(ភ្នំពេញ)៖ ស្ត្រីម្នាក់ដើរកត់កន្ទុយលេខតាមផ្ទះ និងតាមហាងកាហ្វេ ស្រាប់តែត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ ខ ណ្ឌឫស្សីកែវ បង្ក្រាបនិងឃាត់ខ្លួន ដែលត្រូវគេរិះគន់សមត្ថកិច្ចថា ចាប់បានតែអ្នកកត់តូចតាច រីឯមេធំៗ បើកដំណើរការយ៉ាងរលូន។

ការឃាត់ខ្លួនស្ត្រីកត់កន្ទុយលេខខាងលើនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅចំ ណុចផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ សង្កាត់ទួល សង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ បានបញ្ជាក់ថា ការបង្ក្រាបករ ណីល្បែងកន្ទុយលេខនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ក្រដាសកត់ឆ្នោតមួយចំនួន ប៊ិច២ដើម កាស្យូគិតលេខ១ បន្ទាត់១ និងថវិកាចំនួន៣ម៉ឺនរៀល ។ 

មន្ត្រីសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែបានបន្តទៀតថា ស្ត្រីត្រូវឃា ត់ខ្លួនឈ្មោះទេស ស៉ីថាត អាយុ៣០ឆ្នាំ មានមុខរបរលក់ដូរ និងឆ្លៀតកត់កន្ទុយលេខកំបិចកំប៉ុកប៉ុណ្ណោះ ស្នាក់នៅផ្ទះ លេខ៥៥៥ ផ្លូវលេខ៩០៧ ក្រុមទី១៦ ភូមិទួលសង្កែ ខណ្ឌ ឬស្សី កែវ ។

បច្ចុប្បន្ន ស្ត្រីត្រូវសង្ស័យពាក់ព័ន្ធប្រព្រឹត្តល្បែងកត់ឆ្នោត បាននិងកំពុងបន្តសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  មានស្រ្តីមេកន្ទុយលេខចំនួន៤នាក់ ដែលត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាប និងចាប់ខ្លួននៅសង្កាត់ភ្នំពេញថ្មី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែត្រូវបានលោក អ៊ុំ សុភក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចដោះលែង ខណៈម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ បន្តនីតិវិធីបន្តទៀត។

លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា សម្រាប់ស្រ្តី៣នាក់ ពិតជាត្រូវបានលើកលែងការចោទប្រកាន់មែន តែម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ដៃចៅក្រម។

ស្រ្តីមេកន្ទុយលេខម្នាក់ ដែលគ្មានសំណាង ត្រូវបានលោកព្រះរាជអាជ្ញាដោះលែងនោះ មានឈ្មោះ លី សុគន្ធា អាយុ៣៩ឆ្នាំ។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានបង្ហាញការតូចចិត្តតូចថ្លើម ពីព្រោះទំរាំការឈានទៅដល់ការចុះបង្ក្រាបល្បែងកន្ទុយលេខនេះ គឺឆ្លងតាមការស្រាវជ្រាវយ៉ាងខ្លាំង រហូតចុះបង្ក្រាបជាក់ស្តែង ហើយចាប់ខ្លួនបាន៤នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]