ភ្នំពេញ៖ ថ្វីត្បិតតែពេលនេះ អ្នកនាង សុខ សោម៉ាវត្តី បានមានឈ្មោះអ្នកមេម៉ាយពិតមែន តែបើងាកមើលសម្រស់របស់នាង គឺកាន់តែវ័យក្មេងខ្លាំងជាងមុនទៅទៀត។

ថ្មីៗនេះដែរ តារាស្រីរូបនេះ បានទៅផ្លាស់ប្តូរស្ទាយសក់ជាសក់សេះ ដែលអាចនិយាយបានថា ពិតជាកម្រឃើញរូបនាង លេងស្ទីលសក់បែបនេះណាស់ ព្រោះរាល់ដង នាងតែងតែវែកសក់ទៅចំហៀង រឺពុះកណ្តាលជាធម្មតា។ ហើយក្នុងនោះដែរ នាងបានសរសេរ បញ្ជាក់ក្នុងបណ្តាញសង្គមថា នាងកាត់សក់សេះបែបនេះ ដើម្បីត្រៀមថតនូវខ្សែភាពយន្តថ្មីរបស់នាងផងដែរ។ 

រូបថត៤សន្លឹក ដែលអ្នកនាង សុខ សោម៉ាវត្តី បានថតបង្អួតជាមួយនឹង ស្ទាយសក់សេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម យល់ថា ពេលកាត់សក់បែបនេះ សម្រស់របស់នាងរឹតតែស្រស់ស្អាត មិនចាញ់ក្រមុំៗប៉ុន្មានឡើយ៕

ចង់ដឹងថា តារាស្រី សុខ សោម៉ាវត្តី ពេលកាត់សក់សេះបែបនេះ ក្មេងជាងមុនប៉ុណ្ណា តោះមើលរូបថតខាងក្រោម៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាស្រី សុខ សោម៉ាវត្តី បានបង្ហាញអារម្មណ៍តាមបណ្តាញសង្គម ថារូបនាងនឹងលែងបង្ហោះរូបមនុស្សប្រុសតទៅទៀត។

ក្រោយពីមេម៉ាយចាយរាង អ្នកនាង សុខ សោម៉ាវត្តី បានប្រកាសថា រូបនាងបានលែងលះជាមួយស្វាមី លោក ទូច ដាណារ៉ា រួចមក រូបនាងហាក់ដូចរងនូវពាក្យចចាមអារ៉ាម និងរឿងជាច្រើនឥតល្ហែតែម្តង។

អ្នកនាង សុខ សោម៉ាវត្តី ក៏ត្រូវបានរងសំពាធយ៉ាងខ្លាំង នៅពេលរូបនាង បានបង្ហោះរូបថតជាមួយនឹង តារាប្រុសរូបសង្ហារ លោក អ៊ែត វីន បែបស្និតស្នាលគ្នា។ ជាពិសេស អ្នកគាំទ្រមួយចំនួន បានយល់ច្រឡំថា រូបនាង និងតារាប្រុសនោះ ជាគូស្នេហ៍ ព្រោះបង្ហាញកាយវិការផ្អែមល្ហែម ហើយថែមអ្នកខ្លះនិយាយថា ពួកគេជាគូដណ្តឹងនឹងគ្នាទៀតផង ។

ដោយសារតែឃើញ ពាក្យចចាមអារ៉ាមទាំងនេះ បានធ្វើឲ្យតារាស្រីកូនមួយ ហួសចិត្តនិយាយលែងចង់ចេញ ពេលលឺគេថា រូបនាងមានទំនាក់ទំនងស្នេហាជាមួយនឹង តារាដូចគ្នា។ តាមការពិតទៅ រូបនាងគ្រាន់តែថតរឿងថ្មី ជាមួយនឹងលោកអ៊ែត វីន ហើយនាងក៏បង្ហោះរូបលេង ជាមួយគ្នាជាធម្មតា។

ទោះជាយ៉ាងណា ទើបតែប៉ុន្មានថ្ងៃមុននេះ នាងក៏បានបង្ហើរសារមួយ ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាមថា "ចាប់ពីថ្ងៃនេះទៅ និងមានតែរូបថតម្នាក់ឯង និងមិត្តភក្តិស្រីស្រីប៉ុណ្ណោះ អរគុណជំរាបលា"។

សារមួយនេះ ទំនងជារូបនាងចង់ឲ្យដឹងថា នាងឈប់ថតរូប និងបង្ហោះជាមួយមនុស្សប្រុស ព្រោះមិនចង់ឲ្យអ្នកគាំទ្រ មានការយល់ច្រឡំ និងគិតខុស លើរូបនាងតទៅទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី