(កំពង់ស្ពឺ)៖ សោដនាកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏ន្ធត់មួយ បណ្តាលឲ្យយុវជនចំនួន៣នាក់ ស្លាប់ភ្លាមៗ នៅកន្លែង ក្នុងគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុកជាមួយរថយន្តកុងតឺន័រ នៅលើផ្លូវជាតិលេខ៤។ ហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅយប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបំបែកជា៤ ផ្សារព្រៃផ្តៅ ស្ថិតក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ឆ្នាំ២០០៨ ពាក់ស្លាកលេខកំពង់ស្ពឺ 1C-2343 ធ្វើដំណើរមកពីទិសខាងជើងឆ្លងផ្លូវជាតិលេខ៤ ទៅត្បូង ស្រាប់តែបុករថយន្ត កុងទីន័រ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ3D-6837 អ្នកបើកបរមិនស្គាល់ឈ្មោះ។ មន្ដ្រីនគរបាលបន្ដថា ម៉ូតូបានបានជ្រុលបុក ចំពីចំហៀងរថយន្តខាងឆ្វេងកង់ក្រោយ បណ្ដាលឲ្យរថយន្ដជាន់ស្លាប់ទាំង៣នាក់។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

ប៉ុន្ដែសាក្សី នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ក្រោយពេលកើតហេតុ មានរថយន្តសាំយ៉ុងមួយគ្រឿងទៀត បានកិនសាកសពបន្ថែម ធ្វើបែកលលា ធ្លាយខួរពេញផ្លូវ បែបនេះ។

បច្ចុប្បន្នវត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី រីឯសាកសពរក្សាទុកនៅ មន្ទីរព្យាបាល និងសម្ភពរស្មី ដើម្បីស្រាវជ្រាវរកសាច់ញាតិ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់ នៅ​ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ដាច់​ដោយឡែក​ពី​គ្នា ដែល​កើតឡើង​នៅ​ក្នុងស្រុក​កំ​រៀង និង​ស្រុក​សង្កែ រវាង​រថយន្ត និង​រថយន្ត ដែល​ផ្ដើម​ចេញពី​ការ​ធ្វេសប្រហែស និង​បើកបរ​បំពាន​ច្បាប់​ចរាចរណ៍ ។

មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២២​ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ចំណុច​ភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ប្រភេទ​យី​ឌុ​ប ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0679 អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។

មន្ត្រី​ដដែល​បន្ត​ថា រថយន្ត​នេះ​បាន​ព្យាយាម​បើក​ជែង​រថយន្ត​១​គ្រឿង​ទៀត​នៅ​ខាង​មុខ តែ​ជែង​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​កាម​រី​១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ 2G-1077 ពេញទំហឹង ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ឈ្មោះ ញឹ​ម សំ​អុល អាយុ​៤០​ឆ្នាំ ស្លាប់​គាប​ជាប់​ក្នុង​រថយន្ត រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់ ។

ដោយឡែក ករណី​ទី​២ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ថ្នល់​បត់ ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ទំនិញ ប្រភេទ​យី​ឌុ​ប​ពាក់​ស្លាក​លេខ ព្រះ​ស៊ី​ហ​នុ 3A-0469 បើកបរ​ដោយ​ឈ្មោះ សុខ អាន អាយុ​២១​ឆ្នាំ នៅ​ខេត្តកំពង់ចាម ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច ។

សមត្ថកិច្ច​បាន​បន្ត​ថា រថយន្ត​នេះ​បាន​ព្យាយាម​បើក​ឡើង​ជែង​រថយន្ត​តូច​១​គ្រឿង​នៅ​ខាង​មុខ តែ​ជែង​មិន​រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ ពោធិ៍សាត់ 3A-0315 ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ឈ្មោះ ពោត សា​ម៉ុ​ន អាយុ​៥៨​ឆ្នាំ រស់នៅ​ខេត្តពោធិ៍សាត់ ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​កាប៊ី​ន​រថយន្ត រីឯ​អ្នក​បើករថយន្ត​បង្ក​មិន​មាន​គ្រោះថ្នាក់​ទេ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]