ភ្នំពេញ៖ តារាចម្រៀងប្រុសរូបសង្ហារ លោក ងួន ចាន់ដេវីត ត្រូវបានអ្នកនាង ពេជ្រ សោភា Surprise មុនថ្ងៃខួបកំណើតមួយថ្ងៃ ជាមួយនំខេកដ៏សែនវែង កម្របានឃើញ។

កាលពីយប់មិញនេះ អ្នកនាង ពេជ្រ សោភា បានរៀបចំនំខេកមួយដ៏អស្ចារ្យ ជាមួយនឹងការតុបតែងរូបថតរបស់លោក ដេវីត និងរូបកែងជើងពីលើនំផងដែរ។ អ្វីដែលសំខាន់ នំខេកដែលរូបនាងបានធ្វើឲ្យ មិនមែនជានំខេកធម្មតានោះទេ តែវាមានកម្ពស់ ខ្ពស់ដូចជា លោក ដេវីត ទៅដល់ 1.88 ម៉ែត្រឯណោះ។ 

នេះជាលើកទីមួយហើយ ដែលម្ចាស់បទចម្រៀង "រាំញីកែងជើង" រូបនេះ បានទទួល នំខេក ដ៏វែងសំបើមពីតារាចម្រៀងស្រី ពេជ្រ សោភា យ៉ាងដូច្នេះ។

មិនតែប៉ុណ្ណោះ លោក ដេវីត ក៏បានកាដូពិសេសមួយទៀត ជាទូរស័ព្ទ iPhone7 Plus យ៉ាងថ្មីស្រឡាង ដែលមិនដឹងថា អ្នកណាជាអ្នកទិញឲ្យរូបលោកផងដែរ៕

តោះមើលនំខេក ដែលអ្នកនាង ពេជ្រ សោភា បានរៀបចំ ឲ្យដេវីតទាំងអស់គ្នា ថាឡូយប៉ុណ្ណា៖ 

នំខេកដ៏សែនវែង ដែលពេជ្រ សោភា បានរៀបចំឲ្យ លោក ដេវីត
ទូរស័ព្ទ iPhone7 Plus

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាលោក ដេវីត បានចេញ នូវបទ ចម្រៀង ជីវិតខ្ញុំ” ដើម្បីបង្ហាញអំពីទឹកចិត្តដឹងគុណ អ្នកនាង ពេជ្រ សោភា។

បទចម្រៀងថ្មីៗដែលជាប្រភេទ Original និងនិពន្ធឡើង ដោយស្នាដៃរបស់កូនខ្មែរផ្ទាល់ ត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់មហាជន។

ក្នុងចំណោមតារាចម្រៀង ដែលមានស្នាដៃ និពន្ធ និងច្រៀងនូវបទចម្រៀងប្រភេទ Original គេសង្កេតឃើញ ដេវីត (G-Devith) ហាក់មានភាពលេចធ្លោខ្លាំងផងដែរ ជាពិសេសគឺបទ “រាំញីកែងជើង” តែម្តង ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ។

ដេវីត បានបង្ហោះចម្រៀងនិពន្ធថ្មីមួយទៀត ដែលមានលក្ខណៈពិសេស និងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើទំព័រហ្វេសប៊ុក របស់ខ្លួន ដែលមានចំណងជើងថា “ជីវិតខ្ញុំ” និងបានសរសេរ ភ្ជាប់ជាមួយឃ្លាថា “ខ្ញុំសរសេរបទនេះឡើង គ្រាន់តែសង្ខេបជីវប្រវត្តិជីវិតរបស់ខ្ញុំ សង្ឃឹមថាបងប្អូននឹង ចូលចិត្ត ហើយបន្តការគាំទ្រខ្ញុំបាទ អរគុណដែលតែងតែគាំទ្រខ្ញុំ តាំងពីដើមរហូតមកដល់ ពេលនេះ”។

ក្រៅពីនេះអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងទៀតនោះ គឺថាមានប្រយោគមួយឃ្លា នៅក្នុងបទចម្រៀងមួយនេះ បានបង្កប់នូវអត្ថន័យ ដ៏ជ្រាលជ្រៅថា “តាំងចិត្តថាលាចេញពីតន្ត្រី ប៉ុន្តែដោយមាននិស្ស័យ ត្រូវម្ចាស់គ្រាប់ពេជ្រតន្ត្រី មកស្រោចស្រង់”។ គេក៏អាចដឹងបានដែរថា មួយឃ្លានេះគឺជាការសរសេរឡើង របស់ដេវីត ដើម្បីបង្ហាញអំពីទឹកចិត្តដឹងគុណ របស់គេចំពោះ អ្នកនាង ពេជ្រ សោភា ដែលបានជួយជ្រោមជ្រែងចូលក្នុងវិថីសិល្បៈ តាំងពីដើមមក ពោលគឺតាំងពីពេលដែល រូបគេគ្មានអ្វីទាល់តែសោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត