(ភ្នំពេញ)៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាចម្រៀងប្រុស ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ ថ្មីៗនេះ បានបង្ហោះសារភ្ជាប់ជាមួយវីដេអូចម្រៀងមួយបទ ដែលលោកអះអាងថា ជាបទ Original Song មានចំណងជើងថា «សង្សារការងារ» ដោយបានសរសេរដូច្នេះថា«VCD បទ សង្សារ និងការងារ ចេញលក់នៅសប្តាហ៍ក្រោយនេះហើយ»។

ភ្ជាប់ជាមួយគ្នានឹងការប្រកាស ចេញលក់ MV បទ Original Song ពីសំណាក់តារាចម្រៀងប្រុស លោក សុគន្ធ ថេរ៉ាយុ នេះដែរ លោកក៏បានសរសេរសារបែបបញ្ឆិតបញ្ឆៀង ឲ្យអ្នកចាំតែរិះគន់ថា «បញ្ជាក់បទនេះជាបទ Original Song ចាំមើលមានអ្នកចូល Comment សរសើរអត់? បើបទ Copy វិញ មិនដឹងនាំគ្នាមកពីខ្លះទេ ចូលមកជេរ ឥឡូវបង្ហោះបទ Original Song វិញចាំមើលម៉េចដែរ? »។ 

ដោយឡែក កាលពីប៉ុន្មានម៉ោងមុនពេលលោក សុគន្ធ ថេរ៉ាយុ បង្ហោះឃ្លីបវីដេអូប្រកាសចេញលក់ MVបទ Original Song និងបានលើកឡើងដែរថា «ពេលដែលបង្ហោះបទ Copy មិនដឹងជា មនុស្សមកពីណាខ្លះទេ ចូលជេរតែពេលបង្ហោះបទ Original Song មិនដឹងជាបាត់មុខពួកគាត់អស់នឹងទៅណាអស់ទេ មិនឃើញមុខចូលមកសរសើរសោះ ហ៊ី..! មនុស្សអើយមនុស្សអ្នកថាចាំតែថា អ្នកធ្វើចាំតែធ្វើ អត់កំលាំងចិត្តសោះខ្ញុំ បើចឹងឲ្យគ្នាមានកំលាំងចិត្តធ្វើ Original Song យ៉ាងម៉េច?»។

លោក សុគន្ធ ថេរ៉ាយុ ក៏បានបញ្ជាក់បន្ថែមទៀតថា «ឥឡូវនេះខ្ញុំបាននិយាយហើយថា នឹងចាប់ផ្តើមធ្វើ Original Oong ចាំមើលឃើញមុខអ្នកជេរនឹងចូលមក Comment សរសើរឬអត់?»។

យ៉ាងណាមិញលោក សុគន្ធ ថេរ៉ាយុ កន្លងមកក៏ធ្លាប់ប្រកាសដែរថា លោកនឹងបន្តធ្វើបទ Original Song ជាបន្តបន្ទាប់ទៀត ដើម្បីប្រជែងទីផ្សារគាំទ្រពីមហាជន។ ចង់ដឹងថាបទ Original Song ស្ថិតក្នុង VCD Vol 77 មានចំណងជើងថា «សង្សារការងារ» របស់លោក សុគន្ធ ថេរ៉ាយុគ ពីរោះយ៉ាងណានោះ សូមទស្សនាជាមួយ Khmertalking ទាំងអស់គ្នា៖ 

ប្រភព៖ khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏ធ្លាប់បានត្អូញត្អែរ ថាធុញថប់នឹងជីវិតរបស់ខ្លួន ខណៈមានទ្រព្យសម្បត្តិហូរហ៊ារ លុយចាយមិនខ្វះ។

តារាចម្រៀងប្រុសដ៏ស្រស់សង្ហា និងសម្បូរទ្រព្យ លោក សុគន្ធ ថេរ៉ាយុ ត្រូវបានទស្សនិកជនដឹងថា ទើបតែបានចាប់ដៃគូថ្មីៗ ជាមួយ ស្រីស្អាត ផាត វីរ៉ាទីហៅ រ៉ាប៊ី អតីតតួឯកស្រីក្នុងរឿង «កម្លោះក្ដាមប្រៃ និងកញ្ញាស្ពៃជ្រក់» ហើយតែងតែកោតសរសើរ ដៃគូថ្មីរបស់លោកមិនដាច់ពីមាត់ ថាជាស្រីស្អាត ពោរពេញទៅដោយសមត្ថភាព មិនថាក្បាច់រាំ ការច្រៀង ឬការសម្ដែងទេ ។ ប៉ុន្តែចំឡែកអី ថ្មីៗនេះតារាចម្រៀង បែបយុវវ័យ សុគន្ធ ថេរ៉ាយុ បែរជាត្អូញត្អែថា លោកធុញថប់នឹងជីវិតខ្លួន ប្រកាសជាសាធារណៈ ទៅវិញ ហើយគេមិនបានដឹងទេថា មូលហេតុអ្វីបានជាលោកធុញ នឹងជីវិត បើសព្វថ្ងៃលោកមានទ្រព្យសម្បត្តិ ដេកចាយស្ទើរលែងអស់ទៅហើយនោះ។

សុគន្ធ ថេរ៉ាយុ បានវិវត្តន៍ខ្លួន ក្លាយជាគណកម្មការ ក្នុងកម្មវិធី «អ្នកនិពន្ធវ័យក្មេង» បន្ថែមលើអាជីពចម្រៀងរបស់លោក ដែលកំពុងដំណើរការថត ជាបណ្ដើរៗ ត្រៀមបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ឆាប់ៗនេះ ។ តាមរយៈកម្មវិធីនេះ នឹងធ្វើឲ្យលោកទទួលបាន ប្រជាប្រិយភាពបន្ថែមទៀត ពេលលោកអាចកាន់តំណែងនេះបានល្អ។ កម្មវិធី«អ្នកនិពន្ធវ័យក្មេង» នេះ ទទួលបានគាំទ្រពេញទំហឹង ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមទាំងក្រសួងអប់រំ ហើយញុំាងឲ្យ កម្មវិធីកាន់តែ មានលក្ខណៈផ្លូវការ និងទទួលបានការ ចាប់អារម្មណ៍ខ្លាំង ។

លោក សុគន្ធ ថេរ៉ាយុ ហាក់យីអ៊ុនឡើងក្រឺតៗ ព្រោះបានចេញអាល់ប៊ុមជាមួយស្រីស្អាតសាច់ស កញ្ញា វីរ៉ាទី ថែមទាំងឡើងតំណែង គណកម្មការទៀត។ រីឯការងារក្រៅម៉ោងចេញច្រៀង តាមកម្មវិធីផ្សេងៗក៏មានហូរហែ ។ លោកហាក់បៀមទុក្ខវិបត្តិអ្វី ម្យ៉ាង ដែលធ្វើឲ្យលោកមិនសប្បាយចិត្ត ។ សុគន្ធ ថេរ៉ាយុ បានបង្ហាញពីអារម្មណ៍ ក្នុងបណ្ដាញសង្គម Facebook ថា« ខ្ញុំធុញនឹងជីវិតខ្ញុំមួយនេះណាស់» តែត្រូវបានអ្នកគាំទ្រក្នុងបណ្ដាញសង្គម លើកទឹកចិត្តលោកថា «កុំបាក់ទឹកចិត្តអី ពួកគេជាកំលាំងចិត្ត ឲ្យលោកបន្តដំណើរទៅមុខ..» ។

តារាចម្រៀងសំនៀងស្រាល សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀងវ័យក្មេងបំផុត ដែលមានលុយច្រើនមិនគួរឲ្យជឿ ព្រោះគ្រាន់តែផ្ទះមានតម្លៃជិត៦០ម៉ឺនដុល្លារទៅហើយ ។ ចំណែកសម្ភារៈប្រើប្រាស់ គឺថ្លៃកប់ពពក តែអ្វីដែលលោកគ្មានគឺគូស្នេហ៍ អាចជាហេតុធ្វើលោកមានអារម្មណ៍ឯកា នឹងធុញថប់ក្នុងជីវិតខ្លួនឯង បើទោះបីលោកមានអ្វីៗ គ្រប់យ៉ាងក៏ដោយ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ