ឧប្បទ្ទវហេតុមួយ ដែលបានកើតទ្បើងពីឧប្បករខួងឈូងសមុទ្រ Deepwater Horizon ដែលបានផ្ទុះ ក្នុងអំឡុងខែមេសាឆ្នាំ 2010 និងបានបង្កើតការកំពប់ប្រេងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

កំឡុងពេលនោះមានមនុស្សចំនួន ១២៦នាក់នៅលើកប៉ាល់ ហើយ១១នាក់បានបាត់បង់ជិវិត។ វាជាសោកនាដកម្មរបស់សហរដ្ឋអាមេរិក ដែលធ្វើអ្នកគ្រប់គ្នាចងចាំមិនភ្លេច។ រយៈពេល ៦ឆ្នាំកន្លងមក ផលិតកម្ម Lionsgate បាននាំយកនូវពត៌មានលម្អិតពីព្រឹត្តិការណ៍ផ្ទុះប្រេងនេះ មកផលិតជាខ្សែភាពយន្តដែលមានឈ្មោះដូចគ្នាទៅនឹងកប៉ាល់នោះ Deepwater Horizon ដែលចូលរួមសម្តែងដោយលោក Mark Wahlberg ដែលជាតារាសម្តែងជនជាតិអាមេរិក ធ្លាប់មានស្នាដៃសម្តែងរឿងល្បីជាច្រើន។ ក្រៅពីគាត់ក៏មាន Dylan O'Brien ដែលល្បីឈ្មោះមិនធម្មតា ដែលបន្ទាប់ពីបានសម្តែងនៅក្នុងរឿង Maze Runner និងភាគទូរទស្សន៍ Teen Wolf។

ខ្សែភាពយន្តនេះដែរក៏មានចាក់បញ្ចាំងជា 4DX បើចង់ជ្រាបច្បាស់ កុំភ្លេចទៅទស្សនាអោយបានគ្រប់គ្នានៅ រោងភាពយន្តជិតលោកអ្នក។ 

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]