សៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ វាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ និង រថយន្ត ធ្លាប់ប្រឡាយទឹក កាលពីវេលាម៉ោង១៩ និង១៥នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា រថយន្ត និងម៉ូតូបើកស្របទិសគ្នា ដោយម៉ូតូបើកមុខ ដល់ចំណុចកើតហេតុ ម៉ូតូបត់ឆ្វេងឆ្លងផ្លូវជាតិ មិនមានការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យរថយន្តម៉ាក កាមរី(Camry )​ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2C:7323 បើកពីកើតទៅលិច បុកម៉ូតូ ស្កុបពី ពណ៌ស គ្មានស្លាកលេខ បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់។

លោកអធិការនគរបាលស្រុកបានបន្តថា ជនរងគ្រោះមានឈ្មោះ គឹម មន្និចាន់រ័ត្ន ភេទស្រី អាយុ៣៦ឆ្នាំ មានមុខរបរបុគ្គលិកសណ្ឋាគារ រស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចំពោះរថយន្ត និងម៉ូតូ រួមទាំងរ ជនរងគ្រោះ​ ក្រោយពេលកើតហេតុ១ម៉ោង ទើបរកសាកសពឃើញ។

បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យ រថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ​ដើម្បីកសាងសំណុំរឿង ទៅតាមនីតិវិធីច្បាប់។

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ មួយករណីផ្សេងទៀតកាលពីលើកមុន

សោដនាកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏ន្ធត់មួយ បណ្តាលឲ្យយុវជនចំនួន៣នាក់ ស្លាប់ភ្លាមៗ នៅកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុកជាមួយរថយន្តកុងតឺន័រ នៅលើផ្លូវជាតិលេខ៤។ ហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបំបែកជា៤ ផ្សារព្រៃផ្តៅ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ឆ្នាំ២០០៨ ពាក់ស្លាកលេខកំពង់ស្ពឺ 1C-2343 ធ្វើដំណើរមកពីទិសខាងជើងឆ្លងផ្លូវជាតិលេខ៤ ទៅត្បូង ស្រាប់តែបុករថយន្ត កុងទីន័រ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ3D-6837 អ្នកបើកបរមិនស្គាល់ឈ្មោះ។ មន្ដ្រីនគរបាលបន្ដថា ម៉ូតូបានបានជ្រុលបុក ចំពីចំហៀងរថយន្តខាងឆ្វេងកង់ក្រោយ បណ្ដាលឲ្យរថយន្ដជាន់ស្លាប់ទាំង៣នាក់។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

ប៉ុន្ដែសាក្សី នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ក្រោយពេលកើតហេតុ មានរថយន្តសាំយ៉ុងមួយគ្រឿងទៀត បានកិនសាកសពបន្ថែម ធ្វើបែកលលា ធ្លាយខួរពេញផ្លូវ បែបនេះ។

បច្ចុប្បន្នវត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី រីឯសាកសពរក្សាទុកនៅ មន្ទីរព្យាបាល និងសម្ភពរស្មី ដើម្បីស្រាវជ្រាវរកសាច់ញាតិ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]