អាមេរិក៖ កីឡាករ Cristiano Ronaldo ថ្មីៗនេះ ត្រូវបានគេសង្កេតឃើញថា ហាក់បីដូចជា កំពុងតែសោយសុខជាខ្លាំង ជាមួយដំណើរកម្សាន្ត និងការលំហែកាយរបស់ខ្លួន បន្ទាប់ពីឈ្នះជើងឯក EURO រួចមក។ ហើយដោយឡែកកាលពីថ្មីៗនេះ កីឡាកររូបនេះ ក៏បានចុះទៅជួបផ្ទាល់ជាមួយ អតីតជើងឯក ខ្សែក្រវ៉ាត់ UFC កីឡាករ Cornor McGregor នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក ផងដែរ​  ។

Ronaldo ដែលទើបតែវិលត្រលប់មកពីស្រុកកំណើតរបស់ខ្លួននៅ កោះ Madeira នោះ បានមកសួរសុខទុក McGregor ផ្ទាល់ នៅកន្លែងហ្វឹកហាត់របស់គេ ក្នុងទីក្រុង Las Vegas ដោយពួកគេបានដោះអាវ បង្អួតសាច់គ្នា ទៅវិញទៅមក ដែលហាក់មើលទៅ ដូចជាចង់ប្រកួតស៊ីសាច់គ្នាអញ្ចឹង ។

ប៉ុន្តែក្នុងជំនួបរវាងអ្នកទាំង២ នេះដែរ សូមបញ្ជាក់ផងដែរថា មិនមែនជាការផ្គូរផ្គងការប្រកួតអ្វីនោះទេ នេះគឺគ្រាន់តែជាការចុះសួរសុខទុកគ្នា រវាងកីឡាករទាំង២ ដែលរាប់អានគ្នាតែប៉ុណ្ណោះ ។

យោងតាមបណ្តាញសង្គមរូបភាពរបស់ Ronaldo គាត់ក៏បានសរសេរដែរថា « Great to see you Bro!» ។ ដោយឡែក McGregor ក៏ដូចច្នោះដែរ បានបង្ហោះរូបភាពមួយសន្លឹកដូចគ្នា ដែលសរសេរថា «Ronaldo បានមកលេងខ្ញុំ នៅកន្លែងហ្វឹកហាត់ថ្ងៃនេះ» 

«គាត់ប្រៀបបានដូចជាសត្វកំណាច»

« អរគុណ @Cristiano ខ្ញុំសង្ឃឹមថា នឹងដណ្តើមបានជ័យលាភីលេខ១ ពីលោក ក្នុងទស្សនាដ្ដី Forbe នៅឆ្នាំក្រោយ!»

គួរបញ្ជាក់ផងដែរថា McGregor កំពុងព្យាយាមហ្វឹកហាត់ ដើម្បីត្រៀមខ្លួនសងសឹកវិញ ទៅលើកីឡាករ Nate Diaz ក្នុងជំនួបប្រកួត UFC 202 ដោយកាលពីលើកមុននោះ McGregor បានភ្នាត់ចាញ់ Nate Diaz ធ្វើឲ្យរូបគេបាត់បង់ខ្សែក្រវ៉ាត់ ។ 

ប្រភព៖ Mirror

កំណត់ហេតុខ្មែរឡូត៖

 ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  Messi បង្អួតម៉ូតសក់ថ្មី ត្រៀមខ្លួន ប្រកួតមិត្តភាព មុនបើករដូវកាលថ្មី។ 

កីឡាករឆ្នើមលំដាប់ពិភពលោក Lionel Messi បានធ្វើឲ្យអ្នកស្នេហាកីឡាបាល់ទាត់ ភ្ញាក់ផ្អើល ជាមួយ ម៉ូតសក់ថ្មីរបស់ខ្លួន ដោយកាលពីម្សិលមិញនេះ រូបថតមួយសន្លឹក ដែលបង្ហាញពីម៉ូតសក់ថ្មី ពណ៌ស របស់កីឡាកររូបនេះត្រូវបានចែកចាយបន្ត ពេញអ៊ិនធើណេត ។

សូមបញ្ជាក់ផងដែរថា រូបថតមួយសន្លឹកនេះ គឺ ប្រពន្ធរបស់គាត់ផ្ទាល់ជា បង្ហោះនៅក្នុងបណ្តាញសង្គមរូបភាព Instagram ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងបានបញ្ចេញនូវចំណាប់អារម្មណ៍ជាច្រើន ជាមួយម៉ូតសក់ថ្មី របស់ កីឡាកររូបនេះ ។

ទាក់ទងនឹងម៉ូតសក់ពណ៍ស ដ៏ស្រស់ស្អាតមួយនេះ ក៏ធ្លាប់មានកីឡាករ៣រូបហើយ ដែលមានលាបពណ៌ដូចគ្នាទៅនឹងសក់ Messi ដែរដូចជាកីឡាករ៖ Ramsey, James Rodriguez, Nasri និង Phil Jones ។

គួរបញ្ជាក់បន្ថែមទៀតដែរថា កីឡាករ Lionel Messi ត្រូវបានគ្រូបង្វឹក កោះហៅឲ្យចូលក្នុងជម្រើសទាំង ២៥នាក់ ដើម្បីត្រៀមប្រកួតមិត្តភាព សម្រាប់ត្រៀមរដូវកាលថ្មី La Liga ដោយ Barcelona នឹងត្រូវប៉ះ Celtic នៅថ្ងៃទី ៣០ ខែកក្កដា និងបន្តដំណើរមកទីក្រុងឡុងដ៍ នៅថ្ងៃទី០៦ ខែសីហា ដោយនឹងត្រូវធ្វើការប្រកួតជាមួយ Liverpool ក្នុងកីឡដ្ឋាន Wembley ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]