ភ្នំពេញ៖ វាមិនមែនជាលើកទីមួយនោះទេ ដែលតារាសម្តែងស្រី ល្បីល្បាញខាងមុខជំនួញ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីគឺ លោក គឹម សីហា តែងតែបង្ហាញភាពផ្អែមល្ហែមរវាងគ្នានិងគ្នានោះ។ ពោល ក្រោយពីរៀបការរួចក្តី ក៏តារាសម្តែងស្រីរូបស្អាតនេះ រួមជាមួយនឹងស្វាមីរូបសង្ហា ក៏នៅតែរក្សាជំហររឹងមាំ ជាមួយនឹងស្នាមញញឹម ក្តីសង្ឃឹម ហើយក៏តែងតែបង្ហាញក្តីស្រលាញ់ ការយកចិត្តទុកដាក់ រវាងគ្នានិងគ្នាជារឿយៗ មិនថានៅទីណា ឬកន្លែងមួយនោះឡើយ។

ដោយឡែក កាលពីពេលប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីសាច់សខ្ចីដូចសំឡី អ្នកនាង គង់ ចាន់ស្រីមុំ ក៏បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក អមមកជាមួយនឹងការសរសេរសារខ្លីមួយ រៀបរាប់នៅលើទំព័រហ្វេកប៊ុកផេករបស់ខ្លួន ទាក់ទងទៅនឹងរឿងរ៉ាវស្នេហា ប្រវត្តិតស៊ូជូរចត់កន្លងមក ជាមួយនឹងលោក គឹម សីហា ដែលជាស្វាមីរូបស្រស់សង្ហា និងថែមទាំងចេះថ្នាក់ថ្នមចិត្តកាយ លើរូបនាងថា៖ «ការរស់នៅជាមួយគ្នាដល់ក្លាយទៅជាប្តីប្រពន្ធ មិនមែនជារឿងងាយស្រួលនោះទេ។ សម្រាប់ខ្ញុំគឺចំណាយពេលវេលា យល់ចិត្តគ្នារហូតដល់ទៅជិត១០ឆ្នាំ គឺមានគ្រប់រសជាតិទាំងសើច ទាំងយំ អត់ទ្រាំគ្រប់រឿងរ៉ាវ។ រយៈពេលជិតដប់ឆ្នាំ គឺយើងបានឆ្លងកាត់ភាពលំបាកជាច្រើន តែយើងទាំងពីរនាក់ មិនដែលរាលថយ ឬចុះចាញ់នោះទេ ចាប់ដៃគ្នាក្រោកឈររហូតដល់មានថ្ងៃនេះ។ ទន្ទឹមនឹងភាពជោគជ័យកន្លងមក របស់ខ្ញុំទាំងពីរនាក់ ក៏មានការរួមចំណែក បងប្អូនទាំងអស់គ្នា ដែលតែងតែជួយលើកទឹកចិត្ត ស្រលាញ់ និងគាំទ្រខ្ញុំទាំងពីរនាក់ ផងដែរ»

ជាចុងក្រោយ ស្រីមុំសរសេរទៀតថា «ជីវិត ស៊ូគង់បានសម្រេច»

ស្របពេលជាមួយគ្នានេះដែរ ក៏មានមតិជាច្រើន បានពោលពាក្យសរសើរចំពោះក្តីស្នេហ៍ ដ៏ផ្អែមល្ហែមចេះថ្នាក់ថ្នម យកទុកធុរៈគ្នា រវាងពួកគេទាំងពីរនាក់ជាច្រើនហូរហែ ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេកប៊ុក ក៏ដូចជាអ្នកគាំទ្រពួកគេទាំងពីរ ឲ្យចេះស្រលាញ់គ្នាតទៅមុខទៀតផងដែរ ៕

ចុះសម្រាប់ប្រិយមិត្ត មានពាក្យអ្វីចង់ជូនពរ ចំពោះក្តីស្នេហ៍ដ៏ស្អិតរមួត មកកាន់ប្តីប្រពន្ធវ័យក្មេង ទាំងពីរនាក់នេះដែរទេ?  

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា គង់ ច័ន្ទស្រីមុំ ត្រូវ​ស្វាមី​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ទាំង​យប់ ជា​មួយ​កា​ដូរ​ទូ​រស័ព្ទ​ដៃ iPhone 7 plus តម្លៃ​ជាង១ពាន់​ដុល្លារ។ តារាសម្តែងស្រីល្បីល្បាញ អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងក្តីរំភើបទាំងយប់ ខណៈដែលសុខៗស្រាប់តែស្វាមី លោក គឹម សីហា បានធ្វើឲ្យ​នា​ង Surprisek(ធ្វើឲ្យភ្ញាក់ផ្អើល) ជាមួយនឹងកាដូរ​ទូរស័ព្ទស៊េរីទំនើប iphone 7 plus មួយគ្រឿង ដែលមា​នតម្លៃរហូតជាង១ពាន់ដុល្លារឯណោះ។

តារាស្រីអ្នកនាង​ គង់ ច័ន្ទស្រីមុំ មិនត្រឹមតែសប្បាយរីយរាយ ជាមួយកាដូរទូរស័ព្ទដៃ​ស៊េរីទំ​នើប ដែលទើបនឹងចេញលក់​នៅលើទីផ្សារ នៃប្រទេសកម្ពុជា គឺទូរស័ព្ទដៃម៉ាក iPhone 7 plus នោះទេ ពោលគឺកាលពីថ្មីៗនេះ នាងក៏បានបង្ហាញអារម្មណ៍ ក្រេកអរជាពន់ពេក ជាមួយកាដូររថយន្តស៊េរីថ្មីមួយគ្រឿង ដែលមានតម្លៃជិត១០ម៉ឺនដុល្លារ ពីស្វាមីលោក គឹម សីហា។

ជាមួយគ្នានឹងការ បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ក្រោយពេលទទួលបានកាដូរ ទូរស័ព្ទដៃម៉ាក iPh​one 7 plus ទាំងកណ្តាលយប់នេះដែរ អ្នកនាង គង់ ច័ន្ទស្រីមុំ ខ្លួនឯងក៏បានសរសេរ​បង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយរូបភាពទូរស័ព្ទដៃ iPh​one 7 plus ពណ៌ខ្មៅថា «ក្តៅៗអ៊ុនៗ​​ទើបតែបានម៉ោង​១១យប់ អរគុណលោកប្តីដែរ បានទិញរបស់លេងថ្មី ឲ្យអូន​ @sey​ha_​kem បានទាំងយប់ផុសទាំងយប់ហ្មង!»។

ស្របពេលដែលតារាសម្តែងស្រី អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហាញពីរូបភាព​នៃកាដូរទូរស័ព្ទដៃ ស៊េរីទំនើបម៉ាក iPhone 7 plus នៅលើបណ្តាញ​សង្គមហ្វេសប៊ុក​របស់ខ្លួន ជាមួយក្តីរំភើបនេះ​ដែរ ភ្លាមៗនោះ​មានទស្សនិកជាច្រើន បាននាំគ្នាច្រណែន និងលើកសរសើរថា ស្រីមុំ​ ពិតជានារីមានសំណាងខ្លាំងណាស់ ដែលមានស្វាមីចេះយល់ចិត្ត។ មិនតែប៉ុណ្ណោះ​ក៏មានខ្លះទៀតជូ​នពរ ឲ្យចំណងសុភមង្គលរបស់នាង ជាមួយស្វាមី លោក គឹម សីហា កាន់តែមានភាពផ្អែមល្ហែម ទៅថ្ងៃអនាគត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ