(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍អាកាសធាតុ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា រយៈពេល៧ថ្ងៃនេះ កម្ពុជានៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចំណែកឯតំបន់វាលទំនាប់ និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីធម្យមទៅបង្គួរ។

ជាមួយគ្នានេះ ក្រសួងធនធានទឹកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានឡើង ក្នុងអំឡុងពេលចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៥​ ខែកក្កដា ឆ្នាំ២០១៦៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖  ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្រសួងធនធានទឹក និងឧតុនិយម ក៏ធ្លាប់បានចេញសេចក្តីជូនដំណឹងផងដែរ កាលពីថ្ងៃទី៤ កក្កដា កន្លងទៅ គួររំលឹកផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែកក្កដា ធ្លាបបានព្យាករណ៍ពីអាកាសធាតុរបស់កម្ពុជា ដោយ កាលនោះបញ្ជាក់ថា ប្រទេសកម្ពុជាចាប់ពីថ្ងៃទី០៥ ដល់ទី១២ ខែកក្កដា ឆ្នាំ២០១៦ នឹងទទួលរងសម្ពោធទាប ព្យុះឈ្មោះ Nepartak ដែលបង្កឲ្យមានភ្លៀង ធ្លាក់ច្រើន លាយឡំនឹងខ្យល់កន្ត្រាក់ ផ្គររន្ទះផងដែរ។ ពិសេសនៅលើផ្ទៃសមុទ្រអាច មានខ្យល់បក់បោកខ្លាំង។

ក្រសួងធនធានទឹកបាន ពីបញ្ហាអាកាសធាតុបញ្ជាក់ថា៖

1-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ឡើងវិញ ចាប់ពីថ្ងៃទី៥-១២ ពិសេសភ្លៀងអាចនឹងធ្លាក់ច្រើនជោគជាំចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

2-តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី០៥-០៦ ហើយភ្លៀងអាចនឹងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី០៧ ដល់ ១២ ខែកក្កដា ឆ្នាំ២០១៦។

3-តំបន់ខ្ពស់រាប៖ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី០៥-០៦ ហើយភ្លៀងអាចនឹងធ្លាក់ច្រើន ចាប់បីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]