មា៉ឡេស៊ី៖ DJ ដ៏ល្បីឈ្មោះ នាង Leng Yein អាយុ ៣១ឆ្នាំ ត្រូវបានចាត់ចូលជា មិត្ដស្រីដ៏ចិត្ដល្អបំផុត ដែលកម្រនឹងរកបាន និងធ្វើឲ្យមនុស្សប្រុសដទៃទៀត នាំគ្នាច្រណែនឥតឧបមា។

នេះបើតាមប្រភពបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ នាងបានទិញអំណោយដ៏មានតម្លៃ ជូនមិត្ដប្រុសក្នុងថ្ងៃខួបកំណើតគម្រប់អាយុ ២៣ឆ្នាំ ដែលបុរសនេះមានឈ្មោះថា Peter Siew និងជានិស្សិតសិក្សា ផ្នែកច្បាប់ក្នុងសកលវិទ្យាល័យ MMU Melaka។ ជាការពិតណាស់ អំណោយដ៏មានតម្លៃ និងភ្ញាក់ផ្អើលនោះ គឺជារថយន្ដសេ៊េរីទំនើប Mercedes ហើយអ្វីកាន់តែពិសេសនោះ នាងថែមទាំងយករថយន្ដនោះទៅធ្វើការតុបតែង និងច្នៃម៉ូតបន្ថែមទៀតផង។

យ៉ាងណាមិញ អ្នកនិយមលេងអ៊ិនធើណេត បាននាំគ្នាបញ្ចេញមតិថា Peter Siew គឺជាបុរសដ៏សំណាងម្នាក់ ដែលទទួលបានអំណោយ ពីមិត្ដស្រីជា DJ ដ៏ស្រស់ស្អាតបែបនេះ ដែលនាងក៏បានជាប់ឈ្មោះជា DJ ដ៏សិចស៊ីបំផុតក្នុងអាស៊ី ៣ឆ្នាំជាប់គ្នាដូចគ្នា។

ជួបជាមួយនឹង នាងវិញ នាងបាននិយាយថា មិត្ដប្រុសនាងគឺជាកំពូលបុរសស៊ីអារម្មណ៍ និងមានមនោសញ្ចេតនា ដែលកាលពីលើកមុន គាត់ធ្លាប់បើករថយន្ដពី រដ្ឋម៉ាឡាកា មកកូឡាឡាំពួ ដើម្បីមកយកនាងពីអាកាសយានដ្ឋាន និងជូននាងទៅផ្ទះ។ ជាចុងក្រោយ នាងនិយាយថា នាងនឹងអាចទុកចោលការងារទាំងអស់ ដើម្បីជូនគាត់ទៅសាលា៕

រូបភាព និងមិត្ដប្រុស
រថយន្ដសេ៊េរីទំនើប Mercedes ដែលនាងទិញជូនមិត្ដប្រុស
រូបភាពនាង​ Leng Yein

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]