រាជធានី​ភ្នំពេញ​ ៖ តារា​សម្តែង​ជើង​ចាស់​ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ​បាន​ចេញដំណើរ​ពី​កម្ពុជា​ ទៅ​កាន់​ប្រទេស​ថៃ​ជាមួយនឹង​ផលិត​ករ និង​សិល្បករ​មួយ​ចំនួន ​ដើម្បី​ចេញ​ទៅ​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​ខ្មែរ ​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ​ ។ អ្វី​ដែល​ភ្ញាក់ផ្អើល​ និង​​​កោតសរសើរ​ គឺ​នា​ង​បាន​បង្ហាញ​នូវ​សម្លៀក​បំពាក់​​ ដែល​ច្នៃពី​ក្រមា​ខ្មែរ​ ឡើង​លើ​ឆាក​ក្នុង​បទ​សម្ភាសន៍​ ជាមួយនឹង​ស្ថានីយ​ទូរ​ទស្សន៍​​ប៉ុស្តិ៍​ លេខ​៧​របស់​ថៃ ​។

តារា​​សម្តែង​អ្នក​នាងច​ន ច័ន្ទ​ល​ក្ខិ​ណា, កញ្ញា​តូ​តា, លោកញ៉ែ​ម សុគន្ធ, លោក​យ៉ែ​ម សំ​អូន, នាយ​ក្រូច ​និង​តារា​សម្តែង​មួយ​ចំនួន​ទៀត​ បាន​ចាក​ចេញពី​កម្ពុជា​ ជាមួយនឹង​ផលិតករ​នៃ​ផលិតកម្ម Angkor Picture កាលពី​ថ្ងៃ​ទី​៤ កញ្ញា ​នេះ​ ដើម្បី​​ផ្សព្វផ្សាយ និង​សម្ពោធ​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ខ្មែរ​គឺ​រឿង​ «​ច​ន្ទ្រា» នៅ​ព្រះរាជាណាចក្រ​ថៃ​ ។

វត្តមាន​បង្ហាញ​ក្នុង​បទ​សម្ភាសន៍​ពិសេស តារា​សម្តែង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ​បាន​គ្រង​សម្លៀក​បំពាក់​ជា​រ៉ូ​ប ​ដែល​ច្នៃ​ដោយ​ផាមួង និង​ក្រមា​​ខ្មែរ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ហើយ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​អត្តសញ្ញាណ​នៃ​ការ​ច្នៃ​សម្លៀក​បំពាក់​របស់​ខ្មែរ​ផង​ដែរ​ ។ 

សំលៀក​បំពាក់​ស្រ​ដៀង​គ្នា​នេះ ​ត្រូវ​បាន​គេ​ឃើញ​តារា​សម្តែងកញ្ញាមាន សូ​នី​តា ​តែ​ស្លៀកពាក់​ជា​ញឹក ក្នុង​គោល​បំណង​​លើកកម្ពស់​តម្លៃ​ក្រមា ដ៏​ដូច​ជា​សំលៀក​បំពាក់​ខ្មែរ ពិសេស​បាន​ផ្តល់​ឱកាស​ការងារ​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ប្រកប​របរ​ត្បាញ​ហូ​ង ផាមួង និង​ក្រមា​ខ្មែរ​ផង​ដែរ​ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក តារាសម្តែងដែល មានរូបសម្ផស្សស្រស់ស្អាត សុភាពរាបសា ព្រមទាំងមានចរិយា សាកសមជានារីខ្មែរ មាន សូនីតា បានបង្ហាញនូវ ឈុតស្ទាយថ្មី នៃសម្លៀកបំពាក់ ដែលរចនាម៉ូតពីក្រមារខ្មែរ ។

យោងតាមបណ្តាញ សង្គមហ្វេសប៊ុក របស់ មាន សូនីតា នៅព្រឹកថ្ងៃទី ១៩ ខែកក្កដានេះ បានបង្ហោះនូវរូបភាព ១សន្លឹក ធ្វើឲ្យមានភាពទាក់ទាញ ជាខ្លាំងពី សំណាក់អ្នកគាំទ្រ ដោយនាងបាន ស្លៀកឈុតសម្លៀកបំពាក់ ដែលរចនាម៉ូតពីក្រមាខ្មែរ ដោយលាយឡំនឹងភាពស៊ិចសី បញ្ចេញផ្សិត ដែលធ្វើឲ្យប្រុសៗ ស្ទើទប់ចិត្តមិនបាន ជាមួយនឹងសម្រស់ស្រស់សោភា បូករួមទាំងសម្លៀកបំពាក់មួយឈុតនេះ សម្រាប់ រូបថតមួយសន្លឹកនេះ ក៏ទទួលបានការ Like ជាច្រើនផងដែរ ពីសំណាក់អ្នកគាំទ្រ ក្រោយពីបង្ហោះ មិនទាន់បាន ១ម៉ោងផងនោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន