ភ្នំពេញ៖ លោក សាវិន ហ្វីលីព ជាផលិតករដ៏ឆ្នើម និងជាតារាសម្តែងធ្វើជាតួឪពុក យ៉ាងសាកសម នៅក្នុងរឿង ខូចចិត្តអាជីព ផងនោះ ក្រោយពីបានធូរស្បើយពីជំងឺ រួចភ្លាមកាលពីពេលកន្លងទៅ បានក្រោកមកបង្ហើរសំណេរប៉ុន្មានប្រយោគ នៅលើបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លូន របស់លោកភ្លែតថា៖ «រាល់ពេលដែលខ្ញុំសំលឹងមើលរូបថតគូស្នេហ៍មួយគូនេះ ជំងឺស្រេ្តសរបស់ខ្ញុំ ហាក់បានកាត់បន្ថយជាច្រើន ពួកយើងបានរួមការងារជាមួយគ្នាយ៉ាងរីករាយ បំផុតមុនពេលរូបខ្ញុំ និងអ្នកនាងប៉េងប៉ោងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យតែមួយ ដើម្បីសង្រោ្គះបន្ទាន់ដូចគ្នា .. សុខ សុម៉ាវត្តី ជាតារាស្រីម្នាក់ដែលមាន វ័យក្មេងជាងអាយុពិតប្រាកដរបស់ខ្លួន នាងរស់រាយរាក់ទាក់បំផុតក្នុងពេល រួមការងារជាមួយខ្ញុំ ហើយជាតារាស្រីម្នាក់ដែលពូកែសំដែងបំផុត លី វ៉ាហេទ ជាតារាប្រុសថ្មីប៉ុន្តែតែងយកចិត្តទុកដាក់ស្ដាប់យោបល់អ្នកដឹកនាំរឿងជានិច្ច សូមសរសើរដល់អ្នកនិពន្ធរឿង «ខូចចិត្តអាជីព»នេះ ដែលជ្រើសរើសយក តួឯកប្រុសស្រីមួយគូនេះអោយសំដែងរួមគ្នា ! ពួកគេពិតជាសមគ្នាដូចគូស្នេហ៍ ក្រៅឆាកមែនទែនតែម្ដង ... Rock Production!»។

តាមរយៈការសរសេររៀបរាប់ខាងលើនេះបានស្តែងឱ្យឃើញថា លោកសាវិនហ្វីលីព ពេញចិត្ត និងមានការគាំទ្រយ៉ាងខ្លាំង នៅក្នុងការឱ្យតារាស្រីវ័យក្មេងជាង អាយុអ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ តារាប្រុសសង្ហាជើងថ្មី និងមានវ័យក្មេងដូចគ្នា ធ្វើជាគូស្នេហ៍ដ៏គួរឱ្យស្រឡាញ់នៅក្រៅឆាកសម្តែង ព្រោះទោះបីជាពេលមានឈឺ ឬមានជំងឺស្រេ្តសយ៉ាងណាក៏ដោយ ឱ្យតែបានឃើញរូបអ្នកទាំងពីរនេះ លោកហាក់មានអារម្មណ៍ធូរស្រាល ពីភាពស្មុគស្មាញ និងពេញចិត្តពេញថ្លើមយ៉ាងខ្លាំងពេលឃើញពួកគេ ស្និទ្ធស្នាលនឹងគ្នារបៀបជាគូស្នេហ៍ក្រៅឆាកសម្តែង។

បែបនេះ តើ សោម៉ាវត្តី និងវ៉ាហេទ អាចក្លាយជាគូស្នេហ៍នឹងគ្នានៅក្នុងជីវិតពិត ដូចសម្តែងនៅក្នុងរឿង ខូចចិត្តអាជីព ដែរឬយ៉ាងណា?

លោក សាវិន ហ្វីលីព
អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី