ភ្នំពេញ៖ តារាសម្តែងប្រុស លោក អ៊ុន សុធា ត្រូវបានគេដឹងលឺថា ជាតារាមួយរូប អាចរក្សាប្រជាប្រិយភាព ឲ្យនៅតែល្បីល្បាញបានយូរជាងគេ ប៉ុន្ដែថ្មីៗនេះដែរ រូបលោក ត្រូវបានមហាជនរិះគន់ នៅពេលស្លៀកស្បង់ចីវររបស់ព្រះសង្ឃ ដែលលោកបែរជាពាក់វ៉ែនតាខ្មៅទៅវិញ។

ចំពោះរូបថត ២ ទៅ ៣សន្លឹករបស់តារាប្រុសនេះ ត្រូវបានគេបង្ហោះឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុក បានឃើញ រូបលោកតែងខ្លួនជាព្រះសង្ឃ និងពាក់វ៉ែនតាយ៉ាងសង្ហារ អង្គុយនៅក្នុងរថយន្ត។ 

រូបថតទាំងនេះ ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃ ដោយនិយាយថា "មិនគួរពាក់វ៉ែនតាខ្មៅសោះមិនសម" រីឯអ្នកខ្លះទៀត បានពោលពាក្យថា "មិនដឹងជាបួសដើម្បីស្អីទេនេះ"?

យ៉ាងណាមិញ ចំពោះរូបថតរបស់ លោក អ៊ុន សុធា ដែលអ្នកលេងបណ្តាញសង្គមបានឃើញនោះ គ្រាន់តែជាឈុតឆាកសម្តែងក្នុងខ្សែភាពយន្ត ដោយក្រុមការងារតម្រូវឲ្យរូបលោក កោរសក់ និងស្លៀកស្បង់ចីវររបស់ព្រះសង្ឃបែបនេះ តែប៉ុណ្ណោះ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាសម្តែងលោកអ៊ុន សុធា ត្រូវបានជ្រើសរើសជាតួអង្គសំខាន់ ក្នុងខ្សែភាពយន្ត បែបប្រវត្តិសាស្ត្ររឿង «ហ្លួងព្រះស្តេចកន» ដែលល្បីថានឹងចំណាយដើមទុនច្រើន ។

ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រខ្មែររឿង «ហ្លួងព្រះស្តេចកន» នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំ២០១៥នេះ វាជាខ្សែភាពយន្តដំបូងនៅកម្ពុជា ដែលមានការវិនិយោគទុនប្រមាណជាង១លានដុល្លារអាមេរិក ជាខ្ទង់ចំណាយច្រើន គួរឱ្យចាប់អារម្មណ៍ ។ តាមការបង្ហើបឱ្យដឹងពីក្រុមការងារផលិតថា តារាសម្តែងអ៊ុន សុធា នឹងទទួលបានតំណែងជាតួអង្គសំខាន់គឺតួស្តេចកន ។ មានតារាសម្តែងក្មេងចាស់ជាច្រើនបានដាក់ពាក្យចូលរួមសម្តែងក្នុងខ្សែភាពយន្តបែបប្រវត្តិសាស្ត្រនោះ ប៉ុន្តែចុងក្រោយលេចឮថា តួអង្គស្តេចកនបានទៅលើលោកអ៊ុន សុធា ដែលធ្លាប់ចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំជាច្រើនរឿង ។

ក្រុមការងារផលិតខ្សែភាពយន្តនោះលើកឡើងថា ក្រុមអ្នកដឹកនាំផលិតបានសម្រេចចិត្តជ្រើសរើសតួអង្គ សំខាន់ៗរួចរាល់ហើយ មុនពេលសម្រេចចិត្តចាប់ផ្តើមចេញថតនៅដើមខែធ្នូ ដោយទីតាំងនៃពិធីក្រុងពលី គឺទឹកដីខេត្តសៀមរាប ។ ចំពោះការសម្រេចចិត្តរបស់ផលិតករជ្រើសរើសលោកអ៊ុន សុធា ជាតួអង្គស្តេចកន ព្រោះលោកមានរាងកាយមាំមួន ពិសេសមានបទពិសោធខ្ពស់ក្នុងការសម្តែងភាពយន្ត ។

ទោះជាយ៉ាងណាក្តី លោកអ៊ុន សុធា បញ្ជាក់ថា លោកនៅមិនទាន់ច្បាស់លាស់នៅឡើយលើការទទួលបានតំណែងជាតួអង្គសំខាន់ក្នុងភាពយន្តរឿង «ហ្លួងព្រះស្តេចកន» នោះ។ កន្លងមកមានតារាសម្តែងប្រុសជាច្រើនបានដាក់ពាក្យធ្វើតេស្ត ដូចនេះលោកសុធា មិនប្រាកដទេថាបានតំណែងតួអង្គស្តេចកន ។ ម្យ៉ាងលោកសុធាមិនទាន់ទទួលបានដំណឹងណាមួយពីផលិតករនៅឡើយ ។

កន្លងមកតារាសម្តែងអ៊ុន សុធា ធ្លាប់ជោគជ័យក្នុងការសម្តែងទាំងខ្សែភាពយន្តភាគ និងភាពយន្តខ្នាតធំជាច្រើនរឿង ជាពិសេសចុងក្រោយនេះ លោកទទួលបានការគាំទ្រច្រើនចំពោះការសម្តែងក្នុងខ្សែភាពយន្តរឿង «ស្បែកគង់» ។

កន្លងមកលោកសុធា ធ្លាប់ចូលរួមសម្តែងខ្សែភាពយន្តបែបបុរាណមួយចំនួនដូចជាជារឿង «ព្រះធិនវង្សនាងពៅ» និងរឿង «ប៉ីស្នេហ៍នាងហង្ស» ជាដើម ។

មហាជននៅរង់ចាំតាមដានបន្តទៀតថាតើមានតួអង្គល្បីឈ្មោះសំខាន់ណាខ្លះដែលចូលរួមសម្តែងក្នុងរឿង «ហ្លួងព្រះស្តេចកន» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន សុធា