ភ្នំពេញ៖ តារាចម្រៀង និងតារាសម្តែងស្រី អ្នកនាង ទូច ស្រីល័ក្ខ ដែលអ្នកគាំទ្រគ្រប់មជ្ឈដ្ឋាន ព្រមទាំងមហាជនទូទៅមួយចំនួនធំ ធ្លាប់បានស្គាល់ច្បាស់ រួចមកហើយថា គាត់គឺជាតារាស្រីម្នាក់ ដែលមានសិល្បៈនៅក្នុងខ្លួនពហុជំនាញ ជាពិសេសគឺការចេះលេងទឹកមុខ និងកាយវិការក្រមិចក្រមើមរស់រវើក ក្លែមពាក្យសម្តី បង្កើតជាសំណើចដល់អ្នកទស្សនាមិនចេះរីងស្ងួត។

កាលពីយប់ថ្ងៃទី ២៨ម្សិលមិញនេះ នាងបានទទួលការរៀបចំពិធីអបអរ ថ្ងៃខួបកំណើតរបស់ខ្លួន ពីសំណាក់មិត្តភក្តិអ្នកសិល្បៈដូចគ្នា យ៉ាងសប្បាយរីករាយ និងអធិកអធមមិនធម្មតាប៉ុន្មានដែរ។ ដោយនៅក្នុងនោះនាងក៏បានប្រាប់ឱ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គមដូច្នេះថា៖ «ថ្ងៃនេះខ្ញុំពិតជាអរគុណ ដល់កម្មវិធីស៊ីអារម្មណ៍ ដែលធ្វើខួបកំណើតអោយខ្ញុំ ហើយខ្ញុំពិតជាអរគុណដល់ដៃគូ សំណប់ចិត្តរបស់ខ្ញុំគឺបងចំរុងដែលធ្វើអោយ កម្មវិធីមួយនេះកាន់តែសប្បាយ អរគុណដល់ក្រុមការងាររបស់ PNN ដូចគ្នា ក៏ដូចជាក្រុមការងាររបស់ខ្ញុំ ខ្មែរស្មាយ អរគុណរិទ្ធក៏ដូចជានូយាណាអូន។ មិនដែលរំភើបដូចថ្ងៃនេះទេ ហើយខ្ញុំនឹងចង់ចាំរហូត»។

គួរឱ្យដឹងផងដែរថា កម្មវិធីទាំងមូលបានប្រព្រឹត្តធ្វើឡើងយ៉ាងភ្ញាក់ផ្អើល ដើម្បីពញ្ញាក់អារម្មណ៍ដល់អ្នកនាង ទូច ស្រីល័ក្ខ ក្នុងឱកាសពេលនាងទៅថត កម្មវិធីស៊ីអារម្មណ៍របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដែលមានលោក ប៉ែន ចំរ៉ុង គឺជាពិធីករសម្បូរវោហារស័ព្ទផងដែរ។

ក្រៅពីនេះក៏មានមិត្តភក្តិអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរ ថតរូបទុកជា អនុស្សាវរីយ៍ជាច្រើនប៉ុស្តិ៍ នៅផ្ទះរបស់អ្នកនាងផ្ទាល់តែម្តង ដោយរួមមានដូចជា លោក ប៉ែន ចំរ៉ុង លោក យ៉ែម សំអូន អ្នកនាង សូដា នីតា កញ្ញា លី អ៊ីវ៉ាធីណា លោក អ៊ិន សុធា កញ្ញា នី មុន្នីនាថ កញ្ញាវីតវីត នាយព្រែក អ្នកនាង ទឹម រដ្ឋា ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។

ចង់ដឹងទិដ្ឋភាពយ៉ាងណា មានតែទៅតាមដានទស្សនាកម្រងរូបភាពតារាល្បីៗ ចូលរួមធ្វើខួបកំណើតឱ្យអ្នកនាង ទូច ស្រីល័ក្ខ កាលពីយប់មិញទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ