ចិន៖ រឿងស្នេហាអូនបង រវាងប្តីប្រពន្ធ និងស្រីកំណាន់ចិត្ត តែងតែកើតឡើង ជាហូរហែក្នុងប្រទេសចិន ជាហេតុបង្កទៅជាជំលោះ ផ្ទុះហិង្សាវាយតបគ្នា គ្មានត្រាប្រណីយ៉ាងចាស់ដៃ ពេញទីសាធារណៈ ដោយមិនខ្ចីខ្វល់ពីភ្នែកអ្នកដទៃ។

កាលពីពេលថ្មីៗកន្លងទៅនេះ កើតមានរឿងរ៉ាវស្រដៀងលើកមុន​ យ៉ាងដូច្នេះទៀតហើយ ដោយនារីម្នាក់ដែលត្រូវបានគេ ចោទប្រកាន់ថា ជាស្រីកំណាន់ លួចទាក់ទងប្តីគេ ត្រូវបាននាងប្រពន្ធដើម លើកទ័ពមកវាយសំពង កណ្តាលទីសាធារណៈតែម្តង ខណៈនារីរងគ្រោះ ដែលជាស្រីកំណាន់នោះ បានត្រឹមទឹកភ្នែកជូតក្បាលជង្គង់ ជាំសាច់ជាដំណំ និងស្ទើរតែលេចកេរ្តិ៍ខ្មាសដាក់គេឯងទៀតផង។

តាមរយៈខ្សែវីដេអូឃ្លីបវិញ គេសង្គេតឃើញថា មានហ្វូងមនុស្សដែលជា បក្សពួកជនដៃដល់ (នាងប្រពន្ធដើម) បាននាំគ្នាព័ទ្ធវង់វាយសំពង ទៅលើនារីរងគ្រោះ យ៉ាងធ្ងន់ដៃ ដេកដួលទៅនឹងដី យំខ្សឹបខ្សួលតែឯង។ បក្សពួកនាងប្រពន្ធដើមនេះ បាននាំគ្នាទាត់ធាក់ខ្លាំងៗ ទៅលើខ្នងនារីរងគ្រោះ ហើយព្យាយាមចាប់សម្រាតខោរបស់នាង ខណៈជនដៃដល់ផ្សេងទៀត ព្យាយាមចងរឹត.ករបស់នាង បំណងឲ្យថប់ដង្ហើមស្លាប់តែម្តង។

ក្នុងនោះទៀតសោត នារីរងគ្រោះគេឃើញថា ត្រូវបានទាត់ធាក់ ជាំសាច់ត្រង់ចំណុចជើង និងត្រកៀក ហើយបក្សពួកនាងប្រពន្ធដើម បានទះកំផ្លៀងនាងស្រីកំណាន់ របស់ប្តីខ្លួន ជាច្រើនដៃ ចំៗផ្ទៃមុខតែម្តង និងថែមទាំងពោលពាក្យបញ្ឈឺ ឌឺដងទៅកាន់នារីរងគ្រោះផងដែរ។

ស្របពេលជាមួយគ្នានេះដែរ អ្នកនិយមលេងបណ្តាញសង្គមជាច្រើន ក៏បានសម្តែងការមិនពេញចិត្ត នូវទង្វើអសីលធម៌ វាយតបគ្នាបែបនេះ ដែលតែងតែកើតឡើង ជារឿយៗក្នុងប្រទេសចិនផងដែរ៖

«ប្រសិនបើអ្នកទៅវាយតប ស្រីស្នេហ៍ប្តីទៅហើយនោះ សូមទៅអូសប្តីសំអុយរបស់អ្នក វាយឲ្យទ្រោមខ្លួនទាំងពីរនាក់ដែលទៅ»

«ទៅវាយប្តីខ្លួនឯងឲ្យចាស់ដៃមុនទៅ ហើយបន្ទាប់មកចាំទៅ រករឿងវាយនាងស្រីស្នេហ៍ម្តង ហើយចាំនិយាយថា បាយ៎! បាយ៎! ទៅកាន់ពួកគេទាំងពីរទៅ»

«អ្នកដែលគួរឲ្យស្តីបន្ទោសនោះ គឺគួរតែជាប្តីរបស់អ្នក ទើបត្រូវ»

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ? 

ទស្សនាវីដេអូ៖

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីដូចគ្នានេះដែរ នារីម្នាក់ត្រូវបាននារីមួយក្រុមទៀត ព្រួតគ្នាវាយយ៉ាងទ្រោមខ្លួន និងថែមទាំងសម្រាតខោអាវរបស់នាងចេញ នៅទីវាលសាធារណៈទៀតផង

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានថតបង្ហោះ រីកសុះសាយនៅលើបណ្តាញសង្គមនេះ ត្រូវបានគេដឹងថា នារីជនជាតិចិនម្នាក់និងគ្នីគ្នា បានវាយធ្វើបាបនារីដែលជាស្រីកំណាន់ របស់ប្តីខ្លួនយ៉ាងចាស់ដៃនៅទីសាធារណៈ។ ពួកគេបានទាត់ធាក់នារីរងគ្រោះ ទះកំផ្លៀង និងចាប់អូសទាញដូចជាសត្វធាតុ ខណៈមនុស្សជាច្រើនទៀត បានត្រឹមឈរមើល ដោយក្តីអាណិតតែប៉ុណ្ណោះ។

ហេតុការណ៍នេះត្រូវបានគេដឹងថា កើតឡើងនៅតាមដងផ្លូវមួយកន្លែងក្នុងទីក្រុង Bozhou ភាគខាងជើង ខេត្ត Auhui ប្រទេសចិន។

ប្រភពបានឲ្យដឹងទៀតថា ស្ថិតក្នុងហេតុការណ៍នោះដែរ ក៏មានការចូលជួយធ្វើអន្តរាគមន៍ ពីសំណាក់ស្រ្តីចំណាស់ម្នាក់ចូលឃាត់ សុំកុំឲ្យវាយធ្វើបាបនារីរងគ្រោះទៀតអី ប៉ុន្តែទោះបីជាយ៉ាងណា ហាក់បីដូចជាគ្មានប្រសិទ្ធភាពឡើយ។

គួរបញ្ជាក់ដែរថា អ្នកលេងបណ្តាញសង្គម បានរិះគន់និយាយថា៖

«ទង្វើដែលក្រុមនារីៗ មួយក្រុមនេះ បានធ្វើនេះវាពិតជាមិនត្រឹមត្រូវឡើយ»

«ឆ្ងល់ដែរ ហេតុអីទៅស្តីបន្ទោស វាយធ្វើបាបខាងស្រីទៅវិញ ខាងប្រុសទៅវិញទេដែលជាអ្នកបង្កបញ្ហា និងជាអ្នកដែលគួរតែស្តីបន្ទោសឲ្យ»

«នាងគួរតែសំលេសប្តីរបស់នាងទៅ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]