ភ្នំពេញ៖ បច្ចុប្បន្ន ដោយសារការលូតលាស់ផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានធ្វើអោយមានកំនើននៃភាពរីកចំរើនស្ទើរគ្រប់វិស័យ ពិសេសជាងគេគឺវិស័យហិរញ្ញវត្ថុ និង ធនាគារ បើតាមតួលេខនៅឆ្នាំ២០១៥និងដើមឆ្នាំ២០១៦នេះ។ អ្នកជំនាញដែលធ្វើការងារក្នុងវិស័យនេះ តែងតែនិយាយអំពីកម្មវិធីសិក្សាACCAនិងCAT ដែលខ្លួនបានសិក្សាទៅកាន់មហាជន ក៏ប៉ុន្តែមនុស្សម្នាជាទូទៅប្រហែលជាមិនស្គាល់អ្វីជា ACCAនិងCATនោះទេ។ ACCAនិងCAT គឺជាកម្មវិធីសិក្សាផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មដែលបានបង្កើតឡើងដោយស្ថាប័នACCA (The Association of Chartered Certified Accountants) នៅចក្រភពអង់គ្លេសកាលពី១១២ឆ្នាំមុន ដោយមានសិស្ស និស្សិតជាង ៤៥៥ ០០០នាក់ បាននឹងកំពុងសិក្សានៅលើ ១៨១ប្រទេសជុំវិញសាកលលោក។ 

ដោយឡែកប្រទេសកម្ពុជាវិញ មានសិស្សានុសិស្ស និស្សិត និងមហាជនមួយចំនួនធំនៅទីក្រុងភ្នំពេញ បានស្គាល់កម្មវិធីសិក្សានេះតាំងពី ១២ឆ្នាំមុន តាមរយៈសាលា CamEd Business School បាននាំយកមកបណ្តុះបណ្តាល ហើយក៏បានទទួលសិទ្ធជាដៃគូបណ្តុះបណ្តាល ចំណាត់ថ្នាក់ល្អជាងគេ (ACCA Platinum Approved Learning Partner) តែមួយគត់នៅកម្ពុជា ហើយថែមទាំងបានការទទួលស្គាល់គុណភាព ពីក្រសួងអប់រំ យុវជននិងកីឡាថែមទៀតផង។ មានសិស្សនិស្សិតជាង ៣ ០០០នាក់បានក្លាយជា អ្នកជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មនៅតាមស្ថាប័នរដ្ឋនិងឯកជនដោយសារកម្មវិធីសិក្សាACCAនិងCATនេះ ហើយក៏ជាមូលហេតុដែលអ្នកជំនាញទាំងនោះតែងតែនិយាយ និងលើកសរសើរអំពីជំនាញនេះផងដែរ។

ដោយសារទំនុកចិត្ត គុណភាពនៃការអប់រំ សាស្ត្រាចារ្យ បរិកា្ខ និងកម្មវិធីសិក្សាស្តង់ដារអន្តរជាតិបានធ្វើអោយសិស្ស និស្សិត បុគ្គលិកឯកជននិងមន្រ្តីរាជការសាធារណៈជាច្រើនបានសម្រេចចិត្តសិក្សាជាមួយសាលា CamEd Business School។ ក្រៅពីកម្មវិធីសិក្សា ACCA (Association of Chartered Certified Accountants) និង CAT (Certified Accounting Technician), សាលា CamEd Business School ក៏មានការបណ្តុះបណ្តាលជំនាញផ្សេងទៀតដូចជាវគ្គពន្ធដារ(Diploma in Cambodian Tax) វគ្គច្បាប់ពាណិជ្ជកម្ម (Cambodian Business Law) ហើយជាពិសេសនោះគឺថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ បូកបន្ថែមជាមួយសញ្ញាបត្រ CAT (Certified Accounting Technician) ដែលសិស្សនិស្សិតអាចទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយបន្ទាប់ពីបញ្ចប់ការសិក្សា។

ដូចនេះប្អូនៗសិស្សនិសិ្សត និយោជក និងនិយោជិកទាំងអស់គ្នា ដែលមានបំណងចង់ក្លាយជាអ្នកជំនាញគណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ពន្ធដារ និងសវនកម្ម អាចចុះឈ្មោះដោយមិនគិតថ្លៃតាមរយៈ www.cam-ed.com និងសម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនង 023 986 522 / 960 / 961 / លេខទូរស័ព្ទដៃ 012 618 988 ឫតាមរយៈអ៊ីមែល [email protected] ៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]