(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែកក្កដានេះ បានព្យាករណ៍ពីអាកាសធាតុរបស់កម្ពុជា ដោយបញ្ជាក់ថា ប្រទេសកម្ពុជាចាប់ពីថ្ងៃទី០៥ ដល់ទី១២ ខែកក្កដា ឆ្នាំ២០១៦ នឹងទទួលរងសម្ពោធទាប ព្យុះឈ្មោះ Nepartak ដែលបង្កឲ្យមានភ្លៀង ធ្លាក់ច្រើន លាយឡំនឹងខ្យល់កន្ត្រាក់ ផ្គររន្ទះផងដែរ។ ពិសេសនៅលើផ្ទៃសមុទ្រអាច មានខ្យល់បក់បោកខ្លាំង។

ក្រសួងធនធានទឹកបាន ពីបញ្ហាអាកាសធាតុបញ្ជាក់ថា៖

1-តំបន់មាត់សមុទ្រ៖ អាចនឹងមានភ្លៀងធ្លាក់ឡើងវិញ ចាប់ពីថ្ងៃទី៥-១២ ពិសេសភ្លៀងអាចនឹងធ្លាក់ច្រើនជោគជាំចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

2-តំបន់វាលទំនាប៖ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី០៥-០៦ ហើយភ្លៀងអាចនឹងធ្លាក់ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី០៧ ដល់ ១២ ខែកក្កដា ឆ្នាំ២០១៦។

3-តំបន់ខ្ពស់រាប៖ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ចាប់ពីថ្ងៃទី០៥-០៦ ហើយភ្លៀងអាចនឹងធ្លាក់ច្រើន ចាប់បីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងបញ្ហាអាកាសធាតុនេះដែរ គួររំលឹកផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម ក៏ធ្លាប់បានចេញព្រឹត្តិបត្រព័ត៌មាន និងការព្យាករណ៍ពីម្ពស់ទឹក កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយនៅតាមបណ្តាស្ថានីយ ជលសាស្ត្រទាំង៨ រួមមានស្ថានីយ ទន្លេមេគង្គ-ស្ទឹងត្រែង, ស្ថានីយទន្លេមេគង្គ-ក្រចេះ, ស្ថានីយទន្លេ មេគង្គ-កំពង់ចាម, ស្ថានីយបាសាក់-ចតុមុខ, ស្ថានីយមេគង្គ-អ្នកលឿង, ស្ថានីយបាសាក់-កោះខែល, ស្ថានីយទន្លេសាប-ព្រែកក្តាម និងស្ថានីយទន្លេសាប-កំពង់លួង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]