រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ ក្នុង​ចំណោម​បក្សពួក​២​នាក់​ ស្រវឹងស្រា​ជោកជាំ​ចូល​ទៅ​ម៉ាស្សា​រួចរាល់​ហើយ ឃើញ​នារី​ម៉ាស្សា​សាច់​សខ្ចី​ ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ទៅ​ខ្ទប់មាត់​សម្រាត​ខោអាវ​ បំណង​ចាប់រំលោភ តែ​ត្រូវ​បុគ្គលិក​ម៉ាស្សា​មិន​ព្រម​ក៏​ប្រតាយប្រតប់​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ហាង​ម៉ាស្សា​យីហោ​ឡូ​ទូ​ស ស្ប៉ា និង​សាឡ​ន ដែល​មា​នទី​តាំងនៅ​ខាងត្បូង​វិទ្យាល័យ​បឹង​កេងកង តាម​បណ្តោយ​ផ្លូវ​លេខ​៣៩២ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ ដែល​ធ្វើការ​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ជនជាតិ​ចិន​២​នាក់​ បាន​ចូល​មក​ម៉ាស្សា​នៅ​ក្នុង​ហាង​ ខាងលើ​ទាំង​ស្ថានភាព​ស្រវឹង ដោយ​បាន​ចែក​បន្ទប់​២​ផ្សេង​គ្នា ហើយ​នៅ​ពេល​ម៉ាស្សា​រួច​នារី​បម្រើ​ការ​បាន​ចូល​ទៅ​លាងដៃ​ក្នុង​បន្ទប់ទឹក ពេល​នោះ​ជនជាតិ​ចិន​ដែល​មាន​អាកា​រៈ​ ស្រវឹងស្រា​ជោគ​ជាំ​នោះ​បាន​ចូល​ទៅ​ឈរ​ ពីក្រោយ​នារី​ម៉ាស្សា ហើយ​យកដៃ​ខ្ទប់មាត់ និង​ចាប់​សម្រាត​ខោ​ចេញ​បំណង​ចាប់រំលោភ ប៉ុន្តែ​នាង​មិន​ព្រម​ដោយ​បាន​ ប្រតាយប្រតប​គ្នា​រហូត​ឮ​ដល់​អ្នក​នៅ​ខាងក្រោម ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​ឮ​សម្លេង​ក្តុងក្តាំង​ពី​ក្នុង​បន្ទប់ អ្នក​នៅ​ក្នុង​ហាង​ទាំងប្រុស​ទាំងស្រី​ បាន​នាំ​គ្នា​ស្ទុះ​ឡើង​ទៅ​មើល ក៏​ស្រាប់តែ​ឃើញ​ជនជាតិ​ចិន​ម្នាក់​នោះ​កំពុង​តែ​ចាប់​ស្រាតខោ​នារី​រង​គ្រោះ​ ចេញ​រៀបនឹង​ចាប់រំលោភ​ទៅ​ហើយ ទើប​នាំ​គ្នា​ចាប់​ជនជាតិ​ចិន​ម្នាក់​នោះ និង​ជួយ​សម្រួល​ដង្ហើម​ដល់​នារី​រង​គ្រោះ​ ដោយសារ​ត្រូវ​គេ​ខ្ទប់មាត់​យូរ​ពេក ។ 

ភ្លាម​ៗ​នោះ ជន​បង្ក និង​ជន​រង​គ្រោះ បាន​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ជន​បង្ក​សុំ​ទោស និង​សុខចិត្ត​សង​ថ្លៃ​ជំងឺ​ចិត្ត​ ទៅ​នារី​រង​គ្រោះ​ដោយ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ តែ​មិន​បាន​ជាប់​លុយ​ មក​ក៏​ឲ្យ​មិត្តភក្តិ​ទៅ​យក​លុយ ។ ខណៈ​អង្គុយ​រង់ចាំ​មិត្តភក្តិ​របស់​ជនជាតិ​ចិន​ទៅ​យក​លុយ​យូរ​ពេក ស្រាប់តែ​ជន​បង្ក​បាន​រត់​ចេញពី​ក្នុង​ហាង​ម៉ាស្សា​បំណង​គេចខ្លួន។

ប៉ុន្តែ​សំណាងល្អ ត្រូវ​សន្តិសុខ​ដេញ​តាម និង​ស្រែក​ចោរ​ផ្អើល​ដល់​សមត្ថកិច្ច​ដែល​ជិះ​ល្បាត​ជួយ​ដេញ​ មក​ដល់​ចំណុច​មុខ​ សណ្ឋាគារ​ផា​មទ្រី ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៩៨ បាន​ទាក់​ជើង​ដួល​ក៏​ត្រូវ​អ្នកធ្វើការ​ក្នុង​ហាង និង​សមត្ថកិច្ច​ដែល​ដេញ​តាម​ពីក្រោយ​ចាប់​បាន​មក​វិញ ។

បុគ្គលិក​នៅ​ទីនោះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គ្រប់​ភ្ញៀវ​ទាំងអស់​ដែល​ចូល​មក​ម៉ាស្សា​ក្នុង​ហាង ពួក​គាត់​តែងតែ​និយាយ​ប្រាប់​ថា ហាង​នេះ​គ្រាន់តែ​ម៉ាស្សា​ធម្មតា​ទេ មិន​មាន​បម្រើសេវា​ផ្លូវភេទ​ទេ ។

ក្រោយមក​សមត្ថកិច្ច​ ក៏​បាន​យក​ជន​បង្ក​ទៅ​កន្លែង​កើតហេតុ​វិញ ហើយ​មួយសន្ទុះ​ក្រោយ​មិត្តភក្តិ​ជន​បង្ក​បាន​មក​ដល់​ហាង​ខាងលើ​ដើម្បី​ធ្វើការ​សម្របសម្រួល​ជាមួយ​ភាគី​រង​គ្រោះ ហើយ​ក្នុង​រឿង​នេះ​ក៏​មិន​បានដឹង​ថា ភាគី​ទាំង​២​សម្របសម្រួល​គ្នា​យ៉ាងណា​ដែរ ដោយ​មិន​មាន​ន​ណារ​ម្នាក់​បង្ហើប​ប្រាប់​នោះ​ទេ គ្រាន់តែ​ដឹង​ថា ភាគី​ខាង​រង​គ្រោះ​ទាមទារ​សងជំងឺចិត្ត​៥០០​ដុល្លារ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]