អ្នកណាៗក៏តែងប្រាថ្នាបានស្រលាញ់ និងរស់នៅជាមួយមនុស្ស ដែលខ្លួនស្រលាញ់ដែរ។

“One Day.. សង្សារត្រឹមមូយថ្ងៃ” និយាយអំពី Denchai គឺជាបុគ្គលិកផ្នែកពត៌មានវិទ្យាវ័យដែលមិនមានការចាប់អារម្មណ៍ពី បុគ្គលិកដទៃក្នុងក្រុមហ៊ុន។ Nui គឺជាបុគ្គលិកផ្នែកទីផ្សារថ្មីម្នាក់ ដែលចាំឈ្មោះរបស់ Denchai។ វាធ្វើអោយ Denchi ចាប់អារម្មណ៍លើ Nui ហើយបាក់ចិត្តស្រលាញ់ Nui។ ក្នុងឱកាសដំណើរកំសាន្តទៅរមណីយដ្ឋានស្គីនៅកោះហុកកៃដូ Denchai បានបួងសួងនៅមុខជួងនាំសំណាង និងស្នេហា ដែលគេជឿថាជាកន្លែងស័ក្តិសិទ្ធក្នុងរមណីយដ្ឋាននោះ ដោយប្រាថ្នាអោយ Nui ក្លាយជាសង្សាររបស់ខ្លួនត្រឹម មួយថ្ងៃក៏គ្រប់គ្រាន់ដែរ។

ជាវាសនាក៏ថាបាន គាប់ជួនអី Nui ដួលសន្លប់បាត់ស្មារតី ពេលទៅជិះស្គីតែម្នាក់ឯង ពេលដឹងខ្លួនវិញទើបដឹងថា នាងមានជម្ងឺបាត់បង់ការចងចាំ បណ្តោះអាសន្នដ៏កម្រម្យ៉ាង ដែលភ្លេចរាល់អ្វីៗត្រឹមមួយថ្ងៃប៉ុណ្ណោះ។ ដោយយល់ថា នេះជាវាសនាទេវតាប្រទានតាមការបួងសួងនោះ Denchai សម្រេចចិត្តកុហកនារីក្នុងសុបិន ថាខ្លួនជាមិត្តប្រុសរបស់នាង ហើយថាពួកគេរៀបគំរោងធ្វើដំណើរជុំវិញ កោះហុកកៃដូជាមួយគ្នា។ 

តើអ្នកហ៊ានប្រថុយគ្រប់បែបយ៉ាង ទោះដឹងថាទៅមិនរួចប៉ុណ្ណាក៏ដោយ លទ្ធផលយ៉ាងម៉េចក៏មិនខ្វល់ ឱ្យតែបាន ស្រលាញ់គ្នាត្រឹមមួយថ្ងៃឬទេ? “One Day.. សង្សារត្រឹមមូយថ្ងៃ” មានចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ។

ទស្សនា Trailer នៅខាងក្រោមនេះ៖ 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]