ចិន៖ កាលពីពេលថ្មីៗនេះ ឆ្កែ ១ ក្បាល បានខាំបុរសដើរដោះអាវម្នាក់ យ៉ាងមិនសំចៃមាត់ នៅតាមដងផ្លូវ បណ្តាលឱ្យបុរសរងគ្រោះ របួសយ៉ាងធ្ងន់ធ្ងរ។

វីដេអូមួយបានបង្ហាញពីបុរសដើរដោះអាវមា្នក់ ត្រូវបានឆ្កែខាំយ៉ាងឃោរឃៅបំផុត នៅតាមដងផ្លូវ។ បុរសរងគ្រោះ បានដួលទៅលើផ្លូវ ហើយឆ្កែនោះ បានព្យាយាមវាយប្រហារមិនឈប់ឈរ។

ក្នុងហេតុការណ៍នោះ មានអ្នកដំណើរព្យាយាមយកដំបងវែងវាយឆ្កែនោះ កាន់តែធ្វើឲ្យវាកាចខ្លាំងឡើង ហើយវាបានព្យាយាមខាំ អ្នកយកដំបងមកវាយវាទៀតផង។ 

ក្រោយមក វាក៏បកទៅខាំបុរសរងគ្រោះវិញ ដែលកំពុងដេកដួលនៅលើថ្នល់នៅឡើយ។

យោងតាមប្រភពបានឱ្យដឹងថា អ្នកដំណើរមួយចំនួនបាននាំគ្នាគេចពីផ្លូវកើតហេតុនិងមានមួយចំនួនទៀត មានអារម្មណ៍ចង់សន្លប់ និងញញើត ពេលពួកគេបានឃើញ ហេតុការណ៍ដ៏រន្ធត់នោះ។

គួរបញ្ជាក់ថា ហេតុការណ៍ដ៏អាក្រក់នេះ បានបញ្ចប់ទៅ នៅពេលមានឡានជាច្រើនឈប់ពេញផ្លូវ  ហើយឆ្កែកំណាចនោះ ក៏បានរត់ចេញបាត់ទៅ។ យ៉ាងណាក៏ដោយ ប្រភពមិនបានឲ្យដឹងពីស្ថានភាពជនរងគ្រោះនៅពេលនេះទេ មិនដឹងថាបុរសនោះ រងរបួសខ្លាំងប៉ុណ្ណា និងកើតឡើងនៅពេលណាទេ គ្រាន់តែដឹងថាស្ថិតនៅក្នុងប្រទេសចិន៕ វីដេអូខាងក្រោម៖

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]