(ភ្នំពេ​ញ)៖ បន្ទាប់ពីជូបគ្រោះថ្នាក់គាំងបេះដូង ដួលសន្លប់នៅកន្លែងហាត់ប្រាណមួយកន្លែង នៅភ្នំពេញ​ហើយត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត កាលពីព្រលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនោះ រហូតមកទល់ពេលនេះ ស្ថាន​ភាពតារា​សម្តែ​ង​ លោ​ក សាវិន ហ្វីលីព បានវិលត្រឡប់មករកស្ថានភាពដើមវិញហើយ គ្រាន់តែ​មិនទាន់ស្រួល​ខ្លួន១០០​ភាគរយ​។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាប្រុសសកម្ម លើការងារមនុស្សធម៌ លោក សាវិន ហ្វី​លីព បានសរសេរបញ្ជាក់ កាលពីមួយម៉ោងមុននេះថា« ខ្ញុំឆ្លងផុតពីគ្រោះថ្នាក់ ដល់ជីវិតហើយ។ អ​រគុណចំពោះការបារម្មណ៍ របស់ Fans បងប្អូនមិត្តភក្តិ និងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានជួយជីវិតខ្ញុំ..! ប្រសិនបើខ្ញុំ យឺតពេលតែ១០នាទីទៀតជីវិតខ្ញុំ និងត្រូវបពា្ចប់ព្រោះសម្ពា​ធឈាម បានបុកឡើង រហូត​ដល់១​៩ ។ ចង្វាក់បេះដូងរបស់ខ្ញុំ បានរលត់ឈឹងប្រៀបដូចទ្បាន រលត់ម៉ាស៊ីនកាលពីយប់មិញ!»

បន្ថែមលើនេះ លោក សាវិន ហ្វីលីព បានប្រាប់ Khmertalking ឲ្យដឹងដោយខ្លីទៀតថា «​ពេល​នេះ​ខ្ញុំ​​បាន​ដឹងខ្លួនវិញហើយ។ ម្យ៉ាងទៀត ខ្ញុំមិននឹកស្មានថា ខ្លួនឯងអាចឆ្លងផុតគ្រោះ​ថ្នាក់ ដល់​ជីវិ​ត​បែបនេះទេ!»។

សូមបញ្ជាក់ថា តារាសម្តែង និងជាប្រធានមូលនិធិ «កុមារសាវិនកម្ពុជា» ដ៏មានប្រជាប្រិយភាពលេចធ្លោ តា​មរយៈសកម្មភាព​​មនុស្សធម៌ លោក សាវិន ហ្វីលីព កាលពីល្ងាចថ្ងៃទី១៨ខែសីហាឆ្នាំ២០១៦នេះ បានជួបហេតុកា​រ​ណ៍​​គ្រោះ​ថ្នាក់ គាំងបេះដូងដួលសន្លប់ នៅកន្លែងហាត់ប្រាណមួយកន្លែង ហើយត្រូវ​បានក្រុមគ្រួ​សា​រ​​បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ ប៉ុន្តែរហូតមកទល់ពេ​លនេះ ស្ថានភាព​ជំងឺ​​របស់លោក បានធូស្បើយខ្លះហើយ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា លោក សាវិន ហ្វីលីប គាំងបេះដូង ក្នុងក្លិបហាត់ប្រាណគួររំលឹកផងដែរថា នៅលើបណ្តាញសង្គម គណនីភរិយា តារាសម្តែង ដែលតែងតែបានជួយដល់សង្គម ជាច្រើន តាមរយៈ ការបរិចាក្ខ ជាថវិកា ទៅដល់ជនក្រីក្រមួយចំនួន លោក សាវិន ហ្វីលីប ស្រាប់តែមានបញ្ហាគាំងបេះដូង ក្នុងក្លិបហាត់ប្រាណមួយកន្លែង ។

យោងតាមសាររបស់ភរិយា លោក សាវិន ហ្វីលីប ដែលបានបង្ហោះ នៅលើបណ្តាញសង្គម នៅមុននេះបន្តិចបានឲ្យដឹងថា តារាសម្តែង លោក សាវិន ហ្វីលីប បានធូរស្បើយបន្តិចហើយ នឹងកំពុងតែបន្ត សម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត្រ ដោយសារតែលោក បានគាំងបេះដូងក្នុងក្លិបហាត់ប្រាណ ។

ក្នុងនោះភរិយារបស់ លោក សាវិន ហ្វីលីប បានសរសេរសារ បង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ របស់អ្នកស្រី និងបានរៀបរាប់ថា៖ "ស្វាមីខ្ញុំគាំងបេះដូង នៅកន្លែងហាត់ប្រាណ ពេលនេះនៅមន្ទីរពេទ្យកាល់ម៉ែត្រ គាត់បានធូរស្រាលបន្តិចហើយ សូមទេវតាជួយតាមថែរក្សាបង"

គួរបញ្ជាក់ផងដែរថា បើតាមរូបភាពរបស់ លោក សាវិន ហ្វីលីប ដែលកំពុងតែសម្រាកព្យាលនោះ បានបង្ហាញ់ឲ្យឃើញថា លោកហាក់មានសភាព មិនសូវស្រួលខ្លួន រួចទៅហើយ ដោយសារមានស្មាម ជប់ខ្យល់ជាច្រើន នៅលើខ្លួនប្រាណរបស់លោក ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]