កូរ៉េខាងត្បូង៖ ពេលវេលាកន្លងទៅ មិនប៉ុន្មានផង ដែល Sulli បានចាកចេញពីក្រុមF(x) ដោយមានអ្នកគាំទ្រជាច្រើនសង្ឃឹមថា នាងនឹងមានជីវិតល្អប្រសើរជាងពីមុន ប៉ុន្តែអ្វីដែលពួកគេបានរំពឹងទុក បែរជាផ្ទុយស្រលះទៅវិញ។

ជាការពិតណាស់ មួយរយៈពេលនេះ គេតែងឃើញ Sulli នាងតែងតែបង្ហោះរូបភាព រឺក៏វីដេអូអ្វីប្លែកៗ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនស្ទើរតែវង្វេងវង្វាន់អស់ហើយ ដោយសារកាយវិការចំលែកៗរបស់នាង។

នៅពេលថ្មីៗនេះ នាងបានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមInstagramរបស់នាង ដោយនៅក្នុងវីដេអូ នោះនាងបានយកCream មួយកំប៉ុងបាញ់ចូលទៅក្នុងមាត់របស់នាង ដោយហេតុនេះ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៏នឹង ឥវិយាបថមិនធម្មតារបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើនមានប្រតិកម្មខុសៗពីគ្នា អំពីកាយវិការ ប្លែករបស់នាងដែរ ដោយមានអ្នកខ្លះគេបានចូលទៅCommentនៅក្នុងវីដេអូរបស់នាង ថា៖

“នាងក្លាយជាមនុស្សឆ្គួតហើយ”, “ឥលូវនេះនាងពិតជាគួរឲ្យខ្លាចណាស់ មាននរណាម្នាក់ជួយបញ្ឈប់នាងផង”, “បើខ្លួននាងផ្ទាល់ ដឹងថាពេលគេមើលឃើញ រូបភាពនាងហើយ យល់ឃើញបែបណា មិនដឹងជាល្អយ៉ាងណាទេ តែនេះនាង មិនគិតសោះ ធ្វើឲ្យគេយល់ច្រឡំអស់រលីងតែម្តងហើយ បើនាងចេះគិត ម្លោះគេ មិនគិតអាក្រក់លើនាងចឹងទេ ពិតជាគួរឲ្យខ្មាសអៀនមែន”, ” នេះហើយចរិកមិត្តភក្តិ របស់កញ្ញាIUចឹង ឡូយកប់ lolo”, “បងស្រីខ្ញុំកំពុងរង់ចាំមើលរឿងថ្មីរបស់បងណា…” ,“ប្រហែលជានាងទំនេរពេកហើយមើលទៅ”, “ខ្ញុំមានអារម្មណ៏ថា ខ្ញុំឃើញបែបនេះ ច្រើននៅក្នុងរឿង18+”។

សរុបសេចក្តីមក ខាងលើនេះត្រឹមតែជាប្រតិកម្មផ្សេងៗគ្នា របស់អ្នកគាំទ្រតែប៉ុណ្ណោះ ប៉ុន្តែមិនថាយ៉ាងណា នេះគឺជាចំណងចំណូលចិត្តរបស់កញ្ញាផ្ទាល់ ដែលទាំងនេះ ប្រហែលជាកញ្ញា ចង់លេងសើច និងចង់ចែករំលែកភាពរីករាយ ជាមួយនឹងអ្នកគាំទ្រ ក៏ថាបាន៕

ប្រភព៖Allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]