កាណាដា៖ គួរឲ្យដឹងថា កាលពីថ្ងៃពី១១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ក្មេងប្រុសម្នាក់ វ័យ១១ឆ្នាំ ដែលមានឈាមជ័រជាខ្មែរ រស់នៅឯប្រទេសកាណាដា ឈ្មោះ Andy Khun បានចូលរួមប្រឡង ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Canada ២០១៦ ដោយសម្រែករបស់ប្អូន បានឆក់យកបេះដូងគណៈកម្មាការទាំង៣ ព្រមទាំងទទួលបានការទះដៃ អបអរសាទរយ៉ាងកងរំពង ពីសំណាក់អ្នកទស្សនានៅទីនោះថែមទៀតផង។

ជាការពិតណាស់ ដោយក្នុងនោះផងដែរ នៅវគ្គ Blind Audition ប្អូនបានលើកយកនៅបទចម្រៀងមួយបទ ដែលមានចំណងជើងថា « Hallelujah» ដោយគ្រាន់តែប្អូនបង្ហើប សំនៀងត្រឹមតែប៉ុន្មានវិនាទីដំបូង ប្អូនក៏អាចឆក់ប៊ូតុង ២ពីគណៈកម្មាការ បន្ទាប់ពីប៉ុន្មានវិនាទីក្រោយមកទៀតប្អូន ក៏ទទួលបានប៊ូតុងមួយចុងក្រោយពីគណៈកម្មាកាតែម្តង។ ក្រោយពីការសម្តែងរបស់ប្អូន ត្រូវបានបញ្ចប់ យើងសង្កេតឃើញថា ប្អូនទទួលបានការទះដៃសរសើរ និងការស្រែកហ៊ោយ៉ាង កងរំពងពេញស្ទូឌីយូតែម្តង។

បន្ថែមពីនេះ នៅកំឡុងកិច្ចសម្ភាសន៍ចុងវគ្គ បន្ទាប់ពីប្អូន ត្រូវបានជាប់ឡើងទៅវគ្គបន្ទាប់ ប្អូនក៏បានលើកយកនូវបទចម្រៀងខ្មែរមួយបទ យកមកបង្ហាញនៅក្នុងកិច្ចសម្ភាសន៍ផងដែរ ដែលនេះជាមោទនៈភាពមួយ ដែលកូនខ្មែររបស់យើងបានលើកយកចម្រៀងខ្មែរ យកមកច្រៀងបង្ហាញនៅលើឆាកអន្តរជាតិបែបនេះ ៕

ដូចនេះកុំឲ្យខាតពេលយូរទស្សនាទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]