កូរ៉េខាងត្បូង៖ នាថ្មីៗនេះ អ្នកលេងបណ្តាញសង្គម បានពិភាក្សាលើ មនុស្សស្រីមួយចំនួន មានមុខស្រដៀងនឹង តារាចម្រៀងស្រីក្នុងក្រុមf(x) នាងSulli។

ចំពោះនាង Sulli ជាតារាស្រីម្នាក់ ដែលមានមុខស្អាតបំផុត ក្នុងឧស្សាហកម្មកូរ៉េ ប៉ុន្តែតើមាននារីជាច្រើននាក់ ពិតជាមានមុខមាត់ដូចជានាងមែនដែរទេ?

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម បានប្រមូលនូវរូបថតមនុស្សស្រី៥រូប ដែលមុខដូចនឹងនាង Sulli បេះបិទ។ ហើយជាពិសេស ក៏មានអ្នកគាំទ្រភាគច្រើន បានបញ្ចេញមតិដែរថា៖

"ពួកគេពិតជាស្រស់ស្អាតទាំងអស់"

"តែមួយណាមុខស្រដៀងនាង Sulli ទៅ? ហាហា"

"ខ្ញុំគិតថា មានតែប្រពន្ធ Jung Taewoo ស្រដៀងនាងបន្តិច ចំពោះរូបថតទី១តែប៉ុណ្ណោះ"។

តើប្រិយមិត្ត ពួកគេទាំង៥នាក់នេះ តើអ្នកណាមុខស្រដៀងនាង Sulli ជាងគេ? 

១) សិស្សសាលា
២) នាង Yoo jiae
៣) ប្រពន្ធ របស់លោក Jung Taewoo
៤) Jung Yeonjoo
៥) Aoi Yuo

ប្រភព៖ koreaboo

កំណត់ហេតុខ្មែរឡួត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថានាង Sulli បានធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្តលើកាយវិការរបស់នាង ក្នុងបណ្តាញសង្គម។

ពេលវេលាកន្លងទៅ មិនប៉ុន្មានផង ដែល Sulli បានចាកចេញពីក្រុមF(x) ដោយមានអ្នកគាំទ្រជាច្រើនសង្ឃឹមថា នាងនឹងមានជីវិតល្អប្រសើរជាងពីមុន ប៉ុន្តែអ្វីដែលពួកគេបានរំពឹងទុក បែរជាផ្ទុយស្រលះទៅវិញ។

គេតែងឃើញ Sulli នាងតែងតែបង្ហោះរូបភាព រឺក៏វីដេអូអ្វីប្លែកៗ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនស្ទើរតែវង្វេងវង្វាន់អស់ហើយ ដោយសារកាយវិការចំលែកៗរបស់នាង។

នៅពេលថ្មីៗនេះ នាងបានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមInstagramរបស់នាង ដោយនៅក្នុងវីដេអូ នោះនាងបានយកCream មួយកំប៉ុងបាញ់ចូលទៅក្នុងមាត់របស់នាង ដោយហេតុនេះ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៏នឹង ឥវិយាបថមិនធម្មតារបស់នាង។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើនមានប្រតិកម្មខុសៗពីគ្នា អំពីកាយវិការ ប្លែករបស់នាងដែរ ដោយមានអ្នកខ្លះគេបានចូលទៅCommentនៅក្នុងវីដេអូរបស់នាង ថា៖

“នាងក្លាយជាមនុស្សឆ្គួតហើយ”, “ឥលូវនេះនាងពិតជាគួរឲ្យខ្លាចណាស់ មាននរណាម្នាក់ជួយបញ្ឈប់នាងផង”, “បើខ្លួននាងផ្ទាល់ ដឹងថាពេលគេមើលឃើញ រូបភាពនាងហើយ យល់ឃើញបែបណា មិនដឹងជាល្អយ៉ាងណាទេ តែនេះនាង មិនគិតសោះ ធ្វើឲ្យគេយល់ច្រឡំអស់រលីងតែម្តងហើយ បើនាងចេះគិត ម្លោះគេ មិនគិតអាក្រក់លើនាងចឹងទេ ពិតជាគួរឲ្យខ្មាសអៀនមែន”, ” នេះហើយចរិកមិត្តភក្តិ របស់កញ្ញាIUចឹង ឡូយកប់ lolo”, “បងស្រីខ្ញុំកំពុងរង់ចាំមើលរឿងថ្មីរបស់បងណា…” ,“ប្រហែលជានាងទំនេរពេកហើយមើលទៅ”, “ខ្ញុំមានអារម្មណ៏ថា ខ្ញុំឃើញបែបនេះ ច្រើននៅក្នុងរឿង18+”។

សរុបសេចក្តីមក ខាងលើនេះត្រឹមតែជាប្រតិកម្មផ្សេងៗគ្នា របស់អ្នកគាំទ្រតែប៉ុណ្ណោះ ប៉ុន្តែមិនថាយ៉ាងណា នេះគឺជាចំណងចំណូលចិត្តរបស់កញ្ញាផ្ទាល់ ដែលទាំងនេះ ប្រហែលជាកញ្ញា ចង់លេងសើច និងចង់ចែករំលែកភាពរីករាយ ជាមួយនឹងអ្នកគាំទ្រ ក៏ថាបាន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]