស្រលូនខ្ពស់ស្រលះនាង Sulli ដែលគេស្គាល់ថាជាអតីតសមាជិកក្រុម F(x) បន្ទាប់ពីនាងបានសម្រេចចិត្តចាកចេញពីក្រុមរួចមក គេសង្កេតឃើញនាងតែងតែងបង្ហោះរូបភាព អំពីសកម្មភាពប្លែកៗជារឿយៗមានដូចជា ថតរូបមិនពាក់អាវក្នុង វីដេអូបាញ់ក្រែមពពុះចូលក្នុងមាត់ រូបថតSexy និងវីដេអូកាត់សក់សេះខ្លួនឯងជាដើម ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួន គិតថានាងកើតជំងឺរោគចិត្តថែមទៀតផង។ 

ប៉ុន្តែបើទោះបីជាទទួលរងនូវពាក្យរិះគន់និងជេរប្រមាថយ៉ាងចាស់ដៃ ពីសំណាក់អ្នកនិយមលេងអ៊ិនធឺណិតមួយចំនួនយ៉ាងណាក្តី ប៉ុន្តែមើលទៅនាង Sulli ហាក់បីដូចជាមិនអើពើរ នឹងពាក្យសំដីទាំងនោះ ហើយថែមទាំងផ្គើនលើសដើមទៀតផង។

គួរឲ្យដឹងថា កាលពីថ្ងៃទី២០ ខែតុលា  Sulli នាងបានបង្ហោះនូវវីដេអូ១ថ្មីទៀត នៅលើគណនីអ៊ីស្តាក្រាមផ្ទាល់ខ្លួនរបស់នាង ដែលបង្ហាញពីសកម្មភាព នាងកំពុងតែកាន់កន្រ្តៃ បម្រុងនឹងកាត់សក់ដ៏វែង និងខ្មៅរលោងរបស់ខ្លួន នៅក្នុងហាងសាឡនមួយកន្លែង ហើយនាងថែមទាំងនិយាយបែបលេងសើចថា នាងតែងតែចង់កាត់សក់របស់ខ្លួនឯង។ ហើយប្រហែលជាប៉ុន្មានវិនាទីក្រោយមក នាងក៏បានកាត់សក់របស់ខ្លួនពិតមែន កាត់អស់២កំណាត់ ថែមទៀតផង។

តាមរយៈវីដេអូកាត់សក់របសនាងផងដែរ មើលទៅគឺពិតជាទទួលបានជោគជ័យយ៉ាងខ្លាំង នៅលើបណ្តាញសង្គមអ៊ិនស្តាក្រាម ដោយមានចំនួនអ្នកចុចមើលទៅដល់ ជាង៨១មឺុនដងឯណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]