ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុងផ្ទះ​នៅ​ភូមិ​ព្រៃ​មាន់ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បន្ទាប់​ពី​នារី​ម្នាក់​បាន​ប្តឹង​ចោទប្រកាន់​ថា បាន​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ នូវ វណ្ណៈ ហៅ ពៅ អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ក្នុង​សាលាបង្រៀន​បើកបរ​រថយន្ត ហេង ចំណាន ស្ថិត​ក្នុងភូមិ​ឡ​ទឹកត្រី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ស្នាក់​នៅ និង​បម្រើ​ការងារ​នៅ​ក្នុង​សាលាបង្រៀន​បើកបរ ហេង ចំណាន មាន​ទីលំនៅ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

នៅ​ក្នុង​ពាក្យបណ្ដឹង នារី​រង​គ្រោះ​បាន​រៀបរាប់​ថា នាង​ទើប​មក​ប្រើ​ការងារ​ខាង​ដាំបាយ​ធ្វើ​ម្ហូប​នៅ​ក្នុង​សាលា​បើកបរ​នេះ​បាន​ជិត​២​ខែ​ប៉ុណ្ណោះ ។ កាលពី​វេលា​ម៉ោង​ជិត​៤​រសៀល ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៦ ជា​ថ្ងៃ​កើតហេតុ ដោយ​នាង​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ក៏​ពឹង​ជនសង្ស័យ​ឲ្យ​ជូន​ទៅ​ទិញ​ថ្នាំ​នៅ​ផ្សា​រលើ ។

ក្រោយ​ពី​ឌុបទៅទិញ​ថ្នាំ​រួច ជនសង្ស័យ​ប្រាប់​ថា​ឆៀង​ទៅ​យក​លុយ​ពី​មិត្តភក្តិ​មួយ​ភ្លែត ខណៈ​ឌុ​ប​នាង​ដល់​ចំណុច​ចម្ការ​ស្វាយចន្ទី​មួយ​កន្លែង​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ជនសង្ស័យ​ក៏​ឈប់​ម៉ូតូ​ហើយ​ស្ទុះ​មក​ចាប់​ឱប​នាង ពេល​នោះ​នាង​បាន​ប្រឹង​រើបម្រះ​ជា​ខ្លាំង ក៏​ត្រូវ​ជនសង្ស័យ​ដាល់​២​ដៃ​ចំពោះ​បណ្ដាល​ដេក​ដួល​ទៅ​លើ​ដី ភ្លាម​ៗ​នោះ​ជនសង្ស័យ​មិន​បង្អង់​យូរ​ក៏​បាន​ចាប់​សម្រាត​ខោ​នាង​រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ។

នារី​រង​គ្រោះ​បាន​រៀបរាប់​នៅ​ក្នុង​ពាក្យបណ្ដឹង​ទៀត​ថា បន្ទាប់​ពី​ចាប់រំលោភ​នាង​បាន​សម្រេច​ហើយ ជនសង្ស័យ​ក៏​ឌុ​ប​នាង​មក​សាលា​បើកបរ​វិញ ។ លុះ​ស្អែក​ឡើង​នារី​រង​គ្រោះ​ក៏​បាន​ទូរស័ព្ទ​ប្រាប់​ម្តាយ និង​ទៅ​ដាក់​ពាក្យបណ្ដឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ពី​នារី​រង​គ្រោះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​ការិយាល័យ​ព្រហ្មទណ្ឌ​ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​នារី​រង​គ្រោះ​រហូត​បាន​សម្រេច​ពិតប្រាកដ​មែន ដោយសារ​តែ​នៅ​ថ្ងៃ​កើតហេតុ​រូបគេ​ផឹក​ទឹកត្នោតជូរ​ជាមួយ​មិត្តភក្តិ​ស្រវឹង​តាំងពី​ព្រឹក ពេល​ជូន​នាង​ទៅ​ទិញ​ថ្នាំ​ក៏​កើត​មាន​អារម្មណ៍​ចង់​រួម​ភេទ ទើប​ធ្វើ​បែប​នេះ​ទៅ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត​៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត ស្គាល់​តាម​ហ្វេ​ស​ប៊ុ​ក ស្រវឹង​ពឹង​ឲ្យ​ជួយ​ជូន​ទៅ​ផ្ទះ ដូច​ពឹង​ឲ្យ​រំលោភ បុរស​​ម្នាក់​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ស្រុក​ដងទង់​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៦​ កន្លងទៅ តាម​ពាក្យបណ្ដឹង​របស់​ក្មេង​ស្រី​រង​គ្រោះ​ថា​បាន​ចាប់រំលោភ​នាង​រហូត​បាន​សម្រេច​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​ដងទង់ ស្ថិត​ក្នុងភូមិ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ។

សមត្ថកិច្ច​អាវុធហត្ថ​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ម៉ៅ ពិសិដ្ឋ ហៅ អ៊ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រក​កេះ ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១៤​ឆ្នាំ​ប៉ុណ្ណោះ ។

លោក​វរសេនីយទោ​ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា តាម​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា មុន​មាន​ករណី​ឈាន​ទៅ​រំលោភ​នារី​រង​គ្រោះ ជនសង្ស័យ​បាន​ទំនាក់ទំនង​ស្គាល់គ្នា​តាម​រយៈ​លេង​ហ្វេ​ស​ប៊ុ​ក ដោយ​ឆាត​ទំនាក់ទំនង​រហូត​ដល់​ថ្ងៃ​កើតហេតុ ខ្លួន​បាន​ទូរ​សព្ទ័​ទៅ​នាង​ដើម្បី​បបួល​នាង​ទៅ​ហូប​អី​ជាមួយ​គ្នា​នៅ​ក្នុង​ហាង​មួយ​ដែល​មាន​យីហោ​ឈ្មោះ​(​ចែ​ម៉េ​ង​) លុះ​ពេល​ស្រវឹង​នារី​រង​គ្រោះ​ក៏​ពឹង​​ខ្លួន​ឲ្យ​ជួយ​ឌុប​​ត្រឡប់​មក​ផ្ទះ​វិញ ។

ជនសង្ស័យ​បន្ត​ទៀត​ថា ពេល​ឌុ​ប​នាង​មក​ដល់​ចំណុច​មុខ​វត្ត​ដងទង់ ឃើញ​ឱកាស​ស្ងាត់​ខ្លួន​ក៏​ឌុ​ប​នាង​ចូល​ទៅ​ក្នុង​វត្ត លុះដល់​ចំណុច​មុខ​ព្រះ​វិហារ​ខ្លួន​បាន​ឈប់​ម៉ូតូ​នៅ​ទីនោះ​រួច​ចាប់​នាង​ឱប​ថើប ហើយ​ធ្វើ​សកម្មភាព​រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង​ទៅ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]