ចិន៖ ថ្មីៗនេះ រូបភាពជាច្រើនសន្លឹក នៃសុនកដ៏គួរឲ្យអាណិត​​ និងស្រឡាញ់២ក្បាល ជាសម្លាញ់នឹងគ្នា កំពុងតែល្បីរីកសុះសាយលើ បណ្តាញទំនាក់ទំនងសង្គមជាច្រើន ក្រោយពីសុនក​២ក្បាលនេះ ត្រូវបានម្ចាស់របស់វា បោះបង់ចោលតាមផ្លូវ រួចមកអង្គុយអោបគ្នាយ៉ាងស្អិត នៅក្នុងវត្តមួយ។

តាមប្រភព កូនឆ្កែដ៏គួរឲ្យស្រញា់មួយគូនេះ ត្រូវបានដូនជីចិត្តធម៌ម្នាក់ ស្នាក់នៅវត្ដមួយកន្លែង ក្នុងប្រទេសចិន ទទួលយកមកចិញ្ចឹម ប៉ុន្តែជាអកុសល ដែលគេមិនស្គាល់ច្បាស់​ ពីទីតាំងវត្ដខាងលើនោះទេ។

ក្នុងនោះគេសង្កេតឃើញថា កូនឆ្កែសម្បុរត្នោត មាឌធំជាងគេ បានយកដៃទាំងពីរសងខាងរបស់វា អោបក្រសោបកូនឆ្កែសម្បុរខ្មៅ ដែលមាឌតូចជាងវា ហាក់បីដូចជាក្នុងន័យ ការពារមិត្តសម្លាញ់របស់វាយ៉ាងអីចឹង។

ស្របពេលជាមួយគ្នានេះដែរ អ្នកនិយមលេងបណ្តាញសង្គម Weibo របស់ចិន ជាច្រើន បានសម្តែងពីការស្រលាញ់ចូលចិត្ត និងចង់យកសុនកទាំង២ក្បាលនោះ មកចិញ្ចឹមថែមទៀតផង ហើយក៏បានធ្វើការ រិះគន់យ៉ាងចាស់ដៃផងដែរ ទៅលើម្ចាស់របស់កូនឆ្កែ ទាំង២ក្បាលនេះ ដែលគ្មានចិត្តមេត្តា គ្មានចិត្តអាណិតស្រលាញ់ យកវាទៅបោះចោលនៅ តាមដងផ្លូវផងដែរ។

អ្នកលេងបណ្តាញសង្គមម្នាក់ សរសេរថា៖ «មនុស្សអីក៏អាក្រក់ឃោរឃៅម៉្លេះ! បើដំបូងឡើយ មិនចេះមើលថែពួកវាចឹង មិនគួរណាទៅទិញ ពួកវាយកចិញ្ចឹមនោះទេ»

«អូ៎! ពិតជាគួរឲ្យអាណិតណាស់! មើលទៅភ្នែករបស់ពួកវាចុះ ក៏ក្រៀមក្រំដែរ។ ពួកវាប្រហែលជារងការឈឺចាប់ នៅតាមផ្លូវច្រើនហើយ»

«ខ្ញុំខ្លាចក្រែងតែ សត្វឆ្កែ២ក្បាលនេះ អាចនឹងត្រូវ ស្លាប់ដោយសារតែ អត់អីស៊ីនោះទេ ព្រោះយើងដឹងហើយថា ដូនជីមិនហូបសាច់នោះទេ។ ចឹងតើដូនជីនោះ ចិញ្ចឹម ឬផ្តល់ចំណីអាហារដល់ពួកវា ដោយរបៀបណាទៅ?

«ធម្មតាសត្វឆ្កែនៅក្នុងវត្តចឹង ដូច្នេះវាត្រូវតែអង្គុយ សម្មាធិឲ្យដូចដូនជីនោះ ចឹងហើយ» ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ Shanghaiist

កំណត់ហេតុខ្មែរឡូត៖

ដោយឡែកក៏មាន រូបភាពជាច្រើនសន្លឹក កំពុងតែល្បីរីកសុះសាយដូចផ្សិត នៅលើបណ្តាញសង្គមចិន នៃទិដ្ឋភាពកូនឆ្កែមួយក្បាល ចេះអង្គុយលក់ដូរផ្លែឈើ នៅតាមដងផ្លូវ មើលទៅពិតជាគួរឲ្យទាក់ទាញ ដល់អ្នកទិញមែនទែន

នេះបើតាមប្រភពបានឲ្យដឹងថា កូនឆ្កែដ៏គួរឲ្យស្រលាញ់មួយក្បាល មានអាយុ៧ឆ្នាំ ត្រូវបានម្ចាស់របស់វា ដាក់ឈ្មោះឲ្យថា Xiaopi កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្រោយពីម្ចាស់របស់វាស្លៀកពាក់ និងថែមទាំងតុបតែងខ្លួនលម្អទៅដោយផ្លែឈើផ្សេងៗយ៉ាងឡូយប្លែកគ្រប់ស្ទាយ ដើម្បីទាក់ទាញចិត្តភ្ញៀវ ឲ្យចូលទិញផ្លែឈើរបស់គាត់ ដែលដាក់លក់តាមដងផ្លូវនោះ។

ប្រភពបន្តថា ម្ចាស់របស់ Xiaopi គឺជាស្ត្រីចំណាស់ម្នាក់ ដែលជាអ្នកស្រុករស់នៅក្នុងទីក្រុង Tainan កោះតៃវ៉ាន់។ បើតាមការឲ្យដឹងស្ត្រីចំណាស់រូបនេះ រៀបរាប់ប្រាប់ថា គាត់ចូលចិត្តស្លៀកពាក់ និងតុបតែងខ្លួនប្លែកៗឲ្យកូនឆ្កែជានិច្ច ដោយសារការធ្វើដូចនេះជួយឲ្យការលក់របស់គាត់ បានដាច់ច្រើនជាងមុនគួរឲ្យកត់សម្គាល់ផងដែរ។

ស្រ្តីរូបនេះបន្តទៀតថា កូនឆ្កែ Xiaopi ជួយលក់នូវផ្លែឈើជាច្រើន ប្រភេទខុសៗគ្នា ទៅតាមរដូវកាលផ្លែឈើដែលមានក្នុងមួយឆ្នាំៗ ហើយវាបានជួយលក់គាត់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

ជាកស្តែងបើនៅខែក្តៅចឹងគាត់បានតុបតែងខ្លួនឲ្យ Xiaopi ពាក់សំបកផ្លែឪឡឹក និងសំបកផ្លែគូលែនជាដើម ដើម្បីឲ្យវាជួយលក់គាត់ និងជាភាពទាក់ទាញភ្ញៀវផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]