តៃវ៉ាន់៖ រូបភាពមួយចំនួនរបស់តារាតៃវ៉ាន់ដ៏ល្បីមួយរូប លោក Jimmy Lin ត្រូវបានបែកធ្លាយពេញបណ្តាញអ៊ិនធើនណេត ដែលបង្ហាញរូបលោក កំពុងអង្គុយកាន់ទូរស័ព្ទ Apple ជំនាន់ចុងក្រោយ iPhone 7 Plus ដែលមានកាម៉េរាពីរ នៅខាងក្រោយ ខណៈដែលថ្ងៃប្រកាស់ចេញលក់ជាផ្លូវកា រនៅមានរយៈពេល ជិតមួយខែទៀតឯណោះ។

នេះមិនមែនជាលើកទី១ឡើយ ដែលតារាល្បីរូបនេះ ប្រើទូរស័ព្ទ iPhone មុនការប្រកាសចេញលក់់ជាផ្លូវការនោះ។ កាលពីខែកញ្ញា ឆ្នាំ២០១២ កន្លងទៅលោក Jimmy Lin ក៏ធ្លាប់បានថតរូបជាមួយទូរស័ព្ទ iPhone 5 មុនពេលចេញលក់ជាផ្លូវការផងដែរ។  

នៅមិនទាន់អស់ទេ កាលពីឆ្នាំ២០១៤ រូបភាពនៃការប្រៀបធៀបទូរស័ព្ទ iPhone 5 និង iPhone 6 ក៏ត្រូវបានបែកធ្លាយ មុនថ្ងៃប្រកាស់ចេញលក់ជាផ្លូវការដូចគ្នាផងដែរ។

គួរបញ្ជាក់ថា ទូរស័ព្ទ iPhone 5 និង iPhone 6 ពិតប្រាកដ មានរូបរាងដូចនឹងទូរស័ព្ទដែលលោក Jimmy Lin ថតជាមួយ​ មុនពេលចេញលក់ ស្ទើរតែបេះបិទ ដូច្នេះគេជឿជាក់ថា ទូរស័ព្ទ iPhone 7 Plus អាចនឹងមានរូបរាង ដូចទូរស័ព្ទដែលលោក Jimmy Lin កាន់អញ្ចឹងដែរ។

តាមរូបភាពដែលទទួលបាន ការចែកចាយតៗគ្នានេះ គេសង្កេតឃើញថា Jimmy Lin កំពុងប្រើប្រាស់ iPhone 7 Plus ដែលមានពណ៌ផ្កាឈូក  និងឃើញមានកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ស្រដៀងនឹងរូបភាពបែកធ្លាយកន្លងមកផងដែរ៕

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា តាមប្រភពព័ត៌មានបានឲ្យដឹងថា តារា តៃវាន់ Jimmy Lin ល្បីឈ្មោះម្នាក់ បានបង្ហោះរូបថត កាន់ទូរស័ព្ទដៃទំនើបពីរគ្រឿង ហើយត្រូវបានគេ សង្ស័យថា ជារូបភាពនៃទូរស័ព្ទទំនើប iPhone 6 ។

តារារូបនេះបាន បានប្រើប្រាស់ រូបថតចំនូន ៣ ដើម្បីធ្វើការប្រៀបធៀប ដោយគាត់និយាយថា ទូរស័ព្ទដែល មានពណ៌ប្រាក់ គឺជា iPhone 6 ដែលដាក់ទន្ទឹមគ្នានឹង iPhone 5 និង iPhone 5S។

រូបភាពនេះ ត្រូវបានគេជឿថា ជា iPhone 6 មានរូបរាង មួល និង ព្រមទាំងមានទំហំធំ, វែង ជាង ប្រភេទទូរស័ព្ទ ដែលក្រុមហុន Apple បានផលិតកន្លងមកនេះ។ ហើយរូបថតនេះ ក៏ត្រូវបានអះអាងថា ជាការរចនាថ្មី នៃទូរស័ព្ទ ទំនើប iPhone 6 ផងដែរ។

យោងតាមសំដីតារាល្បីឈ្មោះម្នាក់នេះ ដែលបានសរសេរ នៅលើ់បណ្តាញអ៊ិនធើណែត បាននិយាយថា វាមានអេក្រង់ទំហំ ៤.៧ អ៊ីង ចំនែកបូតុនបិទបើកវា គឺផ្លាស់ប្តូរទៅខាងស្តាំបន្តិច ។ បន្ទាប់ពីគាត់បាន បង្ហោះរូបនេះឡើងហើយ មានប្រិយមិត្តជាច្រើន បានសូរគាត់ នៅលើបណ្តាញសង្គម Weibo ប៉ុន្តែគាត់មិនបានឆ្លើយ តបនឹង ចំងល់របស់ អ្នកគាំទ្រគាត់ឡើយ។

គួរបញ្ជាក់ផងដែរ តារាចម្រៀង និង សម្តែង និង ជាគ្រូបង្រៀនប្រណាំងឡាន វ័យ ៣៩ ឆ្នាំរូបនេះ ត្រូវបានគេដឹងថា ជាអ្នកចូលចិត្តចង់សាកល្បង នូវគ្រឿងបច្ចេកវិទ្យាថ្មី ដែលកាលពីលើកមុន គាត់បានបង្ហោះ រូបភាព ដែលមានរូបរាង ដូច iPhoneC និង Mini iPad បេះបិទ មុនពេលដែលវា ត្រូវបានគេដាក់លក់ជាផ្លូវការ។

ការបង្ហោះ រូបភាពទូរស័ព្ទ iPhone 6 នេះ ធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងពីអ្នក ប្រើប្រាស់បណ្តាញសង្គម Weibo ដែលរយៈពេល មួយថ្ងៃប៉ុណ្ណោះ ទទួលបានការ ចែករំលែក(Share) ១៧៧,០០០ ដង និង Comment រហូតដល់ ៨០,០០០ ដង ឯណោះ។

អ្នកប្រើប្រាស់មួយចំនួន បាននិយាយថា រូបភាពដែលតារារូបនេះ បង្ហោះ គឺជារូបរាងថ្មី នៃ iPhone 6 ចំនែកឯអ្នកប្រើប្រាស់ មួយចំនួនទៀត និយាយថា វាមានរូបរាងមិនស្អាតទេ និង អ្នកមួយចំនួនទៀត បានសរសរថា ឲ្យតារារូបនេះ បើកទូរស័ព្ទ iPhone 6 ដើម្បីបញ្ជាក់ថា វាពិតជាទូរស័ព្ទដ៏ពិតប្រាកដមែន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]