កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបាននាំក្មួយស្រីអាយុ១១ឆ្នាំ ទៅបេះផ្កានៅលើភ្នំគិរីរម្យ នៅម៉ោងប្រមាណ១១៖០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ស៊ឿន រ៉ា អាយុ៣១ឆ្នាំ មុខរបរបេះផ្ការលក់ មានទីលំនៅភូមិថ្មី (គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ជាបុរសមានប្រពន្ធ និងកូនចំនួន៣នាក់ផងដែរ ដោយឡែកក្មេងស្រីរងគ្រោះ ត្រូវជាក្មួយស្រីខាងប្រពន្ធជនសង្ស័យ។

មន្រ្តីនគរបាល បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះ ទៅបេះផ្កា នៅចំណុចភ្នំបៃតងលើឧទ្យានជាតិគីរីរម្យ ហើយបានធ្វើសកម្មភាពរំលោភ បានសំរេច ក្រោយមកត្រូវបានកម្លាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុងផ្ទះ​នៅ​ភូមិ​ព្រៃ​មាន់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់​ពី​នារី​ម្នាក់​បាន​ប្តឹង​ចោទប្រកាន់​ថា បាន​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ នូវ វណ្ណៈ ហៅ ពៅ អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ក្នុង​សាលាបង្រៀន​បើកបរ​រថយន្ត ហេង ចំណាន ស្ថិត​ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ស្នាក់​នៅ និង​បម្រើ​ការងារ​នៅ​ក្នុង​សាលាបង្រៀន​បើកបរ ហេង ចំណាន មាន​ទីលំនៅ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

នៅ​ក្នុង​ពាក្យបណ្ដឹង នារី​រង​គ្រោះ​បាន​រៀបរាប់​ថា នាង​ទើប​មក​ប្រើ​ការងារ​ខាង​ដាំបាយ​ធ្វើ​ម្ហូប​នៅ​ក្នុង​សាលា​បើកបរ​នេះ​បាន​ជិត​២​ខែ​ប៉ុណ្ណោះ ។ កាលពី​វេលា​ម៉ោង​ជិត​៤​រសៀល ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ ជា​ថ្ងៃ​កើតហេតុ ដោយ​នាង​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ក៏​ពឹង​ជនសង្ស័យ​ឲ្យ​ជូន​ទៅ​ទិញ​ថ្នាំ​នៅ​ផ្សា​រលើ ។

ក្រោយ​ពី​ឌុបទៅទិញ​ថ្នាំ​រួច ជនសង្ស័យ​ប្រាប់​ថា​ឆៀង​ទៅ​យក​លុយ​ពី​មិត្តភក្តិ​មួយ​ភ្លែត ខណៈ​ឌុ​ប​នាង​ដល់​ចំណុច​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ជនសង្ស័យ​ក៏​ឈប់​ម៉ូតូ​ហើយ​ស្ទុះ​មក​ចាប់​ឱប​នាង ពេល​នោះ​នាង​បាន​ប្រឹង​រើបម្រះ​ជា​ខ្លាំង ក៏​ត្រូវ​ជនសង្ស័យ​ដាល់​២​ដៃ​ចំពោះ​បណ្ដាល​ដេក​ដួល​ទៅ​លើ​ដី ភ្លាម​ៗ​នោះ​ជនសង្ស័យ​មិន​បង្អង់​យូរ​ក៏​បាន​ចាប់​សម្រាត​ខោ​នាង​រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ។

នារី​រង​គ្រោះ​បាន​រៀបរាប់​នៅ​ក្នុង​ពាក្យបណ្ដឹង​ទៀត​ថា បន្ទាប់​ពី​ចាប់រំលោភ​នាង​បាន​សម្រេច​ហើយ ជនសង្ស័យ​ក៏​ឌុ​ប​នាង​មក​សាលា​បើកបរ​វិញ ។ លុះ​ស្អែក​ឡើង​នារី​រង​គ្រោះ​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ម្តាយ និង​ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​នារី​រង​គ្រោះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​ការិយាល័យ​ព្រហ្មទណ្ឌ​ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​នារី​រង​គ្រោះ​រហូត​បាន​សម្រេច​ពិតប្រាកដ​មែន ដោយសារ​តែ​នៅ​ថ្ងៃ​កើតហេតុ​រូបគេ​ផឹក​ទឹកត្នោតជូរ​ជាមួយ​មិត្តភក្តិ​ស្រវឹង​តាំងពី​ព្រឹក ពេល​ជូន​នាង​ទៅ​ទិញ​ថ្នាំ​ក៏​កើត​មាន​អារម្មណ៍​ចង់​រួម​ភេទ ទើប​ធ្វើ​បែប​នេះ​ទៅ ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]