កំពត៖ សិស្សសាលាម្នាក់ ជិះម៉ូតូទៅផឹកកាហ្វេ ទុកម៉ូតូនៅមុខហាង ត្រូវចោរមិនស្គាល់អត្តសញ្ញាណ លួចនាំយកទៅបាត់ ដោយសុវត្ថិភាព កាលពីម៉ោង ៥៖២០នាទី ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ចំណុចមុខហាងលក់កាហ្វេ ក្បែរសាលាយុវវ័យ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ទូច ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ សិស្សសាលាឧត្តមវិទ្យា ថ្នាក់ទី១០ រស់នៅភូមិថ្កូវ ឃុំឬស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មកស្នាក់នៅរៀនសូត្រ ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។ ម៉ូតូដែលចោរលួច ម៉ាកសង់សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1I-5999 លេខតួ និងលេខម៉ាស៊ីន 9478472 ។

មន្ត្រីនគរបាលដដែលបន្តថា ជនរងគ្រោះ បានជិះម៉ូតូទុកនៅ មុខសាលាយុវវ័យ ហើយដើរចូលទៅផឹកកាហ្វេ ខាងក្នុងរបងខាងកើតកន្លែងទុកម៉ូតូ ចម្ងាយ២៥ម៉ លុះសង្ស័យមើលមកម៉ូតូ របស់ខ្លួនស្រាប់តែបាត់តែម្តង ។ បច្ចុប្បន្នកម្លាំងមាន សមត្ថកិច្ចនានា បាននិងកំពុង ស្រាវជ្រាវស្វែងរកមុខសញ្ញា ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

សម្រាប់ករណីចោរលួចម៉ូតូ នេះក៏អាចធ្វើឲ្យនឹកឃើញដល់ នារីម្នាក់ដែលចូល​សម្ភាស​ការងារចេញ​មក​វិញ​ ចោរលួច​ម៉ូតូ​បាត់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃ​ទី​៣០ ខែឧសភា​នេះ នៅ​ស្ថា​នី​ចាក់​ប្រេង​តេ​លា តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឬ​ទ្ធី ស្ថិត​ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

គួររំលឹកថា ជន​រង​គ្រោះ​មានឈ្មោះ ទាវ រ៉ា​វី អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ ។

នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​ដែល​នាង​ជិះ​មក​សម្ភាស​ការងារ ហើយ​ត្រូវ​ចោរលួច​យក​ទៅ​បាត់​នោះ តាម​ពិតជា​ម៉ូតូ​ខ្ចី​គេ​ទេ ដែល​ម្ចាស់​ម៉ូតូ​នៅ​បន្ទប់​ជួល​ជាប់​គ្នា ហើយ​គេ​ឲ្យ​មក​ជួយ​យក​កូន​គេ​ចេញពី​រៀន ។

ម៉ូតូ​នោះ​ជា​កម្មសិទ្ធិ ឈ្មោះ លឿម លាក ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ជា​ម៉ូតូ​ហុងដា​វ៉េវ សេ​១០០ ពណ៌​ខ្មៅ ពាក្យ​ស្លាក​លេខ សៀមរាប 1R-1476 ។

នារី​រង​គ្រោះ​បាន​បន្ថែម​ទៀត​ថា មុន​ពេល​កើតហេតុ រូប​នាង​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ដែល​ស្នាក់​នៅ​បន្ទប់​ជាប់​គ្នា ពឹងពាក់​ឲ្យ​ទៅ​ជួយ​យក​កូន​គាត់​នៅ​សាលារៀន តែ​នាង​ឆ្លើយ​ថា ជាប់រវល់​ប្រញាប់​ទៅ​សម្ភាស​ការងារ ហើយ​ម្ចាស់​ម៉ូតូ​ក៏​ប្រាប់​ថា ឲ្យ​យក​ម៉ូតូ​គាត់​ទៅ​អ​ញ្ចឹ​ង ។

ក្រោយ​ពី​ជូន​កូន​ម្ចាស់​ម៉ូតូ​ដាក់​ផ្ទះ​ហើយ នាង​ប្រញាប់​ទៅ​កន្លែង​សម្ភាស​ការងារ ដូច​អាសយដ្ឋាន​ខាងលើ ក្រោយ​ពី​រូបគេ​បាន​ចូល​ក្នុង​បន្ទប់​សម្ភាស​ប្រមាណ​ជា​២០​នាទី ពេល​ចេញ​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្ដង ធ្វើ​ឲ្យ​នាង​ស្រឡាំងកាំង និង​តក់ស្លុត​ជា​ខ្លាំង​ព្រោះ​ជា​ម៉ូតូ​គេ​ផង ។

ឃើញ​ហេតុការណ៍​បែប​នោះ សន្តិសុខ​ដែល​នៅ​ចាក់​សាំង​ជិត​នោះ​បាន​ប្រាប់​ថា ឃើញ​មនុស្ស​ប្រុស​ម្នាក់​ជិះ​ចេញ​ទៅ​បាត់​ហើយ ។ ភ្លាម​ៗ​នោះ​ដែរ​នារី​រង​គ្រោះ បាន​ជិះ​ម៉ូតូឌុប ទៅ​ដាក់​ពាក្យបណ្ដឹង​នោ​ប៉ុស្ដិ៍​រដ្ឋបាល សង្កាត់​ភ្នំពេញ​ថ្មី​ដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ