ភ្នំពេញ៖ ផលិតផលថ្មី SU:M37° នៃក្រុមហ៊ុនគ្រឿងសំអាងប្រទេសកូរ៉េ បានបង្ហាញនៅសណ្ឋាគារសូហ្វីធែល នៅថ្ងៃទី១ ៥ខែតុលាឆ្នាំ២០១៦ ដែលរៀបចំឡើងដោយក្រុមហ៊ុន3SHអន្តរជាតិ។ ពិធីនេះមានការចូលរួមលើសពី ១៨០នាក់រូមទាំងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលមានគ្រប់ជាតិសាសន៍ និងសមាជិក VIP នៃ3SHផងដែរ ហើយបានទទួលការកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះវិស័យគ្រឿងសំអាងក្នុងស្រុក។

SU:M37° គឺជាផលិតផលសំអាងធម្មជាតិរបស់ក្រុមអឹលជី ដែលបានបង្កើតឡើងនៅខែតុលាឆ្នាំ ២០០៧ ។ SU:M37° មកដល់បច្ចប្បន្ន គឺបានរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្រៅពីនេះ ក្រោមការខិតខំពិសោធន៍ស្វែង រកអស់រយៈពេលយ៉ាងយូរ SU:M37°បានបង្ហាញអោយឃើញពីប្រសិទ្ធភាព យ៉ាងល្អប្រសើរនៃធម្មជាតិចំពោះស្បែកមុខ។ ដូចនេះ ចាប់តាំងពីការដាក់លក់មក គឺបានសរសេរប្រវត្តិផលិតផលគ្រឿងសំអាងធម្មជាតិ សាជាថ្មីឡើងវិញ ដែលបានលក់ចេញ ១ ៧០០លានឈុតក្នុងរយះពេល៤ឆ្នាំ គឺអាចចាត់ទុកជាការប្រព្រឹត្ត ១ដ៏អស្ចារ្យក្នុងទីផ្សារផលិតផលគ្រឿងសំអាងកូរ៉េ។

រីឯ 3SH អន្តរជាតិជាក្រុមហ៊ុននាំចូលផ្តាច់មុខតែ ១គត់ក្នុងស្រុក ក៏បានក្តោបឱកាសរុញចេញផលិតផលម៉ាកនេះ បានយ៉ាងប្រសើរ ការនាំចូលផលិតផលច្រើននៃម៉ាក SU:M37° និងបានរៀបចំពិធីសម្ពោធយ៉ាងសម្រេច គឺបញ្ជាក់ថា 3SH បានឡើងដល់កំពូលថ្មីនៃវិស័យនេះ ក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធលើកនេះ គឺនាំមកនូវសេចក្តីភ្ញាក់ផ្អើលយ៉ាងច្រើន ភ្ញៀវដែលបានចូលរួមក្រៅពី អាចទទួលនូវការបញ្ចុះតម្លៃនៃផលិតផល ថែមទាំងអាហារពេលយប់ ដ៏ប្រណិតក្នុងសណ្ឋាគារសូហ្វីធែល។ ក្នុងពិធីនេះហើយរបាំប្រទានពរ ពីក្រុមរបាំខ្មែរក៏ជូនពរ 3SH នឹងទទួលបានកាន់តែជោគជ័យ។ ក្នុងពិធីនេះអ្នកទទួលខុសត្រូវនៃ 3SH កម្ពុជាអន្តរជាតិ បានរៀបចំការណែនាំពីផលិតផល យ៉ាងលំអិតតាំងពីគំនិត សម្ភារៈ របៀបគ្រប់គ្រង កុ្រមការងារដល់គុណសម្បត្តិ SU:M37° គាត់បានលើកឡើងថា៖ ការដកដង្ហើម គឺជាចលនាសម្រាប់រក្សាជីវិត ក៍ជាគោលដៅរបស់ម៉ាកនេះ ដើម្បីឲស្បែកមុខដកដង្ហើម ស្បែកឲស្មារតីដកដង្ហើម គឺគំនិតនេះហើយដែលជំរុញឲ្យ យើងខ្ញុំចង់នាំផលិតផលនេះចូលក្នុងប្រទេសកម្ពុជា ឲមនុស្សកាន់តែច្រើនបានស្គាល់ ។ តាមសេចក្តីថ្លែងការណ៍ ក្រុមហ៊ុន3SHគឺក្រុមហ៊ុន១ ដែលរួមទាំងការនាំចូលផលិតផលគ្រឿងសំអាង គ្លីនិកសំអាងនិងបើកថ្នាក់និយាយបង្រៀន 3SH ដែលខិតខំខាងវិស័យសំអាងក្នុងស្រុក ក្រុមការងារខិតខំទាមទារបច្ចេកវិជ្ជាថ្មី ការរីកចម្រើននេះអាច នឹងកែប្រែស្ថានភាពបច្ចុប្បន្នបាន។ ផលិតផលដែល 3SH នាំចូលពីប្រទេសកូរ៉េមានម៉ាកល្បីៗដូចជាWhoo、O-HUI、Cheong-Kwan-Jang、It 's skin、 LEADERSនិងផលិតផលក្រោម LG ជីវភាពរស់នៅបែបផារសុខភាព ឥឡូវនេះ 3SH បានរីកចម្រើន ដល់មានបុគ្គលិក ៩០នាក់ជាងនិង ៧តូបលក់ក្នុងប្រទេសកម្ពុជា។

ពិធីសម្ពោធនេះ គឺជាជំហាន១ដ៏ធំសម្រាប់3SH ក្រុមហ៊ុន នឹងពង្រីកកាន់តែច្រើនចំពោះទីផ្សារលក់ដូរ រូបភាពក្រុមហ៊ុន និងការរីកចម្រើននៃការផ្សព្វផ្សាយ។ តាមបរិយាកាសទំនើប រចនាបទឆើតឆាយ សេវាកម្មដ៏ល្អនិងបរិស្ថាន ផាសុខភាព ទើបអាចបង្កើតរូបភាពស្រស់ស្អាតសម្រាប់ផលិតផល 3SH ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]