ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈ​កំពុង​អង្គុយ​ផឹកស្រា​នៅ​ក្នុងភូមិ​សុខ​សែន​ជ័យ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ថា​ បាន​រំលោភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​រហូត​បាន​សម្រេច ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ គុំ ដួង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​សុខ​សែន​ជ័យ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៩​ឆ្នាំ​ប៉ុណ្ណោះ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃទី២៦សីហា បន្ទាប់​ពី​ជនសង្ស័យ​ផឹកស្រា​ជាមួយ​មិត្តភក្តិ​៤-៥​នាក់​តាំងពី​ព្រឹក​រហូត​ស្រវឹង នៅ​ម៉ោង​១១​ព្រឹក​ក៏​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ ខណៈ​ដើរ​ត្រឡប់​ទៅ​ផ្ទះ​ជនសង្ស័យ​ក៏​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​អង្គុយ​ញ៉ាំ​បាយ ក៏​ចូល​ទៅ​សួរ​ថា ឪពុក​ម្តាយ​ឯង​នៅផ្ទះ​ដែរ​ទេ? ក្មេង​ស្រី​រង​គ្រោះ​ឆ្លើយ​ថា​មិន​នៅទេ ។ ពេល​នោះ​ដោយ​ឃើញ​សភាព​ស្ងាត់​ល្អ​ជនសង្ស័យ​ក៏​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​រក​ឪពុក​រួច​ពរ​ចូល​ទៅ​ក្នុង​ព្រៃ​សុំ​រួម​ភេទ តែ​នាង​មិន​ព្រម ជនសង្ស័យ​ក៏​វ៉ៃ​នាង​ឡើង​ដេក​នឹង​ដី​រួច​ច្របាច់ក​រហូត​សន្លប់ ទើប​ធ្វើ​សកម្មភាព​រំលោភ​ស្រេច​តែ​នឹង​ចិត្ត​រហូត​បាន​សម្រេច ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ក្មេង​ស្រី​រង​គ្រោះ​ដឹងខ្លួន​ពី​សន្លប់​វិញ​នាង​ក៏​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ ខ្លះ​ក៏​ដាក់​នាង​ឲ្យ​ដេក ខ្លះ​ក៏​ទៅ​ប្រាប់​ម្តាយ​នាង​ដែល​នៅ​កន្លែងប្រជុំ ។ ពេល​ម្តាយ​នាង​មក​ដល់​ដោយ​ឃើញ​មាន​ស្នាម​របួស និង​ហូរ​ឈាម​តាម​ទ្វារមាស​ខ្លាំងពេក​​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព រួច​ដាក់​ពាក្យ​ប្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​តាម​ការ​ចង្អុលបង្ហាញ​របស់​ក្មេង​ស្រី​រង​គ្រោះ ខណៈ​ជនសង្ស័យ​កំពុង​អង្គុយ​ផឹកស្រា ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​ក្មេង​ស្រី​នេះ​ពិតប្រាកដ​មែន ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   បុរស​ជា​កម្មករ​រោងចក្រ​ស៊ីម៉ងត៍​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តោល​សហការ​ជាមួយ​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ចាប់​ឃាត់ខ្លួន​  កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៦​ កន្លងទៅនេះ បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​ចោទប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តោល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សិត សា​រ៉េ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានមុខរ​បរជា​កម្មករ​រោងចក្រ​ស៊ីម៉ងត៍ ចក្រី​ទីង​កំពត មាន​ទីលំនៅ​ភូមិ​ទឹក​ក្រហម ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១៥​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្នុងស្រុក​ទឹកឈូ ។

លោក​វរៈសេនីយ៍ត្រី ណុ​ប ចាន់​ភាព អធិការរង​ស្រុក​ទឹកឈូ បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ ក្មេង​ស្រី​រង​គ្រោះ​បាន​ជិះ​កង់​យក​បាយ​ម្ហូប​ទៅ​ឲ្យ​ឪពុក​របស់​នាង​នៅ​ឯ​ចម្ការ​ឆ្ងាយ​ពី​ផ្ទះ ខណៈ​កំពុង​ជិះ​កង់​តាម​ផ្លូវ​ស្រាប់តែ​ជនសង្ស័យ​ចេញ​មក​ផ្លូវ​ឲ្យ​ឈប់​កង់​រួច​ចាប់​អូស​ដៃ​ចូល​ទៅ​ក្នុង​ព្រៃ​ជើងភ្នំ​គីឡូ​ដួល ស្ថិត​ក្នុងភូមិ​មាន​រិ​ទ្ធ ឃុំ​កណ្ដាល រួច​អូស​ចូល​ទៅ​ចំការ​ចម្ងាយ​ប្រមាណ​ជា​២០​ម៉ែត្រ​ចាប់រំលោភ​រហូត​បា​សំរេច ព្រមទាំង​គំរាម​សម្លាប់​ទៀត ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]