អាមេរិក៖ តារាឆ្នើមរបស់ ក្លិបយក្សអេស្ប៉ាញ Real Madrid កីឡាករ Cristiano Ronaldo ថ្មីៗនេះ កំពុងបន្តដំណើរកម្សាន្តរបស់ខ្លួន នៅក្នុងទីក្រុង Las Vegas ដោយកាលពីពេលថ្មីៗនេះ រូបគេ ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយស ចូលរួមក្នុងកម្មវិធី ជប់លៀងខួបកំណើត របស់តារាចម្រៀងស្រី Jennifer Lopez ដែលជាតារាចម្រៀងដ៏ល្បីមួយរូបក្នុង សហរដ្ឋអាមេរិក។

ក្នុងពិធីខួបកំណើតរបស់តារាចម្រៀងស្រី Jennifer Lopez ឬ J-Lo រូបនេះ ត្រូវបានរៀបចំឡើងក្នុងក្លិបរាត្រីមួយកន្លែងក្នុងទីក្រុង Las Vegas ដែលក្លិបរាត្រីមួយនេះ មានឈ្មោះថា The Planet Hollywood Show ត្រូវបានរៀបចំឡើង សម្រាប់ការប្រគុំតន្រ្តីរបស់ J-Lo ផ្ទាល់ ហើយបន្ថែមពីនេះទៀត J-Lo ក៏បានឡើងសម្តែង ជាមួយបទចម្រៀងជាច្រើនបទផង ដើម្បីអបអរក្នុងពិធីខួបកំណើតរបស់នាង ។

ទន្ទឹមនឹងនេះដែរ ដោយយោងតាមវីដេអូ គេសង្កេតឃើញ កីឡាករ Cristiano Ronaldo ដែលត្រូវបានផ្តល់កិត្តិយស នៅកៅអីជួរមុខ បានរាំលេងយ៉ាងរីករាយក្នុងពិធីនោះ។ បន្ថែមពីនេះទៀត Conor McGregor ដែលជាអ្នកប្រដាល់ UFC ក៏បានចូលរួមកម្មវិធីនេះជាមួយ Ronaldo ផងដែរ ហើយមិនថែមតែប៉ុណ្ណោះ តារាបង្ហាញម៉ូតល្បី និងស៊ិចស៊ី នាង Kim Kardashian ក៏បានចូលរួមក្នុងពិធីនោះដែរ ហើយអង្គុយកៅអីជួរមុខដូចគ្នាជាមួយនឹង Ronaldo ទៀតផង ។

សូមបញ្ជាក់ផងដែរថា Ronaldo នឹងវិលត្រលប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ក្នុងខែសីហា ខាងមុខនេះ ដើម្បីត្រៀមខ្លួនប្រកួតរដូវកាលថ្មី ប៉ុន្តែសម្រាប់ការប្រកួតជាមួយ Sevilla នៅក្នុងពាន UEFA Super Cup នៅថ្ងៃទី០៩ ខែសីហា ខាងមុខនេះ Ronaldo នឹងមិនបានចូលលេងទេ ដោយសារបញ្ហារបួសជង្គង់ មិនទាន់ជាសះស្បើយ ៕ 

ប្រភព៖ Dailymail

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់លើកមុនផងដែរថា កីឡាករ Cristiano Ronaldo  ត្រូវបានគេសង្កេតឃើញថា ហាក់បីដូចជា កំពុងតែសោយសុខជាខ្លាំង ជាមួយដំណើរកម្សាន្ត និងការលំហែកាយរបស់ខ្លួន បន្ទាប់ពីឈ្នះជើងឯក EURO រួចមក។ ហើយដោយឡែកកីឡាកររូបនេះ ក៏បានចុះទៅជួបផ្ទាល់ជាមួយ អតីតជើងឯក ខ្សែក្រវ៉ាត់ UFC កីឡាករ Cornor McGregor នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ផងដែរ​  

Ronaldo ដែលទើបតែវិលត្រលប់មកពីស្រុកកំណើតរបស់ខ្លួននៅ កោះ Madeira នោះ បានមកសួរសុខទុក McGregor ផ្ទាល់ នៅកន្លែងហ្វឹកហាត់របស់គេ ក្នុងទីក្រុង Las Vegas ដោយពួកគេបានដោះអាវ បង្អួតសាច់គ្នា ទៅវិញទៅមក ដែលហាក់មើលទៅ ដូចជាចង់ប្រកួតស៊ីសាច់គ្នាអញ្ចឹង ។

ប៉ុន្តែក្នុងជំនួបរវាងអ្នកទាំង២ នេះដែរ សូមបញ្ជាក់ផងដែរថា មិនមែនជាការផ្គូរផ្គងការប្រកួតអ្វីនោះទេ នេះគឺគ្រាន់តែជាការចុះសួរសុខទុកគ្នា រវាងកីឡាករទាំង២ ដែលរាប់អានគ្នាតែប៉ុណ្ណោះ ។

យោងតាមបណ្តាញសង្គមរូបភាពរបស់ Ronaldo គាត់ក៏បានសរសេរដែរថា « Great to see you Bro!» ។ ដោយឡែក McGregor ក៏ដូចច្នោះដែរ បានបង្ហោះរូបភាពមួយសន្លឹកដូចគ្នា ដែលសរសេរថា «Ronaldo បានមកលេងខ្ញុំ នៅកន្លែងហ្វឹកហាត់ថ្ងៃនេះ»

«គាត់ប្រៀបបានដូចជាសត្វកំណាច»

« អរគុណ @Cristiano ខ្ញុំសង្ឃឹមថា នឹងដណ្តើមបានជ័យលាភីលេខ១ ពីលោក ក្នុងទស្សនាដ្ដី Forbe នៅឆ្នាំក្រោយ!»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]