ថៃ៖ កាលពីថ្មីៗនេះប្រជាជនថៃរាប់លាននាក់ទូទាំងប្រទេស រួមទាំងតារាល្បីៗប្រចាំប្រទេសថៃជាច្រើនរូប បានគ្រងនូវឈុតសម្លៀកបំពាក់ពណ៌ខ្មៅ ដើម្បីធ្វើការកាន់ទុក្ខដ៏ក្រៀមក្រំ ចំពោះការចូលទិវង្គតរបស់ព្រះមហាក្សត្រ ភូមិបុល អាប់ឌុលយ៉ាដេត កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ តុលាកន្លងទៅនេះ។

នេះបើយោងតាមប្រភពព័ត៌មានក្នុងស្រុករបស់ថៃបានឲ្យដឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនថៃរាប់ម៉ឺននាក់ បាននាំគ្នាសម្រុកចូលទីក្រុងបាងកក ដើម្បីចូលរួមពិធីបុណ្យសពគោរពវិញ្ញាណក្ខន្ធស្តេចរបស់ខ្លួន។ ក្រៅពីនេះគេសង្គេតឃើញថា មានវត្តមានតារាសម្តែង និងតារាចម្រៀងប្រចាំប្រទេសថៃជាច្រើនដួង ក៏បានចូលរួមក្នុងពិធីបុណ្យសពផងដែរ ដោយពួកគេសុទ្ធសឹងតែ គ្រងនូវឈុតសម្លៀកបំពាក់ពណ៌ខ្មៅទាំងអស់។

ក្នុងនោះក៏មានតារាមួយចំនួនផ្សេងទៀត ពួកគេក៏បានធ្វើការស្ម័គ្រចិត្ត ដូចជា Kwan Usamanee និង Golf Pichaya រួមគ្នាធ្វើអំពើល្អចុះចែកបាយចែកទឹក ដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីបុណ្យសព ក៏ដូចជាអ្នកនាង Chompoo Araya និង Ploy Cherman ក៏បានដាក់ខ្លួន ចុះទៅធ្វើជាអ្នកជ្រលក់ថ្នាំអាវ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងតែខ្វះខាតអាវពណ៌ខ្មៅជាដើម។

ប៉ុន្តែមិនថាយ៉ាងណា ក្រឡេកមកចាប់អារម្មណ៍ នូវឈុតសម្លៀកបំពាក់ពណ៌ខ្មៅ របស់តារាសម្តែងស្រីកំពុងមានប្រជាប្រិយភាពប្រចាំប្រទេសថៃ ទាំង១០រូបនេះវិញម្តង ដែលបច្ចុប្បន្នត្រូវបានមហាជនជាច្រើន កោតសរសើរចំពោះការជ្រើសរើស សម្លៀកបំពាក់កាន់ទុក្ខរបស់ពួកគេ ដែលមើលទៅគឺមិនឆើតឆាយ និងពិតជាសមសួនសាកសមខ្លាំងមែនទែន៕

ដូចនេះ បើចង់ដឹងថាស្រស់ស្អាតប៉ុណ្ណា ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖  

Teaw Natapohn
Kwan Usamanee
Mint Chalida
Khemanit Pancake
Bella Ranee
Yaya Urassaya
Kinberly
Mew

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]