(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៤ ខែសីហានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា បន្ទាប់ពីព្យុះទី៤ ឈ្មោះ NIDA បានថយឥទ្ធិពល ប្រព័ន្ធសម្ពាធទាបមួយបានកើនឡើង និងអូសកាត់ពីលើអាងទន្លេមេគង្គ ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ក្នុងអាងទន្លេមេគង្គ និងក្នុងប្រទេសកម្ពុជា។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ សូមស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋរស់នៅ តាមដងទន្លេ រួសរាន់ប្រមូលផលដំណាំ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

សូមអានសេចក្តីជូនព័ត៌មាន របស់ក្រសួងធនធានទឹកទាំងស្រុង៖ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក កាលពីថ្ងៃទីថ្ងៃទី០៤ ខែកក្កដា ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ពីអាកាសធាតុរបស់កម្ពុជា ដោយបញ្ជាក់ថា ប្រទេសកម្ពុជា ទទួលរង សម្ពោធទាប ព្យុះឈ្មោះ Nepartak ដែលបង្កឲ្យមានភ្លៀង ធ្លាក់ច្រើន លាយឡំនឹងខ្យល់កន្ត្រាក់ ផ្គររន្ទះផងដែរ។ ពិសេសនៅលើផ្ទៃសមុទ្រអាច មានខ្យល់បក់បោកខ្លាំង។

ក្រសួងធនធានទឹកបាន ពីបញ្ហាអាកាសធាតុបញ្ជាក់ថា៖

1-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ឡើងវិញ ចាប់ពីថ្ងៃទី៥-១២ ពិសេសភ្លៀងអាចនឹងធ្លាក់ច្រើនជោគជាំចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

2-តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី០៥-០៦ ហើយភ្លៀងអាចនឹងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី០៧ ដល់ ១២ ខែកក្កដា ឆ្នាំ២០១៦។

3-តំបន់ខ្ពស់រាប៖ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី០៥-០៦ ហើយភ្លៀងអាចនឹងធ្លាក់ច្រើន ចាប់បីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីម្ពស់ទឹកជំនន់ បានបញ្ជាក់ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រនានា រួមមានស្ថានីយទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល និងស្ថានីយទន្លេសាប-ព្រែកក្តាម៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]