(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត បន្ទាប់ពីសម្រាលកូនស្រីរួច ដោយការវះកាត់ប្រកបដោយជោគជ័យ តារាសម្ដែងក្មេងវ័យ អ្នកនាង ភិន សុដាលីស ដែលកំពុងជាប់ងារ ជាស្រីមេម៉ាយ ទាំងនៅខ្មីល្ហក់ បានបញ្ចេញសារគួរឲ្យចាប់អារម្មណ៍ថ្មីមួយទៀត ចង់សម្ដៅដល់មនុស្សមួយចំនួន ដែលបានបញ្ចេញមតិរិះគន់លើរូបនាង ទាំងមិនបានដឹងរឿង​ផ្ទៃក្នុង នៃការបែកបាក់​នេះច្បាស់លាស់ ពោលគឺហាក់បញ្ចេញមតិទម្លាក់កំហុសលើរូបនាង តែម្ខាង ហើយត្រូវបាន ភិន សុដាលីស ចាត់ទុកថា ក្រុមមនុស្សទាំងនោះ កំពុងតែត្រូវបាន​គេខ្ចីប្រើ ដើម្បីវាយ​ប្រហារលើនាង។

ក្នុងបណ្ដាញសង្គម ដ៏ពេញនិយមរបស់ ភិន សុដាលីស បាននិយាយថា «នរ​ណាដែលធ្វើរឿង ឲ្យកក្រើកឲ្យប្រាកដ? បើរាល់ព័ត៌មានសុទ្ធតែក្រុមចែឯងអ្នកដុតមកចឹងៗអីនែ៎​.. គេមិនធ្វើដោយខ្លួនគេផ្ទាល់ទេ គឺគេខ្ចីចែឯងប៉ុន្មានអ្នកហ្នឹង ជួយរៀបរាប់ជំនួសគេ​។ អស់សំណើចដល់ហើយ ចែអើយ ឯណាសុំមើលសារហ្នឹង​តិចមើល ខ្ញុំបានផ្ញើរថ្ងៃខែណា? ចែឯងនេះ ចេះតែហ៊ាននាំពាក្យហើយ មានជាអាត់សំឡេងជាភស្តុតាងផង កុំចេះតែនិយាយផ្តេសផ្តាសណា និយាយត្រូវមានភស្តុតាង កុំខំពេកចែ បានអីមកវិញ?

ខ្ញុំធ្លាប់ផ្ញើរសារទៅមែន ផ្ញើរទៅនៅពេលគេទៅចោលខ្ញុំ និងកូនដំបូងៗម៉េស ផ្ញើរទៅអង្វរគេថា "ឲ្យគេត្រឡប់មកវិញ ត្រូវគ្នាវិញ អាណិតកូន ម៉េចក៏ទុកខ្ញុំចោល នៅផ្ទះជួលម្នាក់ឯង"​»។

ភិន សុដាលីស បានសរសេររៀបរាប់បន្តទៀតថា «បន្ទាប់មកនៅពេលដែលប៉ា​(អ៉ិន សុភិន)​គាត់ដឹងថា គេទៅចោល ហើយទុកយើងឲ្យនៅផ្ទះជួលម្នាក់​ឯង យើងនេះខំទៅអង្វរគេទៀតថាឲ្យត្រូវគ្នាវិញទៅ អង្វរម្តងហើយម្តងទៀត ហើយកុំទៅឆ្លើយតបសារព័ត៌មាន ជាមួយប៉ាអី ព្រោះតែមិនចង់ឲ្យនរណាដឹងថា គេបានបោះបង់យើងចោល​ជាមួយកូន ខ្លាចគេធ្លាក់កូដ ខ្លាចទស្សនិកជន​ស្អប់គេ ខ្លាចរូបភាព ដែលកើតឡើងផ្សេងៗទៀត តែគេនៅតែមិនខ្វល់ថែមទាំង បោះពាក្យមកវិញថា"ការពិតនៅតែជាការពិត មុនក្រោយគេគង់តែដឹង ឈប់ខលទៅគេទៀត គេបានដាក់ពាក្យទៅតុលាការហើយ ចាំតែតុលាការខលទៅ ហើយលែងលះគ្នាទៅ"»។

អ្នកមេម៉ាយវ័យក្មេង រូបនេះ បានសង្កត់ធ្ងន់ថា «មើល៍យើងមានអារម្មណ៍ម៉េច ហើយឡើងគេធ្វើអ៉ីចឹងដាក់ហើយ នៅខ្វល់ពីរឿងគេល្បីមិនល្បី​​ទៀត​? តែតាំងពីត្រឡប់មក ពីការកោះហៅរបស់តុលាការ​លើកទី១មក ភ្ញាក់ខ្លួនហ្មង ដូចខ្មោចចេញ ដូចត្រូវគេធ្វើអំពើអ៉ីចឹង? ម៉េចក៏មិនឆ្ងល់ថា ការកោះហៅលើកទី២ និងទី៣ ម៉េចក៏ខ្ញុំមិនទៅ ម៉េចក៏ឲ្យមេធាវីទៅជំនួស? ដោយសារតែវាឆ្អែតគ្រប់គ្រាន់ហើយ មិនបាច់ជួបមុខទៀតទេ លក្ខណៈថា​ គូសថ្មចំណាំហើយ កុំថាឡើយទៅផ្ញើរសារដូចចែឯង​និយាយចឹង ព្រឺសំបុរណាស់ចែ !ចង់សួរទៅបណ្តាចែចែ និងមនុស្សមួយចំនួនតូច ដែលត្រូវបានគេខ្ចីមាត់មកឈ្លោះ ជាមួយគ្រួសារខ្ញុំនែ៎ក ថាគេមានបានប្រាប់រឿងនេះ ទៅចែចឹងអត់? ហើយដែលថា ដឹងរឿងច្បាស់ខ្លាំង​ហ្នឹងហ្អា ដឹងច្បាស់ដល់កំរិតណា? នៅផ្ទះជាមួយគ្នាដែលមែនពេលហ្នឹង? ហើយខ្ញុំទៅប៉ះពាល់អ្នកឯងពីកាលណា ម៉េចបានចូលចិត្តចេះ តែមកខាំខ្ញុំចឹង ​ខ្ចិលនិយាយ​ ចែណាមានខ្លួនរើសយកទៅ ​ចែអើយចែ..!»។

នេះអានិយាយបានថា ជាការបញ្ចេញសារប្រតិកម្ម ជាលើកទី២ហើយ បន្ទាប់ពីលើកទី១ នាង ភិន សុដាលីស បានបញ្ចេញសារ ដើម្បីស្នើកុំឲ្យមហាជន និងអ្នកគាំទ្រមួយចំនួន ឈឺឆ្អាលចំពោះរឿងរបស់នាង ជាមួយនិងលោកប្ដី ហេងស៊យ ប៉ែន ចំរ៉ុង ខណៈដែលរឿងនេះ កំពុងតែស្ថិតក្នុងការតាមដាន​របស់ទស្សនិកជន៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  សាររបស់ភិន សុដាលីស នឹងធ្វើឲ្យអ្នករិះគន់ឆ្អែតចិត្ត ពេលបានអានចប់ ។ គួររំលឹកផងដែរថា ដោយមិនអាចអត់ទ្រាំសម្លឹងមើល នូវមតិរបស់មនុស្សមួយចំនួន ដែលបានរិះគន់ កាលពីមួយម៉ោងមុន តារាសម្តែងស្រី ភិន សុដាលីស រូបនាងក៏បានបញ្ចេញសារដ៏វែងអន្លាយមួយ ដើម្បីដាស់តឿន និងប្រាប់ទៅដល់អ្នក ដែលចូលចិត្តទើសនាង។

សាររបស់តារាស្រីកូនមួយរូបនេះ បានសរសេរថា "អ្នកណាខ្លះយល់អារម្មណ៍នេះ អរគុណដែលតែងចាប់អារម្មណ៍រាល់គ្រប់បញ្ហា និងព័ត៌មាននៃខ្ញុំ ចង់និយាយថា ខ្ញុំមិនសូវមានពេលទំនេរច្រើនដើរឲ្យលុយគេចុះពីខ្ញុំ ហើយខ្ញុំក៏មិនទាន់អផ្សុកខ្លាំង ដល់ថ្នាក់ទៅដើរតេប្រាប់គេឲ្យជួយចាប់អារម្មណ៍ ឬចុះព័ត៌មានពីខ្ញុំដែរ។ គេចង់ចុះអីចុះទៅ ទោះព័ត៌មានពេលខ្លះ មានពិត មានមិនពិត ក៏បិទភ្នែកទៅ មិនដឹងខ្វល់ធ្វើអី គេមានវេបសាយ គេចុះជាការងាររបស់គេ ហាមឃាត់គេធ្វើអ្វី? សំខាន់យើងបានធ្វើអីដឹងខ្លួនឯង យកពេលវេលាល្អៗ រវល់មើលកួន រវល់ជាមួយការងារ របរស៊ីនៀក ទៅគេងគិតឈឺក្បាលធ្វើអី ការងារគរដួចភ្នំ អ្នកស្គាល់ដឹងពីខ្ញុំទើបដឹងថាខ្ញុំជាមនុស្សម៉េច"។

អ្នកនាង ភិន សុដាលីស បានបន្តថា "បើបានឃើញព័ត៌មានទាំងនោះ មិនចូលចិត្ត រឺស្អប់ខ្ញុំ អាច SCROLL រឺHIDEចោលបាន មិនបាច់ចំណាយពេលវេលាចុច Share ហើយខំសរសេរថាឲ្យខ្ញុំទេ ព្រោះវាអាចនឹងធ្វើឲ្យខាតពេលវេលារបស់អ្នកថែមទៀត កុំគេងគិតឈឺក្បាលរឿងខ្ញុំអី គួរយកពេលវេលាល្អៗរបស់អ្នកទៅធ្វើអ្វីល្អវិញណា"។

ចំពោះសារទាំងនេះ ប្រហែលជានាងចង់សំដៅទៅកាន់បុគ្គលមួយចំនួន ដែលតែង ទើសនាងគ្រប់បែបយ៉ាង មិនថារឿងស្នេហា លែងលះ រឺក៏រឿងកូនស្រីរបស់នាង។ ប៉ុន្តែទោះជាយ៉ាងណារូបនាង ក៏មិនបានទម្លាយមុខមាត់ និងឈ្មោះបុគ្គលរូបណាម្នាក់ ជាសារធាណៈនោះដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស