អាមេរិក៖ យោងតាមទំព័រហ្វេសប៊ុកផេក Aviation in Asia បានធ្វើការបង្ហោះចែកចាយរូបភាពប៉ុន្មានសន្លឹក និងសរសេររៀបរាប់ឲ្យដឹងថា «កូនខ្មែរយើងលោក លឹមស្រេង សេដ្ឋានមុន្នី ពិតជាអស្ចារ្យណាស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល ផ្នែកអាកាសចរណ៍បានដោយជោគជ័យ»។

ប្រភពដដែលឲ្យដឹងទៀតថា យុវជនវ័យក្មេង លឹមស្រេង សុដ្ឋានមុន្នី (Limsreng Sethanmony) អាយុ១៩ឆ្នាំ ទទួលបានសញ្ញាបត្រជាអ្នកបើកយន្តហោះ (អាជ្ញាប័ណ្ណពីឡុតយន្តហោះពាណិជ្ជ ដែលប្រើម៉ាស៊ីនច្រើន និងទទួលបានការវាយតម្លៃ) ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ជើងហោះហើរ នៅសាលាអាកាសចរណ៍ Transpac Aviation Academy នៅទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក។

យុវជន លឹមស្រេង សុដ្ឋានមុន្នី ជាជនជាតិខ្មែរដំបូងគេបង្អស់ ដែលបានបញ្ចប់ការសិក្សា ចេញពីសាលាហ្វឹកហ្វឺនជំនាញឯកទេសផ្នែកអាកាសចរណ៍ខាងលើ ដែលនេះជាភាពជោគជ័យយ៉ាងអស្ចារ្យមួយ។

គួរឲ្យដឹងថា សាលាអាកាសចរណ៍ Transpac Aviation Academy  ជាសាលាល្បី និងធំជាងគេមួយនៅអាមេរិក ដែលមានសិស្សប្រមាណ ៤០០ ទៅ ៥០០នាក់។

នេះជាមោទនភាពមួយសម្រាប់កម្ពុជាផងដែរ  ដែលមានយុវជនវ័យក្មេងជាកូនខ្មែរមួយរូប  អាចសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ដូច្នេះ។

គួរបញ្ជាក់ដែរថា ក៏មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួន តែងបញ្ជូនសិក្ខាកាមរបស់ខ្លួន ទៅធ្វើការបណ្តុះបណ្តាលបន្ថែម លើជំនាញអាកាសចរណ៍ នៅសាលាខាងលើនេះ ដើម្បីពង្រឹងសមត្ថភាពផងដែរ៕

ប្រភព៖ Aviation In Asia

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកមួយវិញទៀត សុំសរសើរ! កូនខ្មែរម្នាក់ លើកយកបទខ្មែរច្រៀង នៅក្នុងកម្មវិធី The Voice កាណាដា។

គួរឲ្យដឹងថា កាលពីថ្ងៃពី១១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ក្មេងប្រុសម្នាក់ វ័យ១១ឆ្នាំ ដែលមានឈាមជ័រជាខ្មែរ រស់នៅឯប្រទេសកាណាដា ឈ្មោះ Andy Khun បានចូលរួមប្រឡង ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Canada ២០១៦ ដោយសម្រែករបស់ប្អូន បានឆក់យកបេះដូងគណៈកម្មាការទាំង៣ ព្រមទាំងទទួលបានការទះដៃ អបអរសាទរយ៉ាងកងរំពង ពីសំណាក់អ្នកទស្សនានៅទីនោះថែមទៀតផង។

ជាការពិតណាស់ ដោយក្នុងនោះផងដែរ នៅវគ្គ Blind Audition ប្អូនបានលើកយកនៅបទចម្រៀងមួយបទ ដែលមានចំណងជើងថា « Hallelujah» ដោយគ្រាន់តែប្អូនបង្ហើប សំនៀងត្រឹមតែប៉ុន្មានវិនាទីដំបូង ប្អូនក៏អាចឆក់ប៊ូតុង ២ពីគណៈកម្មាការ បន្ទាប់ពីប៉ុន្មានវិនាទីក្រោយមកទៀតប្អូន ក៏ទទួលបានប៊ូតុងមួយចុងក្រោយពីគណៈកម្មាកាតែម្តង។ ក្រោយពីការសម្តែងរបស់ប្អូន ត្រូវបានបញ្ចប់ យើងសង្កេតឃើញថា ប្អូនទទួលបានការទះដៃសរសើរ និងការស្រែកហ៊ោយ៉ាង កងរំពងពេញស្ទូឌីយូតែម្តង។

បន្ថែមពីនេះ នៅកំឡុងកិច្ចសម្ភាសន៍ចុងវគ្គ បន្ទាប់ពីប្អូន ត្រូវបានជាប់ឡើងទៅវគ្គបន្ទាប់ ប្អូនក៏បានលើកយកនូវបទចម្រៀងខ្មែរមួយបទ យកមកបង្ហាញនៅក្នុងកិច្ចសម្ភាសន៍ផងដែរ ដែលនេះជាមោទនៈភាពមួយ ដែលកូនខ្មែររបស់យើងបានលើកយកចម្រៀងខ្មែរ យកមកច្រៀងបង្ហាញនៅលើឆាកអន្តរជាតិបែបនេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]