(ភ្នំពេញ)៖ ពិធីការិនីមានវោហារស័ព្ទ និយាយជាភាសាអង់គ្លេស​បានល្អជាងគេ ​អ្នកនាង ខៀវ សាន​សាណា ​ដែលត្រូវបានគេដឹងថា ជាស្ត្រីមេម៉ាយកូនពីរ ហើយក៏បានសារភាពថា បានលែងលះរួចរាល់​ជាមួយអតីតស្វាមី​​ជនជាតិកាណាដា ថ្មីៗនេះ បានធ្លាយដំណឹងថា នាងនឹងចូលរោងការជាមួយប្ដីទី២ នៅអំឡុងខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ខណៈអនាគតស្វាមីទី២របស់នាង ត្រូវបានគេស្គាល់ថា ឈ្មោះ Seraj Sutton ជាសមាជិកឯករាជ្យ របស់​ក្រុមហ៊ុន «Herbalife Cambodia»។

មហាជន​សង្កេតឃើញថា ទំនាក់ទំនង​រវាងពិធីការិនី​កូនពីរ អ្នកនាង ខៀវ សានសាណា និងលោក Seraj Sutton ជាសមាជិកឯករាជ្យ របស់​​ក្រុមហ៊ុន Herbalife Cambodia ក៏កាន់តែមានភាពស្និទ្ធស្នាល បណ្តើរគ្នាស្និទ្ធស្អិតកៀកកិត មិនឃ្លាតគ្នាមួយជំហានណាឡើយ ប៉ុន្តែនាង ខៀវ សានសាណា បុប្ផាខ្មែររាងរៅតូចច្រឡឹង ឆ្វាក់ស្នេហ៍កន្លង់អឺរ៉ុបរូបនេះ តែងពោលយ៉ាងទទូច សុំមិនបរិយាយ​ ពីដំណឹងផ្សេងៗជុំវិញរឿងស្នេហា​។

ប្រភពពីស្ថានីយទូរទស្ស​ន៍ CTN បាននិយាយប្រាប់ Khmertalking ថា អ្នកនាង ខៀវ សានសាណា ត្រៀមរៀបការលើកទីពីរ ជាមួយបុរសជនជាតិអូស្ត្រាលី លោក Seraj Sutton បន្ទាប់ពីនាង បានស្វែងយល់ចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំ។ ប្រភពទម្លាយទៀតថា អ្នកនាង ខៀវ សានសាណា ត្រៀមការប្ដីលើកទី២នេះ នៅសណ្ឋាគារលំដាប់ផ្កាយ គឺសណ្ឋាគារ «LE ROYAL» ដែលអ្នកសិល្បៈប្រមាណ២០តុប៉ុណ្ណោះ ដែលត្រូវបានអញ្ជើញ មិនមែនហៅទ្រង់ទ្រាយធំ ដូចកម្មវិធីអ្នកសិល្បៈធម្មតាៗឡើយ ព្រោះកន្លងមក​ហៅច្រើនពេក នាំគ្នាសម្រុកមកទាំងក្រុម ខាតមិនតិចទេ​។

អ្នកនាង ខៀវ សានសាណា គ្រោងនឹងរៀបកម្ម​វិធី​មង្គលការនេះ ថ្ងៃទី០៨ ខែតុលា ២០១៦ តែមិនត្រូវបានទំលាយ ជាសាធារណៈ​ឡើយ ចំពោះកម្មវិធីមង្គលការ​ ជាមួយនឹងកូនកំឡោះវ័យ៦០ឆ្នាំ​។ អ្នកនាង ខៀវ សានសាណា ជាសិល្បការិនីម្នាក់ ដែលរួសរាយ ប៉ុន្តែនាងដាច់ខាត​​មិនយកជីវិតឯកជន​ មកទំលាយឲ្យមហាជនដឹងឮឡើយ តែមហាជនជាច្រើន​ នៅតែចង់ដឹង​ចង់ឮរឿងរបស់នាង។

អ្នកមេម៉ាយកូនពីរ ខៀវ សានសាណា មិនអាចសុំការបំភ្លឺបាននៅឡើយទេ ក្នុងពេលនេះ ប៉ុន្តែប្រភពដ៏កក់ក្ដៅបាននិយាយថា ថ្ងៃទី០៨ ខែ តុលា ខាងមុខនេះ គឺថ្ងៃមង្គលនាង សានសាណា និង ប្ដីថ្មីរបស់នាង យ៉ាងពិតប្រាកដ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា