សិស្សថ្នាក់ទី ១២ ទើបតែប្រឡងចប់ផងឥលូវមានរឿងរន្ធត់លេងក្នុងរោងកុនទៀត បើមិនបានមើ លដឹងតែស្តាយហើយ។

មហាវិទ្យាល័យខ្មោច Midnight University ជាខ្សែភាពយន្តរន្ធត់បែបកំប្លែង ដែលហ៊ានធានាថាប្រិយមិត្តទាំងអស់ នឹងផ្ទុះសំណើច ងើបផុតពីកោអីមិនខាន។ រឿងនេះនិយាយអំពីនិស្សិតស្រីម្នាក់ ដោយសារតែប្រឡងធ្លាក់មុខវិជ្ជាភាសាអង់គ្លេសធ្លាក់ Star ដែលជាសិស្សល្បីប្រចាំសាកលវិទ្យាល័យ មិនអាចបញ្ចប់ការសិក្សាបាន និងទទួលបានកេរ្តិ៍មរតកពីប៉ារបស់នាង។ នាងបានអង្វរឱ្យនាយកសាលាជួយ ហើយគាត់ប្រាប់ឱ្យនាងចុះឈ្មោះរៀនបន្ថែមក្នុង "ថ្នាក់រៀនកណ្តាលអាធ្រាត្រ"។ ថ្នាក់នេះបង្កើតឡើងជាពិសេស សម្រាប់ជួយដល់វិញ្ញាណសិស្ស ដែលស្លាប់មុននឹងរៀនចប់ ហើយលងពេញសាកលវិទ្យាល័យ ដើម្បីឱ្យពួកគេបង្ហើយការងារ ដែលមិនទាន់ធ្វើរួច ដើម្បីបានទៅកាន់សុគតិភព។ Star ព្រមធ្វើគ្រប់យ៉ាង ដើម្បីជីវិតសុខស្រួលរបស់ខ្លួន។ នាងក៏បានបបួលមិត្តភក្តិ ដែលប្រឡងធ្លាក់មុខវិជ្ជានេះ ឱ្យទៅរៀនជាមួយ រួមទាំង "Otaku" អ្នកថតវីដេអូខ្មោច "Moo, Meuk, Koong" សិស្សល្បីឆ្នាំទី4 ហើយនិង "Ouan-pie" អ្នកគាំទ្ររបស់នាង។ ជាអកុសល ពួកគេឈប់រៀនម្តងម្នាក់ៗ ពីថ្នាក់កណ្តាលអាធ្រាត្រ ព្រោះត្រូវខ្មោចលងពេក។

ចុងក្រោយ តើ Star គួរធ្វើយ៉ាងណា? តើនាងនឹងរៀនក្នុងថ្នាក់នេះម្នាក់ឯងឬ?តើវិញ្ញាណសិស្សទាំងនោះ នឹងរៀនក្នុងថ្នាក់នេះយូរប៉ុណ្ណាទៀត? ចម្លើយមានតែនៅក្នុងរឿង "មហាវិទ្យាល័យខ្មោច" ប៉ុណ្ណោះ។

កុំភ្លេចទៅទស្សនាទាំងអស់គ្នាណា! ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]