ភ្នំពេញ៖ មង្គលការរបស់ ពិធីការិនី ខៀវ សានសាណា និង លោក Seraj Sutton កាលពីយប់មិញ ប្រកបទៅដោយភាពរលូន នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ "LE ROYAL"។

មិនតែប៉ុណ្ណោះ នៅក្នុងពិធីសិរីមង្គល របស់ពិធីការិនីរូបនេះ ក៏មិនធម្មតាផងដែរ បានអញ្ចើញសុទ្ធភ្ញៀវលំដាប់ខ្ពស់ទៀតផង ដូចលោកជំទាវ ហ៊ុន ម៉ាណា និងលោកស្រី យឹម ឆៃលីន ភរិយាឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ ស្រីតូច ចំណាន (តែលោកជំទាវ បង្ហាញវត្តមានតែកម្មវិធីពេលព្រឹកតែប៉ុណ្ណោះ)។

ចំណែកឯមិត្តភក្តិរួមអាជីព ក៏អ្នកនាង ខៀវ សានសាណា មិនបានភ្លេចដែរ បានអញ្ចើញតារាល្បីៗ មានដូចជា អ្នកនាង គង់ ចាន់ស្រីមុំ អ្នកនាង គង់ សុជាតិ អ្នកនាង កាតុ  កញ្ញា ជីជី កញ្ញា ពេជ្រ សេរីរ័ត្ន ​លោក រ៉ូលីន នាយ ព្រែក លោក ប៉ែន ចំរុងជាដើម៕

តោះមើលទិដ្ឋភាពមង្គលការ របស់អ្នកនាង ខៀវ សានសាណា យប់មិញទាំងអស់គ្នា៖ 

ខាងក្រោមនេះវិញ រំលឹករូបភាពក្នុងកម្មវិធីពេលព្រឹក៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា ពិធីការិនីមានវោហារស័ព្ទ និយាយជាភាសាអង់គ្លេសបានល្អជាងគេ អ្នកនាង ខៀវ សានសាណា ដែលត្រូវបានគេដឹងថា ជាស្ត្រីមេម៉ាយកូនពីរ ហើយក៏បានសារភាពថា បានលែងលះរួចរាល់ជាមួយអតីតស្វាមីជនជាតិកាណាដា បានធ្លាយដំណឹងថា នាងនឹងចូលរោងការជាមួយប្ដីទី២ នៅអំឡុងខែតុលា ឆ្នាំ២០១៦ ខណៈអនាគតស្វាមីទី២របស់នាង ត្រូវបានគេស្គាល់ថា ឈ្មោះ Seraj Sutton ជាសមាជិកឯករាជ្យ របស់ក្រុមហ៊ុន «Herbalife Cambodia»។

មហាជនសង្កេតឃើញថា ទំនាក់ទំនងរវាងពិធីការិនីកូនពីរ អ្នកនាង ខៀវ សានសាណា និងលោក Seraj Sutton ជាសមាជិកឯករាជ្យ របស់ក្រុមហ៊ុន Herbalife Cambodia ក៏កាន់តែមានភាពស្និទ្ធស្នាល បណ្តើរគ្នាស្និទ្ធស្អិតកៀកកិត មិនឃ្លាតគ្នាមួយជំហានណាឡើយ ប៉ុន្តែនាង ខៀវ សានសាណា បុប្ផាខ្មែររាងរៅតូចច្រឡឹង ឆ្វាក់ស្នេហ៍កន្លង់អឺរ៉ុបរូបនេះ តែងពោលយ៉ាងទទូច សុំមិនបរិយាយ ពីដំណឹងផ្សេងៗជុំវិញរឿងស្នេហា។

អ្នកនាង ខៀវ សានសាណា ត្រៀមរៀបការលើកទីពីរ ជាមួយបុរសជនជាតិអូស្ត្រាលី លោក Seraj Sutton បន្ទាប់ពីនាង បានស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ប្រភពទម្លាយទៀតថា អ្នកនាង ខៀវ សានសាណា ត្រៀមការប្ដីលើកទី២នេះ នៅសណ្ឋាគារលំដាប់ផ្កាយ គឺសណ្ឋាគារ «LE ROYAL» ដែលអ្នកសិល្បៈប្រមាណ២០តុប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញ មិនមែនហៅទ្រង់ទ្រាយធំ ដូចកម្មវិធីអ្នកសិល្បៈធម្មតាៗឡើយ ព្រោះកន្លងមកហៅច្រើនពេក នាំគ្នាសម្រុកមកទាំងក្រុម ខាតមិនតិចទេ។

អ្នកនាង ខៀវ សានសាណា គ្រោងនឹងរៀបកម្មវិធីមង្គលការនេះ ថ្ងៃទី០៨ ខែតុលា ២០១៦ តែមិនត្រូវបានទំលាយ ជាសាធារណៈឡើយ ចំពោះកម្មវិធីមង្គលការ ជាមួយនឹងកូនកំឡោះវ័យ៦០ឆ្នាំ។ អ្នកនាង ខៀវ សានសាណា ជាសិល្បការិនីម្នាក់ ដែលរួសរាយ ប៉ុន្តែនាងដាច់ខាតមិនយកជីវិតឯកជន មកទំលាយឲ្យមហាជនដឹងឮឡើយ តែមហាជនជាច្រើន នៅតែចង់ដឹងចង់ឮរឿងរបស់នាង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា