(ភ្នំពេញ)៖ ស្រ្តីមេកន្ទុយលេខចំនួន៤នាក់ ដែលត្រូវបានកម្លាំងនគរបាល ខណ្ឌសែនសុខ ចុះបង្ក្រាប និងចាប់ខ្លួននៅសង្កាត់ភ្នំពេញថ្មី កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែត្រូវបានលោក អ៊ុំ សុភក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ សម្រេចដោះលែងនៅរសៀលថ្ងៃនេះ ខណៈម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ បន្តនីតិវិធីបន្តទៀត។

លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងថា សម្រាប់ស្រ្តី៣នាក់ ពិតជាត្រូវបានលើកលែងការចោទប្រកាន់មែន តែម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ដៃចៅក្រម។

ស្រ្តីមេកន្ទុយលេខម្នាក់ ដែលគ្មានសំណាង ត្រូវបានលោកព្រះរាជអាជ្ញាដោះលែងនោះ មានឈ្មោះ លី សុគន្ធា អាយុ៣៩ឆ្នាំ។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានបង្ហាញការតូចចិត្តតូចថ្លើម ពីព្រោះទំរាំការឈានទៅដល់ការចុះបង្ក្រាបល្បែងកន្ទុយលេខនេះ គឺឆ្លងតាមការស្រាវជ្រាវយ៉ាងខ្លាំង រហូតចុះបង្ក្រាបជាក់ស្តែង ហើយចាប់ខ្លួនបាន៤នាក់ ​ព្រមទាំងដកហូតសម្ភារមួយចំនួនផងដែរ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីនេះ គួររំលឹកផងដែរថា កម្លាំងនគបាលខណ្ឌសែនសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ថ្មីៗនេះ បានចុះបង្ក្រាបទីតាំងល្បែងកន្ទុយលេខដ៏ធំ មួយកន្លែង ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយចាប់ខ្លួន ស្រ្តី៣នាក់ គឺមេឆ្នោត។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្រោយទទួលព័ត៌មានពីទីតាំងល្បែងកន្ទុយលេខខាងលើនេះ បើកដំណើរការជាយូរណាស់មកហើយនោះ លោកអធិការសុំគោលការណ៍ ពីនាយឧត្តមសេនីយ៍ស្នងការ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ កម្លាំងបានចុះទៅបង្ក្រាបជាក់ស្តែងតែម្តង។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]