ចិន៖ ករណីវាយតប់គ្នា រវាងស្រីស្នេហ៍ និងប្រពន្ធដើម បានក្លាយជារឿងធម្មតា និងទូទៅមួយក្នុងប្រទេសចិន និងតែងតែធ្វើការបង្ហោះចូល ទៅក្នុងបណ្ដាញទំនាក់ទំនងសង្គម ក្រោយពីមានហេតុការណ៍។

ក៏ដូចជា ករណីខាងក្រោមនេះក៏មិនខុសគ្នាពីលើកមុនៗដែរ ដែលស្ដ្រីជនជាតិចិន ជាប្រពន្ធដើម បានចាប់អូសស្រីស្នេហ៍របស់ប្ដី យ៉ាងសាហាវនៅលើដងផ្លូវ ក្រោយពីតាមទាន់។ សម្រាប់ហេតុការណ៍នេះដែរ បុរសជាប្ដីក៏ព្យាយាមចូលអន្ដរាគមន៍ដូចគ្នា ដើម្បីបំបែកអ្នកទាំងពីរចេញពីគ្នា តែលទ្ធផលគឺនៅតែមិនអាច ទប់ស្កាត់បានដដែល។

ក្រឡេកមកមើលវីដេអូ នោះប្រិយមិត្ដនឹងឃើញស្ដ្រីខាងលើ ចាប់បោចសក់ក្បាលនារីជាស្រីស្នេហ៍ប្ដី ដែលភ្លាមៗប្ដីក៏ចូលជួយ តែនាងជាប្រពន្ធមិនស្ដាប់ និងបន្ដបោចសក់ អូសពេញផ្លូវ ទាត់ធាក់ និងស្រាតខោអាវនារីរងគ្រោះ រហូតធ្វើឲ្យនាងចេញខោក្នុង ខណៈដែលមានម៉ូតូកំពុងតែជិះកាត់ក្បែរនោះ។ ទោះជាយ៉ាងណា ប៉ូលិសក៏បានមកដល់ និងធ្វើអន្ដរាគមន៍បានទាន់ពេលវេលា ដែលក្រោយមកនារីរងគ្រោះ​ ក៏ដើរចេញទៅបាត់។

សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក កាលពីករណីមុន ក៏មាននារីម្នាក់ដែលត្រូវបានគេ ចោទប្រកាន់ថា ជាស្រីកំណាន់ លួចទាក់ទងប្តីគេ ត្រូវបាននាងប្រពន្ធដើម លើកទ័ពមកវាយសំពង កណ្តាលទីសាធារណៈតែម្តង ខណៈនារីរងគ្រោះ ដែលជាស្រីកំណាន់នោះ បានត្រឹមទឹកភ្នែកជូតក្បាលជង្គង់ ជាំសាច់ជាដំណំ និងស្ទើរតែលេចកេរ្តិ៍ខ្មាសដាក់គេឯងទៀតផង។

តាមរយៈខ្សែវីដេអូឃ្លីបវិញ គេសង្គេតឃើញថា មានហ្វូងមនុស្សដែលជា បក្សពួកជនដៃដល់ (នាងប្រពន្ធដើម) បាននាំគ្នាព័ទ្ធវង់វាយសំពង ទៅលើនារីរងគ្រោះ យ៉ាងធ្ងន់ដៃ ដេកដួលទៅនឹងដី យំខ្សឹបខ្សួលតែឯង។ បក្សពួកនាងប្រពន្ធដើមនេះ បាននាំគ្នាទាត់ធាក់ខ្លាំងៗ ទៅលើខ្នងនារីរងគ្រោះ ហើយព្យាយាមចាប់សម្រាតខោរបស់នាង ខណៈជនដៃដល់ផ្សេងទៀត ព្យាយាមចងរឹត.ករបស់នាង បំណងឲ្យថប់ដង្ហើមស្លាប់តែម្តង។

ក្នុងនោះទៀតសោត នារីរងគ្រោះគេឃើញថា ត្រូវបានទាត់ធាក់ ជាំសាច់ត្រង់ចំណុចជើង និងត្រកៀក ហើយបក្សពួកនាងប្រពន្ធដើម បានទះកំផ្លៀងនាងស្រីកំណាន់ របស់ប្តីខ្លួន ជាច្រើនដៃ ចំៗផ្ទៃមុខតែម្តង និងថែមទាំងពោលពាក្យបញ្ឈឺ ឌឺដងទៅកាន់នារីរងគ្រោះផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]